ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ បិទការចុះឈ្មោះ ក្រោយទាក់ទាញអ្នកចូលរួមលើសការរំពឹង

2026/09/10 11:21:05 am        91

ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ រៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែកញ្ញាខាងមុខ បានបិទទទួលការចុះឈ្មោះហើយ ក្រោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន រហូតមានការចុះឈ្មោះលើសការរំពឹងទុក ត្រឹមរយៈពេលជិត ១សប្ដាហ៍ បន្ទាប់ពីការបើកទទួលចុះឈ្មោះផ្លូវការ។

ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា ត្រឹមរយៈពេលខ្លី បន្ទាប់ពីក្រសួងទេសចរណ៍ បានបើកទទួលចុះឈ្មោះ មានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិជាច្រើនបានចាប់អារម្មណ៍ និងចុះឈ្មោះ ។ តាមការគ្រោងទុកការចុះឈ្មោះនេះ គ្រោងបើករហូតដល់ថ្ងៃទី១៥ ខែកញ្ញា តែត្រឹមរយៈពេលជិត ១សប្ដាហ៍ មានអ្នកចុះឈ្មោះកើនដល់ជាង ១ពាន់នាក់ ដែលលើសពីការរំពឹងទុក នាំឲ្យគណៈកម្មការសម្រេចបិទឈប់ទទួលការចុះឈ្មោះតែម្ដង។

ជាមួយការចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» នេះ គឺមិនតម្រូវឲ្យមានការបង់ថវិកាឡើយ ។ បន្ថែមលើនេះ សម្រាប់កីឡាករ-កីឡាការិនី ដែលបានចុះឈ្មោះចំនួន ១ពាន់នាក់ដំបូង នឹងទទួលបាននូវអាវយឺតព្រឹត្តិការណ៍ដ៏ស្រស់ស្អាតចំនួន ១ ទៀតផង ។

សម្រាប់ព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលរៀបចំឡើងក្រោមការចង្អុលបង្ហាញ និងមានការគាំទ្រពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍នេះ រៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ខេត្តសៀមរាប និងជំរុញសកម្មភាពភ្ញៀវទេសចរជាតិ-អន្ដរជាតិឲ្យមកលេងកម្សាន្ដនៅខេត្តសៀមរាប ក្នុងរដូវកាលបៃតង ពិសេសចូលរួមផ្ដិតយកទិដ្ឋភាពដ៏អច្ឆរិយៈនៃសមរាត្រី ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ដែលអាចនឹងកើតឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។

ឯកឧត្តម វ៉ាហេង ដាវុធ ធ្លាប់មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ នឹងត្រូវជិះកង់លើចម្ងាយផ្លូវប្រមាណ ១០គីឡូម៉ែត្រ ដែលអ្នកចូលរួម នឹងទទួលបាននូវបទពិសោធន៍ថ្មី ជាមួយការជិះកង់លក្ខណៈផ្សងព្រេងក្នុងព្រៃធម្មជាតិនៃតំបន់អង្គរ ឆ្លងកាត់លើកំពែងក្រុងបុរាណ ស្វែងយល់ពីប្រាសាទលាក់ខ្លួន និងសម្រស់ធម្មជាតិដ៏ស្រស់បំព្រង នារដូវកាលបៃតង ដែលមិនត្រឹមលើកកម្ពស់សុខភាព តែថែមទាំងរួមចំណែកផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជារួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ៕ អត្ថបទ លី ឈុនឡា

 

 

 

 

 

អត្ថបទដែលទាក់ទង

Messi ឈានដល់កិច្ចព្រមព្រៀងទិញក្លិបអេស្ប៉ាញ Eldense
2026/09/10 12:11:00 pm        1
Ronaldo រកបានគ្រាប់ទី ៩៧៩ ខណៈ Al Nassr ឈ្នះ Abha ២-១ នៅ Saudi Pro League
2026/09/10 12:01:19 pm        1
Hun Sen Cup៖ ត្បូងឃ្មុំ យកឈ្នះព្រៃវែង បង្កើនឱកាសឡើងវគ្គបន្ដ ខណៈកំពត និងកែប បានត្រឹមចែកគ្នា ១ពិន្ទុ
2026/09/10 11:51:08 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Messi ឈានដល់កិច្ចព្រមព្រៀងទិញក្លិបអេស្ប៉ាញ Eldense

2026/09/10 12:11:00 pm
​Ronaldo រកបានគ្រាប់ទី ៩៧៩ ខណៈ Al Nassr ឈ្នះ Abha ២-១ នៅ Saudi Pro League
2026/09/10 12:01:19 pm
​Hun Sen Cup៖ ត្បូងឃ្មុំ យកឈ្នះព្រៃវែង បង្កើនឱកាសឡើងវគ្គបន្ដ ខណៈកំពត និងកែប បានត្រឹមចែកគ្នា ១ពិន្ទុ
2026/09/10 11:51:08 am
​ប្រទេស៨ ស្វាគមន៍បម្រាមរបស់ព្រីតថេន(ចក្រភពអង់គ្លេស)លើការនាំចូលពីតំបន់តាំងលំនៅឋានខុសច្បាប់របស់អ៊ីស្រាអែល
2026/09/10 11:46:53 am
​ភាគហ៊ុនអាស៊ី និងអាមេរិក ធ្លាក់ចុះ ខណៈប្រេងឆៅ Brent ឡើងថ្លៃលើសពី១០០ដុល្លារក្នុងមួយបារ៉ែល
2026/09/10 11:44:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/09 06:39:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/07 11:11:34 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/09 07:02:52 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm