ប្រមុខរដ្ឋ-រដ្ឋាភិបាលអាស៊ាន អញ្ជើញចូលរួមទទួលទានអាហារថ្ងៃត្រង់ រៀបចំដោយ ប្រធាន​សភា​សហរដ្ឋអាមេរិក

2022/05/13 07:26:37 pm        743

ភ្នំពេញ៖ សហរដ្ឋអាមេរិក បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាង និងអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ រៀបចំដោយលោកជំទាវ ណានស៊ី ភេឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក ។

នៅក្នុងពិធីទទួលទានអាហារការងារប្រកបដោយខ្លឹមសារ និងអត្ថន័យដ៏ជ្រាលមេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានធ្វើការពិភាក្សា និងការផ្លាស់ប្ដូរមតិ អំពីចំណុចសំខាន់ៗ នៅក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ក៏ដូចជាភាពជាដៃគូទ្វេភាគី​ ជាមួយអាស៊ាន និងសហរដ្ឋអាមេរិករួមទាំង​ការ​ផ្លាស់ប្ដូរមតិ យោបល់ ជុំវិញបញ្ហាតំបន់ ​និងអន្តរជាតិ។

ប្រជាពលរដ្ឋអាមេរិក-អាស៊ាន មានប្រមាណជាង ១០០០លាននាក់ ហើយអាមេរិកបច្ចុប្បន្នជា​ប្រទេស ​ដែលអាស៊ានធ្វើពាណិជ្ជកម្មធំជាងគេ ​ហើយជាប្រភព​នៃវិនិយោគធំជាងគេ សម្រាប់អាស៊ានផងដែរ។

កិច្ចពិភាក្សាក៏បានលើកឡើងពីបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី គឺធ្វើយ៉ាងណាឲ្យសហរដ្ឋអាមេរិក និងអាស៊ាន បន្តជំរុញកិច្ចសហប្រតិបត្តិការ ក៏ដូចជាភាព​ជា​ដៃគូបន្ថែមទៀត ក្រោយពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអាមេរិក រយៈពេល ៤៥ឆ្នាំមកនេះ ដែលមានការរីកចម្រើនគួរឲ្យកត់សំគាល់។

ជារួមប្រមុខរដ្ឋាភិបាលអាស៊ាន និង​ប្រធានសភាអាមេរិកក៏ដូចជាសមាជិក​សភាដែលមកពី​គណបក្ស​ទាំងពីរ មានគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ បាន​សំដែង​នូវ​ការ​កោត​សរសើរ​បំផុត។​ នៅក្នុងជំនួបអាហារការងារនោះដែរ ប្រមុខរដ្ឋាភិបាលអាស៊ាន ចង់ឃើញអាមេរិក​បន្ត​ដើរតួនាទីសំខាន់នៅក្នុងការចូលរួមទៅលើចំណុចអាទិភាព​ ដូចជាការងារពាក់ព័ន្ធនិងបរិស្ថាន ការប្រែប្រួល​អាកាសធាតុ ​ការជួយទៅដល់វិស័យសុខាភិបាល ជាពិសេសបញ្ហាកូវីដ១៩កន្លងមក​នេះ ដែលសហរដ្ឋអាមេរិក បានផ្ដល់ជំនួយវ៉ាក់សាំង ​ក៏ដូចជាជំនួយផ្សេងទៀត ដល់បណ្ដាប្រទេស​សមាជិកអាស៊ាន។

ជាមួយគ្នានេះក៏មានការពង្រឹងពង្រីកសេដ្ឋកិច្ច រវាងសហរដ្ឋអាមេរិក​និងអាស៊ាន ដោយ​សារកន្លងមកនេះអាស៊ាន-សហរដ្ឋអាមេរិក មានអ្វីដែលគេហៅថា​ កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និងវិនិយោគ​ ដែលជាកិច្ចព្រមព្រៀងក្នុងការសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងសហរដ្ឋអាមេរិក។

លើសពីនេះទៀត ការពិភាក្សាក៏ផ្ដល់ទៅលើបញ្ហាសន្តិសុខ​ និងផ្នែកពាក់ព័ន្ធដទៃទៀត ក្នុងនោះ លោកជំទាវ​ប្រធានសភាសភាសហរដ្ឋអាមេរិក ក៏ដូចជាសមាជិកសភាសហរដ្ឋអាមេរិក​បាន​ស្វាគមន៍ចំពោះវត្តមានរបស់ប្រមុខរដ្ឋាភិបាលអាស៊ាន ​ដែលអញ្ជើញ​មករដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន សហរដ្ឋអាមេរិក៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm