Ronaldo រកបានគ្រាប់ទី ៩៧៩ ខណៈ Al Nassr ឈ្នះ Abha ២-១ នៅ Saudi Pro League

2026/09/10 12:01:19 pm        80

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានបន្តដំណើររកគ្រាប់បាល់ឆ្ពោះទៅ ១០០០ គ្រាប់ បន្ទាប់ពីរកបានគ្រាប់ទី ៩៧៩ ក្នុងជ័យជម្នះរបស់ Al-Nassr ២-១ លើ Ahba នៅក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League។

Ronaldo បានបើកការនាំមុខឱ្យ Al Nassr នៅនាទីទី២២ ដោយតែតបាល់បញ្ចូលទីពីបាល់ជ្រុង។

មិនយូរប៉ុន្មាន Ronaldo ក៏មានឱកាសរកគ្រាប់ទី២ ប៉ុន្តែការស៊ុតរបស់គេបានបុកបង្គោលទី។

ចូលដល់នាទីទី៥៨ Al Nassr បានបន្ថែមគ្រាប់ទី២ តាមរយៈខ្សែប្រយុទ្ធជនជាតិអារ៉ាប៊ីសាអូឌីត Abdullah Al-Hamdan ដែលបានឆ្លៀតឱកាសពីកំហុសរបស់ខ្សែការពារ Abha។

Abha អាចរកបានមួយគ្រាប់ត្រឡប់មកវិញនៅនាទីទី៧៥ បន្ទាប់ពីការទាត់ Free-kick ពីចម្ងាយរបស់ Nabil Fekir។

ក្រោយការប្រកួតនេះ Al Nassr មាន ១៥ពិន្ទុពី ៦ប្រកួត និងឡើងមកឈរនៅកំពូលតារាងជាមួយ Al-Hilal និង Al-Qadsiah។ ទោះជាយ៉ាងណា Al Nassr ស្ថិតនៅពីក្រោម Al-Hilal ដោយសារផលសងគ្រាប់បាល់ ខណៈ Al-Hilal ទើបរងបរាជ័យក្នុងលីគជាលើកដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹក Simone Inzaghi កាលពីថ្ងៃចន្ទ៕ អត្ថបទ៖នាង សុភាវុធ




 

អត្ថបទដែលទាក់ទង

Messi ឈានដល់កិច្ចព្រមព្រៀងទិញក្លិបអេស្ប៉ាញ Eldense
2026/09/10 12:11:00 pm        1
Ronaldo រកបានគ្រាប់ទី ៩៧៩ ខណៈ Al Nassr ឈ្នះ Abha ២-១ នៅ Saudi Pro League
2026/09/10 12:01:19 pm        1
Hun Sen Cup៖ ត្បូងឃ្មុំ យកឈ្នះព្រៃវែង បង្កើនឱកាសឡើងវគ្គបន្ដ ខណៈកំពត និងកែប បានត្រឹមចែកគ្នា ១ពិន្ទុ
2026/09/10 11:51:08 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច

2026/09/10 01:29:23 pm
​អន្តរគណៈកម្មការជំនាញនៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២
2026/09/10 01:25:18 pm
​ក្រសួងបរិស្ថាន បានប្រគល់ធុងសំរាម ចំនួន ២៣២៨ធុងបន្ថែម សម្រាប់ចែកជូនសាលារៀនទាំង ៧៧៦ នៅទូទាំងខេត្តកណ្តាល
2026/09/10 01:18:59 pm
​លោក Trump នឹងផ្តល់ប្រាក់៥.០០០ដុល្លារដល់ពលរដ្ឋពេញវ័យអាមេរិកគ្រប់រូប បើគណៈបក្សលោកឈ្នះការបោះឆ្នោតពាក់កណ្តាលអាណត្តិ
2026/09/10 01:15:07 pm
​លោកRubio និយាយថា លោកនឹងស្វះស្វែងរកមូលនិធិសន្តិសុខ៤៥លានដុល្លារសម្រាប់ប្រទេសអេក្វាឌ័រ
2026/09/10 01:12:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/09 06:39:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/07 11:11:34 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/09 07:02:52 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm