ក្រសួងការងារ អំពាវនាវយុវជនចូលរួមពិព័រណ៍ជាតិការងារ ចាប់ឱកាស និង​តម្រង់​ទិស​អាជីព​ឱ្យ​ត្រូវ​ជំនាញ

2026/09/10 02:22:01 pm        167

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជន ក៏ដូចជាសិស្សានុសិស្ស ឱ្យ​ចូល​រួមពិព័រណ៍ជាតិ​ការងារ និងផលិតភាពការងារ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ និង១៣ ខែ​កញ្ញា​ខាង​មុខនេះ ដើម្បីចាប់យកឱកាសមាសក្នុងការស្វែងរកការងារ និងតម្រង់​ទិស​អាជីព​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវស្របតាមជំនាញ និងសមត្ថភាពពិតប្រាកដ។

នៅក្នុងសន្និសីទសារព័ត៍មានស្តីពី “ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦” កាល​ពី​ក​ន្លងទៅ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​មាន​ប្រសា​សន៍​ឱ្យដឹងថា ពិព័រណ៍ជាតិឆ្នាំនេះ មិនត្រឹមតែជាកន្លែងផ្តល់ការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែ​ជា​វេទិកា​តភ្ជាប់​ដ៏មានប្រសិទ្ធភាព។ ដូច្នេះ យុវជន និងអ្នកស្វែងរកការងារ គួរត្រៀមប្រវត្តិរូបសង្ខេប (CV) ឱ្យបានច្រើន ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ ដោយសារ​ព្រឹត្តិការណ៍​នេះ​បាន​នាំ​ឱកាសការងារជាង ៣ម៉ឺន ៥ពាន់កន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាស​ធំ​ៗ​ចំនួន​១៥០ ​ដើម្បីដាក់តាំងបង្ហាញ។

លោក ស៊ុន មេសា បានបញ្ជាក់ថា គោលបំណងសំខាន់ៗនៃព្រឹត្តិការណ៍នេះ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារ បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែលនូវសិក្ខាសាលាស្តីពី ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។

លោក ខែម រ៉ាទី សមាជិកគណៈកម្មាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន ស.ស.យ.ក. រាជធានីភ្នំពេញ បានលើកឡើងថា ពិព័រណ៍ជាតិ​ការងារ និងផលិតភាពការងារ គឺជាកន្លែងសម្រាប់​ស្វែងរកការងាររបស់យុវជន និងប្រជាជន ហើយក៏ជាកន្លែងផ្សារភ្ជាប់រវាងយុវជននិងនិយោជកផងដែរ។ ពិព័រណ៍​នេះទៀតសោត ក៏ជាឱកាសសម្រាប់យុវជន ផ្សារភ្ជាប់ខ្លួនជាមួយក្រុមហ៊ុន ស្ថាប័ន គ្រឹះស្ថាន​បណ្តុះបណ្តាល ដែលអាចឱ្យពួក​គេស្វែងរក​ការងារដែលត្រូវជំនាញ និងសមត្ថភាព ហើយក៏ជា​ឱកាសផ្សារភ្ជាប់ជំនាញនិងទីផ្សារការងារ។

សូមបញ្ជាក់ថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦នេះ នឹងរៀបចំឡើងក្រោមប្រធានបទ «ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។ ព្រឹត្តិការណ៍នេះ គឺជាស្ពានចម្លងដ៏សំខាន់សម្រាប់យុវជន សិស្ស និស្សិត អ្នកស្វែងរកការងារ និងជាពិសេសសិស្សជំនាញបច្ចេកទេស ​និងវិជ្ជាជីវៈ (ធីវ៉េត) ក្នុងការស្វែងរកឱកាសការងារត្រូវនឹងជំនាញ។ លើសពីនេះទៀត ក៏ជាឱកាសតភ្ជាប់យុវជន សិស្ស និស្សិត និងកម្លាំងពលកម្ម រួមទាំងពលករត្រឡប់ពីក្រៅប្រទេស ឱ្យជួបជាមួយនិយោជកផ្ទាល់ផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី




អត្ថបទដែលទាក់ទង

ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីៗ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
2026/09/10 09:34:13 pm        1
កម្ពុជានឹងជំរុញរបៀបវារៈពាណិជ្ជកម្មឌីជីថល ក្នុងវេទិកាពាណិជ្ជកម្មឌីជីថលលើកទី៣ និងពិព័រណ៍អនឡាញ
2026/09/10 08:41:02 pm        1
ពលរដ្ឋនៅស្រុកជីក្រែង ថ្លែងនូវការដឹងគុណដល់រាជរដ្ឋាភិបាល ចំពោះសមិទ្ធផលថ្មីកើត ក្នុងមូលដ្ឋានពួកគាត់
2026/09/10 07:14:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីៗ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

2026/09/10 09:34:13 pm
​កម្ពុជានឹងជំរុញរបៀបវារៈពាណិជ្ជកម្មឌីជីថល ក្នុងវេទិកាពាណិជ្ជកម្មឌីជីថលលើកទី៣ និងពិព័រណ៍អនឡាញ
2026/09/10 08:41:02 pm
​ពលរដ្ឋនៅស្រុកជីក្រែង ថ្លែងនូវការដឹងគុណដល់រាជរដ្ឋាភិបាល ចំពោះសមិទ្ធផលថ្មីកើត ក្នុងមូលដ្ឋានពួកគាត់
2026/09/10 07:14:23 pm
​ទីក្រុងសេអ៊ូល៖ កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ត្រូវបានគេជឿថា មានប្អូនបង្កើត​
2026/09/10 07:01:50 pm
​ប៉ាគីស្ថាន​៖ គ្មាន​ការ​ឆ្លើយ​តប​យោធា ត្រូវ​បាន​ពិភាក្សាឡើយ ពាក់​ព័ន្ធ​​​ការវាយ​ប្រហារ​របស់ក្រុម​ហ៊ូទី លើ​អារ៉ាប៊ីសាអ៊ូឌីត
2026/09/10 07:00:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/10 02:40:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/10 06:58:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/10 07:02:33 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm