សេដ្ឋកិច្ចកម្ពុជានឹងមានការលូតលាស់ខ្លាំង ប្រសិនស្ថានភាពជំងឺកូវីដ-១៩ គ្មានរលកថ្មីកើតឡើង

2022/05/13 10:29:49 pm        770

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចថា សេដ្ឋកិច្ចនៅកម្ពុជានឹងមានការលូតលាស់ខ្លាំង ជាពិសេសលំហូរវិនិយោគពីក្រៅប្រទេស នឹងការទទួលបានភ្ញៀវទេសចរណ៍ឡើងវិញ ប្រសិនស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជា គ្មានការកើតឡើងនូវរលកថ្មី។

ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងប្រាប់​ភ្នាក់ងារ​អ្នក​យកព័ត៌មាន BTV ស្តីពីស្ថានភាពនៃការ​ចាកចេញ​ពីវិបត្តិជំងឺ​កូវីដ១៩របស់កម្ពុជា នៅថ្ងៃទី១៣ ខែ ឧសភាឆ្នាំ២០២២នេះថា វិបត្តិនៃជម្ងឺកូវីដ ១៩ បច្ចុប្បន្នពិភពលោកនៅតែប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់ក្នុងនោះកម្ពុជា​គឺប្រទេសមួយ​ ដែល​បានយកចិត្តទុកដាក់ខ្ពស់ ​ក្រោមរបស់ប្រមុខ​រាជ​រដ្ឋាភិបាល ​បច្ចុប្បន្នកម្ពុជាបានកំពុងចាកចេញពីវិបត្តិជម្ងឺកូវីដ ១៩ នេះ ខណៈប្រទេសជាច្រើន​កំពុង​ញុំាញី​ដោយសារជម្ងឺ ១៩។

ឯកឧត្តមបណ្ឌិត បន្តថា ទាក់ទងសេដ្ឋកិច្ច និងសង្គមវិញ ​ប្រសិនស្ថានភាពជម្ងឺកូវីដ ១៩ គ្មានមេរោគ​បំប្លែង​ថ្មី ​ឬគ្មានរលកថ្មីកើតឡើងជាបន្តទៀត ​សេដ្ឋកិច្ចកម្ពុជា ​នឹងអាចរីកលូតលាស់​យ៉ាងខ្លាំង ជា​ពិសេស​លំហូរវិនិយោគពីក្រៅប្រទេស ​ខណៈប្រទេសជាច្រើនបានកំពុងជួបនៃវិបត្តិនេះ ហើយ​ជាងនេះទៀត ​កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍ងើបឡើង​ល្អប្រសើរវិញ ស្របពេលវិស័យ​សង្គម ​ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្រោមម្លប់សន្តិភាព គឺជាកត្តាជម្រុញកំណើន​ប្រកដោយ​និរន្តភាព។

ចំណែក លោក ធឿន វុទ្ធី នាយកក្រុមហ៊ុនមរតកអៅដ័រ ថ្លែងនូវការសាទរចំពោះរាជ​រដ្ឋាភិបាល​កម្ពុជា ដែលបានចាកចេញពីវិបត្តិជម្ងឺកូវីដ១៩ ដែលការចាកចេញនេះ ប្រសិនគ្មានរីករាលជម្ងឺកូវីដ ១៩ ឡើងវិញនោះទេ វិស័យទាំងអស់នៅកម្ពុជានឹងដំណើរល្អឡើងវិញ, ជាពិសេសវិស័យ​ទេសចរណ៍ ​ដោយវិស័យបានកំពុងងើបវិញជាបណ្តើរៗ​។

សូមបញ្ជាក់ថា នៅក្នុងការីករាលដាលជម្ងឺកូវីដ ១៩ រាជរដ្ឋាភិបាលបានដាក់ចេញផែនការសកម្មភាព​សំខាន់ៗជាច្រើនរួមមាន៖ ​ ការដាក់ចេញការគោលនយោបាយអន្តរាគមន៍ ជំនួយសង្គ្រោះបន្ទាន់​ដល់ជនរងគ្រោះ, ការបញ្ចេញកញ្ចប់​ថវិកាដើម្បីទ្រទ្រង់សេដ្ឋកិច្ច, ​ការអនុគ្រោះពន្ធ, ការផ្តល់​ជំនួយ​ជាថវិកា​ដល់អ្នកធ្វើការលើវិស័យដែលរងគ្រោះខ្លាំងជាងគេ, ​ការ​បន្ធូរបន្ថយ​ពន្ធ ដើម្បី​រក្សាឲ្យ​បាន​នូវលទ្ធភាពទិញរបស់ប្រជាជននៅក្នុងសេដ្ឋកិច្ច ​និង​ដើម្បីពង្រឹងតម្រូវការក្នុងស្រុក ​និង​ផលិតកម្ម ដើម្បី​ជំរុញសកម្មភាពសេដ្ឋកិច្ចឡើងវិញ​ ជា​ពិសេស​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញនូវក្រប​ខណ្ឌយុទ្ធសាស្ត្រ ​និងកម្មវិធីស្តារ ​និងជំរុញកំណើនសេដ្ឋកិច្ច ​កម្ពុជា​ក្នុងការរស់នៅជាមួយកូវីដ-១៩ តាម​គន្លងប្រក្រតីភាពថ្មី ​សម្រាប់ឆ្នាំ ២០២១-២០២៣ជាដើម ​និង​មាន​វិធាន​ជាច្រើនផ្សេងទៀត ក្នុងការ​ប្រយុទ្ធប្រឆាំង​ និងជម្ងឺកូវីដ១៩នេះ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm