រដ្ឋមន្រ្តីការងារលើកទឹកចិត្តយុវជនឱ្យរៀន ធីវ៉េត និង​ស្គាល់ពី​ចំណង់​ចំណូល​ចិត្ត​ខ្លួន​ឯង​ដើម្បី​អនាគត​ការងារ​ច្បាស់លាស់

2026/09/08 03:46:32 pm        122

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បង្ហាញ​ការ​ឯកភាព​ទាំង​ស្រុង ​និងបានអំពាវនាវឱ្យមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការ​លើក​កម្ពស់​វិស័យ​អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជាឱ្យកាន់​តែ​មាន​សក្តានុពល​បន្ថែមទៀត។

នៅក្នុងការផ្សាយកម្មវិធី «កញ្ចក់ទិព្វ» ក្រោមប្រធានបទ «ធីវ៉េត ជាស្ពាន​ចម្លង​យុវជន​ឆាប់​ចូល​ទីផ្សារ​ការងារ​» កាលពីល្ងាចថ្ងៃទី៧ កញ្ញា ឆ្នាំ២០២៦កន្លងទៅ ដើម្បីឆ្លើយតបទៅនឹ​ង​តម្រូវ​ការ​កម្លាំង​ពលកម្ម​ជាក់ស្តែង ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានជំរុញដល់គ្រឹះស្ថាន​បណ្តុះ​បណ្តាល​បច្ចេកទេស ​និងវិជ្ជាជីវៈ (TVET) ទាំងអស់ ត្រូវតែពង្រឹង និង​ពង្រីក​កិច្ច​សហការ​ជាមួយ​វិស័យ​ឯក​ជន​ឱ្យ​បានជិតស្និទ្ធ។ ការធ្វើបែបនេះ គឺដើម្បីធានាឱ្យ​បាន​នូវ​ការ​ផ្សារ​ភ្ជាប់​ទីផ្សារកា​រងារ​ទៅ​នឹង​ជំនាញ​សិក្សា ជួយឱ្យយុវជនទទួលបានការបណ្តុះបណ្តាលចំគោលដៅ និងស្របតាម​តម្រូវ​ការ​ជាក់​ស្តែង​របស់ក្រុមហ៊ុន សហគ្រាស និងរោងចក្រ។

បន្ថែមពីលើ​នេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់ការណែនាំ និងដាស់តឿន​ដ៏​មាន​តម្លៃ​ទៅ​កាន់​យុវជន​ថា ​មុននឹងសម្រេចចិត្តជ្រើសរើសរៀនជំនាញអ្វីមួយ យុវជនត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ជាមុនសិន ពិសេស​គឺត្រូវស្វែងយល់ពីចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្លួន។ កាលណា​ជ្រើស​រើស​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់ យុវជននឹងមានការតស៊ូ បន្តការសិក្សាទៅមុខបានយ៉ាងល្អ និងមិនងាយ​បោះបង់​ចោល​ពាក់​កណ្តាលទីឡើយ។

ពាក់ព័ន្ធការលើកឡើងខាងលើនេះ វាគ្មិនសំខាន់ៗ ៣រូប រួមមាន៖ លោក រស់ វ៉ា អ្នក​គ្រប់​គ្រង​កម្ម​វិធី​ជាន់​ខ្ពស់ថ្នាក់ជាតិ នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) ឯកឧត្តម ប៊ុន ភារិន អតីតនាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងលោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិប្រចាំកម្ពុជារបស់អង្គការអន្តរជាតិខាងការងារ (ILO) ក៏បាន​លើក​ទឹកចិត្តដល់យុវជនកម្ពុជា ឱ្យងាកមកចាប់អារម្មណ៍ចុះឈ្មោះរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ព្រោះវិស័យនេះជាជម្រើសដ៏វិសេសវិសាលក្នុង​ការ​ឆ្លើយ​តប​នឹង​ទីផ្សារ​ការងារ​លឿនរហ័ស​។ ​លើសពីនេះ មានការរៀបចំឱកាសសិក្សាជាច្រើនកម្រិត ចាប់ពីកម្រិតទាបរហូតដល់កម្រិតខ្ពស់ ដែល​អនុញ្ញាតឱ្យយុវជនអាចបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯងជាបន្តបន្ទាប់ ដើម្បី​កសាង​អនាគត​អាជីព​មួយដ៏រឹងមាំ និងមានស្ថិរភាពពិតប្រាកដក្នុងជីវិត៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នកនយោបាយ៖ រាជរដ្ឋាភិបាលបិទការចាក់ភ្នាល់តាមអនឡាញ នឹងមានផលប្រយោជន៍ដល់ជាតិ
2026/09/08 04:28:32 pm        1
រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅ លើទីតាំងកាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)
2026/09/08 04:24:21 pm        1
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ អជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តជំរុញអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឲ្យបានគត់មត់ជាប្រចាំ
2026/09/08 04:20:48 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនយោបាយ៖ រាជរដ្ឋាភិបាលបិទការចាក់ភ្នាល់តាមអនឡាញ នឹងមានផលប្រយោជន៍ដល់ជាតិ

2026/09/08 04:28:32 pm
​ចិនដាក់​វិធាន​ការប្រឆាំងការបង្ខូចតម្លៃ​លើផលិតផល​ពី​​​​ជប៉ុន​ ពាក់​ព័ន្ធ​នឹង​សារធាតុគីមីបន្ទះឈីប
2026/09/08 04:27:52 pm
​នាយករដ្ឋមន្ត្រីអង់គ្លេស ថ្កោលទោស «នយោបាយបំពុល» បន្ទាប់ពីមាន​ការតវ៉ាប្រឆាំងជនអន្តោប្រវេសន៍
2026/09/08 04:25:37 pm
​រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅ លើទីតាំងកាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)
2026/09/08 04:24:21 pm
​អ៊ីរ៉ង់ព្រមានថា «សង្គ្រាមសេដ្ឋកិច្ច» របស់អាមេរិក អាចបង្កឱ្យមានតំបន់ហាមឃាត់ នៅឈូងសមុទ្រ
2026/09/08 04:23:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/07 11:11:34 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/08 06:11:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm