ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបជាមួយអាជ្ញាធរកូរ៉េ និង​ស្នើជួយ​គាំទ្រ​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​កសិកម្ម​មានសក្ដានុពលនៅកម្ពុជា

2026/09/08 12:37:37 pm        157

ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល និងពិភាក្សាការងារជាមួយលោក Baek Seong-hyeon អភិបាល​ក្រុង​នួន​សាន់ ​នៅសាលាក្រុងនួនសាន់ ខេត្តឈុងឆង់ណាមដូ សាធារណរដ្ឋកូរ៉េ ដែលក្នុងជំនួបនេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូតបានស្នើដល់ភាគីកូរ៉េ ជួយគាំទ្រការ​ធ្វើ​ទំនើប​កម្ម​លើ​វិស័យ​កសិកម្ម​មាន​សក្ដានុពល​នៅក្នុ​ងប្រទេសកម្ពុជា ។

ក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការអបអរសាទរ ចំពោះលោក Baek ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋក្រុងនួនសាន់ បានផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនលោក សម្រាប់​តំណែង​អភិបាល​ក្រុង​នួនសាន់អាណត្តិ ទី២របស់លោក ។

ក្នុងឱកាសនោះ លោក Baek បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូត ថាក្នុងអាណត្តិទី២នេះ លោក​មាន​បំណងអភិវឌ្ឍក្រុងនួនសាន់ ឱ្យក្លាយជាទីក្រុង ដែលមាន​សក្តានុពល​ផ្នែក​ឧស្សាហកម្ម​យោធា និងកសិកម្ម ហើយលោកបានអញ្ជើញទូតកម្ពុជា ចូលរួមកម្មវិធី “ពិព័រណ៍​ឧស្សាហកម្ម​ស្ត្របឺរី​ពិភពលោកនួនសាន់ ២០២៧- 2027 Nonsan World Strawberry Industry Expo” នៅដើមឆ្នាំ២០២៧ ខាងមុខនេះផងដែរ ។

ជាការឆ្លើយតប ឯកឧត្តម ឃួន ផុនរតនៈ បានថ្លែងអំណរគុណ ចំពោះការ​អញ្ជើញ​សម្រាប់​កម្ម​វិធី​ពិព័រណ៍​ខាង​លើ ហើយឯកឧត្តមក៏បានអញ្ជើញលោកអភិបាលក្រុង មកបំពេញទស្សន​កិច្ច​នៅ​កម្ពុជា ​និងពិភាក្សាអំពីការចងសម្ព័ន្ធមេត្រីជាមួយខេត្តណាមួយក្នុងប្រទេសកម្ពុជា ដែល​មាន​សក្តានុពល​ស្រដៀង​នឹងក្រុងនួនសាន់ ។

ទន្ទឹមនឹងគ្នានេះ ដោយសម្លឹងឃើញពីគម្រោងអភិវឌ្ឍន៍ របស់ក្រុងនួនសាន់ ឯកឧត្តម​ឯក​អគ្គ​រដ្ឋ​ទូត ​ក៏បានស្នើសុំក្រុងនួនសាន់ សហការក្នុងការធ្វើទំនើបកម្ម នៃវិស័យកសិកម្មកម្ពុជា ពិសេស​លើ​ដំណាំ​ឧស្សាហកម្មដូចជា ស្រូវ និងគ្រាប់ស្វាយចន្ទីជាដើម ព្រមទាំងស្នើ​លោក​អភិបាល​ក្រុង​ពិចារណា ​នាំយកបច្ចេកទេសដាំដុះស្ត្របឺរីដ៏ល្អរបស់នួនសាន់ ទៅកាន់ប្រទេសកម្ពុជា។ លើស​ពី​នេះ ឯ​កឧត្តមក៏បានស្នើសាលាក្រុងជួយជំរុញបន្ថែម លើកិច្ចសហការរវាងសាកលវិទ្យាល័យ Konyang និងសាកលវិទ្យាល័យយោធារបស់កម្ពុជាផងដែរ ។

បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីទិសដៅសហប្រតិបត្តិកា ររវា​ងស្ថា​នទូ​ត​កម្ពុជា​ប្រចាំ​នៅ​សាធារណ​រដ្ឋកូរ៉េ និងក្រុងនួនសាន់ និងកិច្ចសហការ​ក្នុង​ការ​គាំពារ​អត្ថ​ប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​​ ដែលកំពុងរស់នៅក្នុងតំបន់នួនសាន់ផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនយោបាយ៖ រាជរដ្ឋាភិបាលបិទការចាក់ភ្នាល់តាមអនឡាញ នឹងមានផលប្រយោជន៍ដល់ជាតិ
2026/09/08 04:28:32 pm        1
រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅ លើទីតាំងកាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)
2026/09/08 04:24:21 pm        1
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ អជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តជំរុញអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឲ្យបានគត់មត់ជាប្រចាំ
2026/09/08 04:20:48 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនយោបាយ៖ រាជរដ្ឋាភិបាលបិទការចាក់ភ្នាល់តាមអនឡាញ នឹងមានផលប្រយោជន៍ដល់ជាតិ

2026/09/08 04:28:32 pm
​ចិនដាក់​វិធាន​ការប្រឆាំងការបង្ខូចតម្លៃ​លើផលិតផល​ពី​​​​ជប៉ុន​ ពាក់​ព័ន្ធ​នឹង​សារធាតុគីមីបន្ទះឈីប
2026/09/08 04:27:52 pm
​នាយករដ្ឋមន្ត្រីអង់គ្លេស ថ្កោលទោស «នយោបាយបំពុល» បន្ទាប់ពីមាន​ការតវ៉ាប្រឆាំងជនអន្តោប្រវេសន៍
2026/09/08 04:25:37 pm
​រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅ លើទីតាំងកាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)
2026/09/08 04:24:21 pm
​អ៊ីរ៉ង់ព្រមានថា «សង្គ្រាមសេដ្ឋកិច្ច» របស់អាមេរិក អាចបង្កឱ្យមានតំបន់ហាមឃាត់ នៅឈូងសមុទ្រ
2026/09/08 04:23:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/07 11:11:34 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/08 06:11:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm