នាវាចម្បាំង​របស់កាណាដា ឥណ្ឌា និងនាវាសម្រាប់ហ្វឹកហ្វឺនរបស់រុស្ស៊ី និង​ចូល​សំចត​នៅដែន​សមុទ្រ​កម្ពុជា​ក្នុង​ខែកញ្ញានេះ

2026/09/09 11:47:25 am        181

នាវា​ចម្បាំងកងទ័ពជើងទឹករបស់កាណាដា និងនាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា រួម​ទាំង​នាវា​សម្រាប់ហ្វឹកហ្វឺនរបស់ប្រទេសរុស្ស៊ី នឹងចូលសំចត់នៅមូលដ្ឋានសមុទ្ររាម និង​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះ​សីហនុនៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៦នេះ ខណៈដំ​ណើរ​ទស្សន​កិច្ច​របស់​នាវា​ទាំង​បី​ប្រទេស​នេះ គឺមាន​គោល​បំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ឲ្យ​កាន់​តែ​ល្អប្រ​សើរ​បន្ថែមទៀត។

បើយោងតាមលិខិតរបស់ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា នាវាកងទ័ពជើងទឹករុស្ស៊ី ជា​នាវា​ប្រភេទ​ហ្វឹក​ហ្វឺន នឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១១​ ខែកញ្ញា ដោយនាវានេះមានឈ្មោះថា Perekop ហើយនាវា​ចម្បាំង​របស់​កងទ័ព​ជើង​ទឹក​ឥណ្ឌា ​មានឈ្មោះថា INS Kulish នឹងចូលសំចតនៅមូលដ្ឋានសមុទ្ររាម នៅថ្ងៃទី១២ ខែកញ្ញា ខណៈ​នាវា​ចម្បាំងរបស់កងទ័ពជើងទឹកកាណាដា ដែលមានឈ្មោះថា HMCS Regina នឹង​ចូល​សំចត​នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ។

សូមបញ្ជាក់ថា ក្នុងអំឡុង​ពេល​សំចត​របស់​នាវា​ទាំង​បី​នេះ​ក្រុម​នាវិក​របស់​ពួក​គេ​នឹង​មាន​កម្ម​វិធី​រួ​ម​គ្នា​ជា​ច្រើនជាមួយកងទ័ពជើងទឹកកម្ពុជា ដើម្បីបង្កើនភាព​ស្និត​ស្នាល​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ​ហើយមួយវិញទៀតក៏ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រឹតចំណងមិត្តភាព សាមគ្គី​ភាព​រវាង​កង​ទ័ព​កម្ពុជា និងប្រទេសកាណាដា ប្រទេសឥណ្ឌា និងរុស្ស៊ី ឲ្យកាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ផង​ដែរ​៕ ​អត្ថបទបាន ចក់



អត្ថបទដែលទាក់ទង

អ្នករត់កង់បីចាត់ទុកគម្រោងកែរ៉ឺម៉កកង់បីប្រើឥន្ធនៈទៅប្រើជាអគ្គិសនីវិញជាការដោះស្រាយវិបត្តិឥន្ទនៈ និងភាពក្រីក្រ
2026/09/09 01:06:18 pm        1
យុវជនប្រឡងជាប់បាក់ឌុបចាប់អារម្មណ៍រៀនជំនាញអគ្គិសនី ខណៈតម្រូវការទីផ្សារការងារមានច្រើន
2026/09/09 12:51:58 pm        1
របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និង​គំរាម​កំហែង​​ដល់​តម្លៃបេតិកភណ្ឌពិភពលោក
2026/09/09 12:39:32 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករត់កង់បីចាត់ទុកគម្រោងកែរ៉ឺម៉កកង់បីប្រើឥន្ធនៈទៅប្រើជាអគ្គិសនីវិញជាការដោះស្រាយវិបត្តិឥន្ទនៈ និងភាពក្រីក្រ

2026/09/09 01:06:18 pm
​យុវជនប្រឡងជាប់បាក់ឌុបចាប់អារម្មណ៍រៀនជំនាញអគ្គិសនី ខណៈតម្រូវការទីផ្សារការងារមានច្រើន
2026/09/09 12:51:58 pm
​របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និង​គំរាម​កំហែង​​ដល់​តម្លៃបេតិកភណ្ឌពិភពលោក
2026/09/09 12:39:32 pm
​និស្សិត ធីវ៉េត នៅ NPIC អំពាវនាវយុវជនឱ្យចាប់យកជំនាញអេឡិចត្រូនិក ខណៈដែលកំពុងមានតម្រូវការទីផ្សារខ្ពស់
2026/09/09 12:38:52 pm
​មន្រ្តីជាន់ខ្ពស់បង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាលើកកម្ពស់សន្តិសុខ និងបរិកាសល្អ​ដល់ដៃគូ​អន្តរជាតិ
2026/09/09 12:29:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/07 11:11:34 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/08 06:11:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm