Oliver Lines បង្កការភ្ញាក់ផ្អើល ទម្លាក់កីឡាករស្នូកឃ័រលេខ ១ ពិភពលោក Zhao Xintong ពី English Open ជុំដំបូង

2026/09/08 02:36:46 pm        99

កីឡាករស្នូកឃ័រអង់គ្លេស Oliver Lines បានបង្កើតការភ្ញាក់ផ្អើលយ៉ាងធំក្នុងជុំទី១ នៃព្រឹត្តិការណ៍ English Open ដោយយកឈ្នះកីឡាករលំដាប់លេខ១ពិភពលោក និងម្ចាស់ជើងឯកពិភពលោកឆ្នាំ២០២៥ Zhao Xintong ក្នុងលទ្ធផល ៤-២។

កីឡាករចិន Zhao បានបង្ហាញសមត្ថភាពវាយបានយ៉ាងល្អនៅដើមការប្រកួត ដោយធ្វើបាន Century Break ចំនួន២ ខណៈការប្រកួតស្មើគ្នា ២-២ បន្ទាប់ពីបញ្ចប់ ៤ ហ្វ្រេមដំបូង។

ទោះជាយ៉ាងណា Lines វ័យ ៣១ឆ្នាំ បានបង្កើនកម្រិតលេងរបស់ខ្លួននៅពីរហ្វ្រេមចុងក្រោយ ដោយវាយមួយឈើបាន ៧៧ និង ៨៤ ពិន្ទុ ដើម្បីឈ្នះពីរហ្វ្រេមជាប់គ្នា និងបិទការប្រកួតក្នុងលទ្ធផល ៤-២ ហ្វ្រេម។

ជ័យជម្នះនេះបាននាំ Lines ឡើងទៅជុំទី២ ឬវគ្គ ៣២ នាក់ចុងក្រោយ ដែលគេនឹងត្រូវជួបកីឡាករចិន Yuan Sijun នៅទីក្រុង Brentwood។

នៅការប្រកួតផ្សេងទៀត កីឡាករលំដាប់លេខ៤ពិភពលោក Neil Robertson ក៏បានជួបការខកចិត្តដែរ ដោយចាញ់កីឡាករចិន Luo Zetao ក្នុងលទ្ធផលប្រកួតយ៉ាងស្វិតស្វាញ ៣-៤ ហ្វ្រេម។

ទោះជាយ៉ាងណា អតីតម្ចាស់ជើងឯកពិភពលោក Kyren Wilson បានឆ្លងផុតជុំទី១ដោយយកឈ្នះកីឡាករប៉ូឡូញ Mateusz Baranowski ៤-១ ហ្វ្រេម។

ចំណែកកីឡាករចិន Ding Junhui ដែលធ្លាប់ឈ្នះ UK Championship ៣លើក បានបន្តដំណើររបស់ខ្លួន បន្ទាប់ពីយកឈ្នះ Michael Holt ក្នុងលទ្ធផល ៤-៣ ហ្វ្រេម៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

Oliver Lines បង្កការភ្ញាក់ផ្អើល ទម្លាក់កីឡាករស្នូកឃ័រលេខ ១ ពិភពលោក Zhao Xintong ពី English Open ជុំដំបូង
2026/09/08 02:36:46 pm        1
UEFA Champions League ត្រឡប់មកវិញ៖ ក្រុមធំៗត្រៀមប្រជែងពានរដូវកាលថ្មី
2026/09/08 02:00:40 pm        1
ក្រសួងអប់រំរៀបចំសិក្ខាសាលាស្តីពីវិន័យ និងក្រមសីលធម៌ ពង្រឹងការយល់​ដឹង​របស់​​អត្ត​ពលិក​មុន​ចូលរួម​ការប្រកួតកីឡាអាស៊ីនៅជប៉ុន
2026/09/08 12:48:58 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនយោបាយ៖ រាជរដ្ឋាភិបាលបិទការចាក់ភ្នាល់តាមអនឡាញ នឹងមានផលប្រយោជន៍ដល់ជាតិ

2026/09/08 04:28:32 pm
​ចិនដាក់​វិធាន​ការប្រឆាំងការបង្ខូចតម្លៃ​លើផលិតផល​ពី​​​​ជប៉ុន​ ពាក់​ព័ន្ធ​នឹង​សារធាតុគីមីបន្ទះឈីប
2026/09/08 04:27:52 pm
​នាយករដ្ឋមន្ត្រីអង់គ្លេស ថ្កោលទោស «នយោបាយបំពុល» បន្ទាប់ពីមាន​ការតវ៉ាប្រឆាំងជនអន្តោប្រវេសន៍
2026/09/08 04:25:37 pm
​រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅ លើទីតាំងកាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)
2026/09/08 04:24:21 pm
​អ៊ីរ៉ង់ព្រមានថា «សង្គ្រាមសេដ្ឋកិច្ច» របស់អាមេរិក អាចបង្កឱ្យមានតំបន់ហាមឃាត់ នៅឈូងសមុទ្រ
2026/09/08 04:23:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/07 11:11:34 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/08 06:11:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm