ពលរដ្ឋ និងយុវជន៖ វត្តមានសម្ដេចធិបតីបន្តចុះដល់មូលដ្ឋានជាស្ពានតភ្ជាប់ទំនុកចិត្តរវាងរដ្ឋ និងរាស្រ្ដ

2026/09/08 02:11:24 pm        138

ប្រជាពលរដ្ឋ និងយុវជន លើកឡើងថា វត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បន្ត​ចុះ​ដ​ល់មូលដ្ឋាន ជួបប្រជាពលរដ្ឋ និងពិនិត្យការអនុវត្តការងារជាក់ស្ដែងរបស់មន្រ្ដី គឺជាស្ពាន​តភ្ជាប់​ទំនុក​ចិត្តរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ។

លោក ផ្លុង សៀវឡៃ និស្សិតកំពុងសិក្សា ជំនាញនីតិសាស្រ្ដ ឆ្នាំទី៣ នៃពុទ្ធិកសាកល​វិ​ទ្យា​ព្រះសីហមុនី​រាជា ក្នុងរាជធានីភ្នំពេញ បានប្រាប់ BTV ថា ក្នុងនាមជាយុវជនមួយរូប លោកមាន​មោទន​ភាព​ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលបានដឹកនាំប្រទេស បន្តការអភិវឌ្ឍ បម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ ហើយចំពោះ​សកម្មភាព​ដែល​សម្ដេច​ធិបតី បន្តចុះដល់មូលដ្ឋានដោយផ្ទាល់ មិនស្ដាប់តែរបាយការណ៍របស់មន្រ្ដី លោកពេញចិត្ត ពី​ព្រោះ​នេះ ​គឺជាការពិនិត្យជាក់ស្ដែង ការអនុវត្តការងាររបស់មន្រ្ដីបម្រើប្រជាពលរដ្ឋ និងស្ដាប់​រាល់​បញ្ហា​របស់​ប្រជាពលរដ្ឋ។

កញ្ញា វ៉ន វាសនា និស្សិតកំពុងសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជា​ពលរដ្ឋ​ម​ក​ពី​ខេត្តរតនគិរី បានប្រាប់ថា រយៈពេល ៣ឆ្នាំកន្លងមកនេះ កញ្ញាឃើញថា មូលដ្ឋានខេត្តរតនគិរី របស់​កញ្ញា មានការអភិវឌ្ឍបានល្អច្រើន ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ កញ្ញា ថា ផ្លូវគឺជា​រឿង​សំខាន់សម្រាប់អ្នកនៅខេត្តភូមិភាគឦសាន ពីព្រោះនៅរដូវវស្សាតែងតែលិចទឹក បង្កការ​លំបាក​ក្នុងការធ្វើដំណើរ។ ប៉ុន្ដែចាប់តាំងពីសម្ដេចធិបតី ចូលកាន់ដំណែង និងបានអញ្ជើញ​ទៅ​ដល់​ខេត្តភូមិភាគឦសាន ហេរដ្ឋារចនាសម្ព័ន្ធត្រូវបានអភិវឌ្ឍល្អយ៉ាងខ្លាំង ដែលលទ្ធផលនេះ គឺ​កើត​ចេញពីការចុះដល់មូលដ្ឋានដោយផ្ទាល់។

ចំណែកលោក អ៊ុត​ អឿ ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកស្អាង ខេត្តកណ្ដាល បានប្រាប់ថា លោក​កត់​សម្គាល់ឃើញឥរិយាបថរបស់សម្ដេចធិបតិ ដែលចុះជួបពលរដ្ឋនៅមូលដ្ឋាន ប្រកប​ដោយ​ភាព​សាមញ្ញ។ លោកថា នៅពេលឃើញសកម្មភាពរបស់ថ្នាក់ដឹកនាំ ជួបពលរដ្ឋ​ដោយ​ភាព​ស្និត​ស្នាល​បែប​នេះ​​លោករំភើប ដែលទទួលបានថ្នាក់ដឹកនាំដែលមានទឹកចិត្តកក់ក្ដៅចំពោះពលរដ្ឋបែបនេះ។ លោកចង់ឃើញ សម្ដេចធិបតី បន្តអញ្ជើញទៅឱ្យបានគ្រប់បណ្ដាខេត្តដើម្បីស្ដាប់រាល់តម្រូវការរបស់ប្រជាពលរដ្ឋ។

គួររំឭកជូនថា សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានចាប់ផ្ដើមចុះដល់មូលដ្ឋានតាមបណ្ដាខេត្តនានា ដោយគ្មានការជូនដំណឹងជាមុនទៅអាជ្ញាធរនោះឡើយ ដើម្បីពិនិត្យការអនុវត្តការងារ របស់មន្រ្ដី និងស្ដាប់រាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។ ការអញ្ជើញចុះដល់បណ្ដាខេត្ត ដោយមិនជូនដំណឹងជាមុន មិនមែនជាការចាប់កំហុសរបស់មន្រ្ដីនោះឡើយ ប៉ុន្ដែនេះគឺជាការកែទម្រង់វិធីសាស្រ្ដធ្វើការ និងគ្រប់គ្រង តាមបែបអភិបាលកិច្ចល្អ។ ការចុះដល់មូលដ្ឋាន គឺជាការពង្រឹងការទទួលខុសត្រូវ នាយករដ្ឋមន្រ្ដីទទួលបានទិន្នន័យពិតដើម្បីដោះស្រាយបញ្ហា កសាងវប្បធម៌ធ្វើការដោយស្មោះត្រង់ និងលើកទឹកចិត្តមន្រ្ដីធ្វើការល្អ។ ហើយអ្វីដែលរឹតតែសំខាន់ទៀតនោះ គឺបង្កើនទំនុកចិត្ត និងភាពស្និតស្នាល រវាងប្រមុខរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ៕ អត្ថបទ៖ លៀ ស៊ីណា

 

អត្ថបទដែលទាក់ទង

អ្នកនយោបាយ៖ រាជរដ្ឋាភិបាលបិទការចាក់ភ្នាល់តាមអនឡាញ នឹងមានផលប្រយោជន៍ដល់ជាតិ
2026/09/08 04:28:32 pm        1
រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅ លើទីតាំងកាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)
2026/09/08 04:24:21 pm        1
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ អជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តជំរុញអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឲ្យបានគត់មត់ជាប្រចាំ
2026/09/08 04:20:48 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនយោបាយ៖ រាជរដ្ឋាភិបាលបិទការចាក់ភ្នាល់តាមអនឡាញ នឹងមានផលប្រយោជន៍ដល់ជាតិ

2026/09/08 04:28:32 pm
​ចិនដាក់​វិធាន​ការប្រឆាំងការបង្ខូចតម្លៃ​លើផលិតផល​ពី​​​​ជប៉ុន​ ពាក់​ព័ន្ធ​នឹង​សារធាតុគីមីបន្ទះឈីប
2026/09/08 04:27:52 pm
​នាយករដ្ឋមន្ត្រីអង់គ្លេស ថ្កោលទោស «នយោបាយបំពុល» បន្ទាប់ពីមាន​ការតវ៉ាប្រឆាំងជនអន្តោប្រវេសន៍
2026/09/08 04:25:37 pm
​រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅ លើទីតាំងកាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)
2026/09/08 04:24:21 pm
​អ៊ីរ៉ង់ព្រមានថា «សង្គ្រាមសេដ្ឋកិច្ច» របស់អាមេរិក អាចបង្កឱ្យមានតំបន់ហាមឃាត់ នៅឈូងសមុទ្រ
2026/09/08 04:23:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/07 11:11:34 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/08 06:11:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm