តាំង ពិសី ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ជួយ​ក្រុម​ប្រកួត​ប្រជែង​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​នេះ​

2021/04/27 09:59:58 am        150

បាល់ទាត់៖ រំឭក​ទៅដល់​ឆ្នាំ​២០២០ ​ដែល ​តាំង ពិសី នៅ​ក្រៅ​ទីលាន​ពេញ​មួយ​ឆ្នាំ​តែម្ដង​ដោយ​សារ​របួស​សរសៃ​ពួរ ខ្សែ​ការពារ​រូប​នេះ​អះ​អាង​ថា ពិត​ជា​មាន​អារម្មណ៍​ស្ដាយ​យ៉ាង​ខ្លាំង ព្រោះ​មិនបាន​រួម​ចំណែក​ជួយ​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​ការប្រកួត​នានា​។

​ហេតុដូច្នេះ​ហើយ ​បានជា​កីឡាករ​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប​ បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ដើម្បី​ជួយ​ក្រុម​របស់​ខ្លួន​ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​ការ​ប្រកួត​រដូវ​កាល​២០២១ ​នេះក្រោយ​ជា​ពីរ​បួស​ ១០០​ភាគរយ​។​ តាំង ពិសី សង្កត់ធ្ងន់​បែបនេះ៖ “​ឆ្នាំ​មុនគេ​ខកខាន​អត់​បាន​ហាត់ អត់​បាន​ប្រកួតមួយ​រដូវ​កាល​ពេញ អត់​បាន​ជួយ​ក្លិប​សូម្បី​បន្តិច​។ គោលដៅ​ធំ​បំផុត​ចង់​ជួយ​ក្លិប​ឲ្យ​មាន​លទ្ធផល​ល្អ និង​មានឱកាស​ជាប់​ជម្រើស​ជាតិ​។ ចង់​ជួយ​ក្លិប​បាន​លទ្ធផល​ល្អ​ឆ្នាំនេះ ព្រោះ​ឆ្នាំមុនខកខាន​លេង​ដោយសារ​របួស​យូរ​។​”

​កីឡាករ​រូប​នេះ​បញ្ជាក់​ថា ស្ថានភាព​រាងកាយ​បាន​វិល​រក​ភាព​ប្រក្រតី​វិញ​ហើយ ដោយ​លែង​ឈឺ ឬ​ស្រៀវ​ដូច​មុន​ទៀត​។ យ៉ាងណា​កម្លាំង​ត្រូវ​បាន​ប៉ះពាល់​ខ្លះ​ដែរ ដោយសារតែ​ការ​សម្រាក​យូរ​ពេក​។ បង្ហាញខ្លួន ​២​លើកដំបូង​ក្នុង​ការ​ប្រកួត Metfone Cambodian League រដូវ​កាល​២០២១ គេ​រក​បាន​ ១​គ្រាប់​ពេល​ឈ្នះ​គិរីវង់​សុខ​សែន​ជ័យ ២​ទល់នឹង​០ នៅ​សប្ដាហ៍​ទី​២​។​ គួរ​ដឹង​ដែរ​ថា បញ្ហា​របួស​ដាច់​សរសៃ​ពួរ​របស់ ​តាំង ពិសី កើតឡើង​អំឡុង​ជំនួប​ជាមួយ​បឹងកេត ក្នុង​ពានរង្វាន់​សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន ថ្នាក់​ជាតិ ២០១៩៕

ប្រភព​៖ CNCC

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        33
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        60
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm