មន្រ្តីជាន់ខ្ពស់បង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាលើកកម្ពស់សន្តិសុខ និងបរិកាសល្អ​ដល់ដៃគូ​អន្តរជាតិ

2026/09/09 12:29:08 pm        118

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រំលេចអំពីការប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ទៅ​កាន់​ដៃ​គូ​អន្តរជាតិ លើការបង្កើតបរិយាកាស វិនិយោគដែលមានភាពរស់រវើក និងអំណោយផលខ្ពស់ តាម​រយៈ​ការ​ដាក់ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ការអនុវត្តច្បាប់ និងការលើក​កម្ពស់​សន្តិសុខ និងការបើកច្រកទីផ្សារធំៗជាដើម។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ថ្លែងសុន្ទរកថាគន្លឹះក្នុង ពិធីបើកពិព័រណ៌វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិចិន លើកទី២៦ (26th CIFIT) នៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋ ប្រជាមានិតចិន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបានគូសបញ្ជាក់ពីសារសំខាន់នៃការជ្រើសរើសការពង្រឹងកិច្ចសហប្រតិបត្តិ- ការ និងការបើកចំហសេដ្ឋកិច្ច រវាងប្រទេសនិងប្រទេស ដើម្បីឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចសកល ការកើនឡើងនៃរបាំងពាណិជ្ជកម្ម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។ ឯកឧត្តមលើកឡើងថា កម្ពុជាគឺជាប្រទេសគំរូមួយ នៃការទាញយកផលប្រយោជន៍ពី នយោបាយបើកចំហ ដែលបានផ្លាស់ប្ដូរមុខមាត់ប្រទេសជាតិបន្ទាប់ពីឆ្លងកាត់សង្គ្រាម និងការរស់នៅដោយឯកោ មកជាប្រទេសដែល មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា ក្រោមការដឹកនាំរបស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងខិតខំរៀបចំខ្លួន ឈានទៅរកការអភិវឌ្ឍមួយកម្រិតទៀត ដោយមានបំណងប្រែក្លាយទៅជាប្រទេសដែលមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវគោលដៅខាងលើ វិស័យឯកជនត្រូវបានចាត់ទុកជាបេះដូងនៃរបត់មួយនេះ ដោយ សារការវិនិយោគពីវិស័យឯកជន មិនត្រឹមតែនាំមកនូវទុនក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជា ឱកាសការងារ ការផ្ទេរនូវចំណេះដឹងបច្ចេកវិទ្យាទំនើបថ្មីៗ និងការផ្សារភ្ជាប់កម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃសកលផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតបរិយាកាស វិនិយោគដែលមានភាពរស់រវើក និងអំណោយផលខ្ពស់តាមរយៈ៖ ១. ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន រៀបចំឡើងមានភាពទាក់ទាញ ដើម្បីផ្តល់នូវការលើកទឹកចិត្តខ្ពស់ និងកិច្ចការពារយ៉ាងរឹងមាំជូនដល់វិនិយោគិន។ ២. ការអនុវត្តច្បាប់ និងការលើកកម្ពស់សន្តិសុខ តាមរយៈការបង្រ្កាបយ៉ាងម៉ឺងម៉ាត់លើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឆ្លងដែន ផ្សេងៗ ដើម្បីធានាបរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសុវត្ថិភាព។ ៣. ការបើកច្រកទីផ្សារធំៗ តាមរយៈការប្រើប្រាស់កិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី (អាស៊ាន, RCEP, កិច្ចព្រមព្រៀងទ្វេភាគី), ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប, កិច្ចព្រម ព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក និងការខិតខំចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CPTPP។

ឯកឧត្តម ក៏បានជម្រាបជូនអំពីលទ្ធផលនៃចំនួនគម្រោងវិនិយោគ ដែល ក.អ.ក. បានអនុម័តក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ ២០២៦ ដោយទទួលបានសរុបចំនួន ៣០៩ គម្រោង ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាមេរិក ដែលរំពឹងថា នឹង បង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណជាង១៧ ម៉ឺនកន្លែង ក្នុងនោះកម្ពុជាក៏បាននិងកំពុងបង្កើនគុណភាពនៃការវិនិយោគ តាមរយៈការធ្វើពិពិធកម្មទៅកាន់វិស័យដែលមានតម្លៃបន្ថែមខ្ពស់។ ជាក់ស្តែងបើទោះបីជាវិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែក ជើង និងសម្ភារៈធ្វើដំណើរ នៅតែជាវិស័យសំខាន់យ៉ាងណាក្តី កម្ពុជាបាននិងកំពុងបោះជំហានក្នុងការទាក់ទាញលំហូរវិនិយោគ ឆ្ពោះ ទៅកាន់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងបច្ចេកវិទ្យាទំនើបរួមមាន៖ ការផលិតគ្រឿងអេឡិចត្រូនិក, ការដំឡើងយានយន្ត, ការអភិវឌ្ឍថាមពលស្អាត, ការកែច្នៃផលិតផលកសិកម្មកម្រិតខ្ពស់, និងប្រព័ន្ធភស្តុភារកម្មទំនើប ឱ្យក្លាយជាកម្លាំងចលករថ្មី ក្នុងការ បង្កើនផលិតភាព ពង្រឹងខ្សែច្រវាក់តម្លៃសកល និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យមានចីរភាព និងភាពធន់វែងឆ្ងាយ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
2026/09/09 01:24:21 pm        1
អ្នករត់កង់បីចាត់ទុកគម្រោងកែរ៉ឺម៉កកង់បីប្រើឥន្ធនៈទៅប្រើជាអគ្គិសនីវិញជាការដោះស្រាយវិបត្តិឥន្ទនៈ និងភាពក្រីក្រ
2026/09/09 01:06:18 pm        1
យុវជនប្រឡងជាប់បាក់ឌុបចាប់អារម្មណ៍រៀនជំនាញអគ្គិសនី ខណៈតម្រូវការទីផ្សារការងារមានច្រើន
2026/09/09 12:51:58 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល

2026/09/09 01:24:21 pm
​អ្នករត់កង់បីចាត់ទុកគម្រោងកែរ៉ឺម៉កកង់បីប្រើឥន្ធនៈទៅប្រើជាអគ្គិសនីវិញជាការដោះស្រាយវិបត្តិឥន្ទនៈ និងភាពក្រីក្រ
2026/09/09 01:06:18 pm
​យុវជនប្រឡងជាប់បាក់ឌុបចាប់អារម្មណ៍រៀនជំនាញអគ្គិសនី ខណៈតម្រូវការទីផ្សារការងារមានច្រើន
2026/09/09 12:51:58 pm
​របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និង​គំរាម​កំហែង​​ដល់​តម្លៃបេតិកភណ្ឌពិភពលោក
2026/09/09 12:39:32 pm
​និស្សិត ធីវ៉េត នៅ NPIC អំពាវនាវយុវជនឱ្យចាប់យកជំនាញអេឡិចត្រូនិក ខណៈដែលកំពុងមានតម្រូវការទីផ្សារខ្ពស់
2026/09/09 12:38:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/07 11:11:34 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/08 06:11:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm