១ឆ្នាំ នៃការដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោបានទទួលអ្នកដំណើរប្រមាណ ២.៤លាននាក់

2026/09/09 11:12:12 am        164

ភ្នំពេញ៖ គិតត្រឹមត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ ២០២៦ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) បានទទួលអ្នកដំណើរប្រមាណ ២.៤ លាននាក់។ ទន្ទឹមនឹងនេះ ប្រព័ន្ធ​អេកូឡូស៊ី​អាកាសចរណ៍​នៅ​អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក៏បានបន្តពង្រីកសេវាកម្ម​ថែទាំ​យន្ត​ហោះ ​តាមរយៈក្រុមហ៊ុន TIA Engineering Services រួមជាមួយនឹងសេវាកម្មដីគោក (Ground handling) ការ ដឹកជញ្ជូនទំនិញ សុវត្ថិភាព និងសន្តិសុខ។ នេះបើយោងតាមរបាយការណ៍ គម្រប់​ខួប​១ឆ្នាំនៃការដាក់ឱ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) និងសមិទ្ធ​ផល​សំខាន់​ៗ ​ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។

តាមរបាយការណ៍ បានបញ្ជាក់ថា ក្នុងនោះសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗ ក្នុង​រយៈ​ពេល​១​ឆ្នាំ ​របស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) រួមាន ការផ្ទេរប្រតិបត្តិការដោយរលូន ខណៈ​នៅ​ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០២៥ ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់រាជធានី​ភ្នំពេញ​ត្រូវ​បាន​ផ្ទេរ​មកអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដោយជោគជ័យ ដែលចាប់ផ្តើមជើង​ហោះហើ​រ​ដំបូង​ដោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia (K6611)។

ចំណែក សមត្ថភាព និងស្តង់ដាអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ត្រូវបាន​អភិវឌ្ឍ​លើ​ផ្ទៃដីប្រ មាណ ២,៦០០ហិកតា ជាមួយទុនវិនិយោគប្រមាណ ២.៣ ពាន់​លាន​ដុល្លារ​អាមេរិក និងជាអាកាសយានដ្ឋាន កម្រិត ICAO Code 4F ដែលអាចទទួលយន្តហោះខ្នាតធំ ដូចជា Airbus A380 និង Boeing 747។ ដំណាក់កាល ទី១ មានសមត្ថភាព​ទទួល​អ្នក​ដំណើរ​ប្រមាណ ១៣-១៥ លាននាក់ក្នុងមួយឆ្នាំ និងអាចពង្រីកសមត្ថភាពជាបន្ត បន្ទាប់ដល់ ៣០ លាន​នាក់ និង ៥០ លាននាក់ តាមដំណាក់កាលនៃការអភិវឌ្ឍ។

ចំពោះ​សមត្ថភាពគ្រប់គ្រងស្ថានការណ៍បន្ទាន់/អាសន្ន៖ ក្នុងអំឡុងព្យុះទីហ្វុង Ragasa ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ TIA បានគាំទ្រការបង្វែរជើងហោះហើរ និងទទួល​ចត​បណ្តោះ​អាសន្ន​យន្តហោះ Cathay Pacific ចំនួន ១៣ គ្រឿង ដែលសមត្ថភាព​នេះបាន​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​រួចរាល់ផ្នែកប្រតិបត្តិការ សមត្ថភាព តំបន់ប្រតិបត្តិការយន្តហោះ និងស្តង់ដា​សុវត្ថិភាព​ ព្រមទាំងសមត្ថភាពក្នុងការគ្រប់គ្រងស្ថានការណ៍បន្ទាន់ទ្រង់ ទ្រាយធំរបស់​ក្រុមហ៊ុន​អាកាសចរណ៍​។

ក្រៅពីនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) បានពង្រីកបណ្តាញតភ្ជាប់អន្តរជាតិ៖ ក្រុមហ៊ុន​អាកាសចរណ៍ Etihad Airways បានបើកជើងហោះហើរ ត្រង់រវាង Abu Dhabi និង Phnom Penh នៅខែតុលា ២០២៥ និងក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បាន​បើក​ជើង​ហោះ​ហើរ​រវាង Istanbul និង Phnom Penh នៅខែធ្នូ ២០២៥។ ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរ ណ៍ជាតិកម្ពុជា Air Cambodia (K6) បានបន្តពង្រីក​បណ្តាញ​ជើង​ហោះ​ហើរ​ពី ​TIA រួមមានការតភ្ជាប់ទៅ Tokyo តាមរយៈ Fuzhou, Dara Sakor, Da Nang និង Phu Quoc។

ក្នុងមួយឆ្នាំនេះ កំណើនប្រតិបត្តិការ និងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍របស់ អាកាស​យាន​ដ្ឋាន​អន្តរជាតិ​តេជោ (TIA) គិតត្រឹមត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ ២០២៦ អាកាសយាន​ដ្ឋាន​អន្តរជាតិ​តេជោ ​(TIA) បានទទួលអ្នកដំណើរប្រមាណ ២.៤ លាននាក់។ ទន្ទឹមនឹងនេះ ប្រព័ន្ធ​អេកូឡូស៊ី​អាកាសចរណ៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក៏បានបន្តពង្រីក​សេវាកម្ម​ថែ​ទាំយន្តហោះ តាមរយៈ ក្រុមហ៊ុន TIA Engineering Services រួមជាមួយនឹងសេវាកម្មដីគោក (Ground handling) ការ ដឹកជញ្ជូនទំនិញ សុវត្ថិភាព និងសន្តិសុខ។

ចំពោះការ អភិវឌ្ឍកងយន្តហោះ និងការតភ្ជាប់ក្នុងស្រុក/តំបន់៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ​២០២៦ ក្រុមហ៊ុន អាកាសចរណ៍ Cambodia Airways បាននាំចូលយន្តហោះ ATR72-600 ថ្មី​មួយ​គ្រឿង​នៅអាកាសយានដ្ឋានអន្តរជាតិ តេជោ (TIA) ដើម្បីគាំទ្រដល់​ការ​ពង្រីក​បណ្តាញ​ជើង​ហោះហើ​រ និងការតភ្ជាប់រវាងភ្នំពេញ សៀមរាប និងព្រះសីហនុ។

អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក៏ទទួលបានការស្គាល់ជាអន្តរជាតិ ដោយបានជាប់​ចំណាត់​ថ្នាក់​លេខ ៥ លើពិភពលោកក្នុងចំណោម World's Best New Airport Terminals 2026 របស់ Skytrax World Airport Awards។ ជាមួយគ្នានេះ TIA ក៏ត្រូវបាន Prix Versailles ជ្រើស​រើស​ជាអាកាសយានដ្ឋានមួយក្នុងចំណោម World's Most Beautiful Airports 2026 ដែល​ជា​ការ​ទទួលស្គាល់ចំពោះគុណភាព បទពិសោធន៍អ្នកដំណើរ ស្ថាបត្យកម្ម និងការរួម​បញ្ចូល​អត្ត​សញ្ញាណ​វប្បធម៌ខ្មែរ។

បើតាមរបាយការណ៍ដដែលបានបញ្ជាក់ថា ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) កំពុង​បន្ត​ការងារ និងអាទិភាពឆ្នាំទី២ ដោយស្ថានីយទំនិញថ្មីមានទំហំប្រមាណ ៤ ហិកតា ដែល​រំពឹង​ថា​នឹង​មានសមត្ថភាពប្រមាណពីរដងនៃស្ថានីយបច្ចុប្បន្ន និងស្ថានីយ VVIP ថ្មី កំពុង​ឈាន​ដល់​ការ​បញ្ចប់​ការសាងសង់ និងគ្រោងដាក់ឱ្យដំណើរការនៅ ខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះ។

ក្នុងឆ្នាំទី២ អាទិភាពសំខាន់ៗនឹងផ្តោតលើការពង្រីកបណ្តាញជើងហោះហើរ ការពង្រឹង ភស្តុភារ និង​ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស បង្កើនការតភ្ជាប់ពហុមធ្យោបាយ និងជំរុញ​សមាហរណ​កម្ម ជាមួយវិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការ​វាយ​តម្លៃ​មួយ​ចំនួនក្នុងវិស័យ ឧស្សាហកម្មបង្ហាញថា អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) និងគម្រោង​អភិវឌ្ឍទីក្រុងរណបជុំវិញអាកាស យានដ្ឋាន អាចរួមចំណែករហូតដល់ ៥% ដល់កំណើន GDP ប្រចាំឆ្នាំរបស់កម្ពុជា។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល បានថ្លែងថា «សមិទ្ធផលដ៏សំខាន់ក្នុងឆ្នាំដំបូង មិនមែនត្រឹម​តែ​ការ​បើក​អាកាស​យាន​ដ្ឋាន​ថ្មី​ប៉ុណ្ណោះទេ​ ​ប៉ុន្តែជាការបង្កើតដោយ ជោគជ័យនូវច្រកចេញចូ​ល​តាម​ផ្លូវ​អាកាស​ដែល​មាន​សុវត្ថិភាព ទំនើប និងទទួលស្គាល់ជាអន្តរជាតិ សម្រាប់ព្រះ រាជាណាចក្រកម្ពុជា។ ជំហានបន្ទាប់ គឺ​ប្រើប្រាស់សមត្ថភាពនេះឱ្យបានពេញលេញ ដើម្បីភ្ជាប់កម្ពុជាទៅកាន់ទីក្រុង ទីផ្សារ ភ្ញៀវទេសចរ វិនិយោគិន និងឱកាសសេដ្ឋកិច្ចកាន់តែច្រើន»៕

អត្ថបទដែលទាក់ទង

អ្នករត់កង់បីចាត់ទុកគម្រោងកែរ៉ឺម៉កកង់បីប្រើឥន្ធនៈទៅប្រើជាអគ្គិសនីវិញជាការដោះស្រាយវិបត្តិឥន្ទនៈ និងភាពក្រីក្រ
2026/09/09 01:06:18 pm        1
យុវជនប្រឡងជាប់បាក់ឌុបចាប់អារម្មណ៍រៀនជំនាញអគ្គិសនី ខណៈតម្រូវការទីផ្សារការងារមានច្រើន
2026/09/09 12:51:58 pm        1
របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និង​គំរាម​កំហែង​​ដល់​តម្លៃបេតិកភណ្ឌពិភពលោក
2026/09/09 12:39:32 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករត់កង់បីចាត់ទុកគម្រោងកែរ៉ឺម៉កកង់បីប្រើឥន្ធនៈទៅប្រើជាអគ្គិសនីវិញជាការដោះស្រាយវិបត្តិឥន្ទនៈ និងភាពក្រីក្រ

2026/09/09 01:06:18 pm
​យុវជនប្រឡងជាប់បាក់ឌុបចាប់អារម្មណ៍រៀនជំនាញអគ្គិសនី ខណៈតម្រូវការទីផ្សារការងារមានច្រើន
2026/09/09 12:51:58 pm
​របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និង​គំរាម​កំហែង​​ដល់​តម្លៃបេតិកភណ្ឌពិភពលោក
2026/09/09 12:39:32 pm
​និស្សិត ធីវ៉េត នៅ NPIC អំពាវនាវយុវជនឱ្យចាប់យកជំនាញអេឡិចត្រូនិក ខណៈដែលកំពុងមានតម្រូវការទីផ្សារខ្ពស់
2026/09/09 12:38:52 pm
​មន្រ្តីជាន់ខ្ពស់បង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាលើកកម្ពស់សន្តិសុខ និងបរិកាសល្អ​ដល់ដៃគូ​អន្តរជាតិ
2026/09/09 12:29:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/07 11:11:34 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/08 06:11:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm