ក្រសួងអប់រំ ផ្ដល់ការបង្រៀនបំប៉នសម្រាប់សិស្សត្រៀមប្រឡងចូលតាមសាកលវិទ្យាល័យ

2026/09/10 03:37:12 pm        190

ក្រសួងអប់រំ យុវជន និងកីឡា បាន​ផ្ដល់​ការ​បង្រៀន​បំប៉ន​តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​សិស្ស​ដែល​ត្រៀម​ប្រឡង​ចូល​សិក្សាតាមសាកលវិទ្យាល័យនានា។ ការបង្រៀនបំប៉ននេះ ផ្តោត​លើ​មុខ​វិជ្ជា​សំខាន់​ចំនួន ៤ រួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។ សិស្សអាចចូលសិក្សាដោយមិនគិតថ្លៃ ដោយចូលទៅទស្សនាការបង្រៀនដោយមិនគិតថ្លៃ តាម​ការ​ផ្សាយ​បន្ត​ផ្ទាល់តាម www.duraseksa.gov.kh។

ក្រសួងអប់រំ យុវជន និងកីឡា ក្រោយប្រកាសលទ្ធផលបាក់ឌុប រួចរាល់ ក្រសួង​បាន​បន្ត​យក​ចិត្ត​ទុក​ដាក់បន្ថែមទៀត លើការសិក្សាបន្តនៅកម្រិតឧត្តមរបស់សិស្ស។ ក្រសួងអប់រំ បាន​ផ្តល់​ការ​បង្រៀន​បំប៉នប​ន្ថែម តាមរយៈប្រព័ន្ធឌីជីថល www.duraseksa.gov.kh ដែលសិស្សគ្រប់​រូប​អាច​ចូល​ទៅ​សិក្សា​ដោយមិនគិតថ្លៃ។ ការបំប៉ននេះ ជាភាពចាំបា​ច់​មួយ​ដែល​ជួយ​ដល់​សិស្ស​ក្នុង​ការ​ត្រៀម​ខ្លួន​ប្រឡងចូលសិក្សានៅតាមបណ្ដាសាកលវិទ្យាល័យមួយចំនួន ស្របពេលដែលបច្ចុប្បន្ន តាម​បណ្ដាសាកលវិទ្យាល័យ បាន​ធ្វើ​កំណែទ​ម្រង់​តម្រូវ​ឱ្យ​មានកា​រ​ប្រឡង​ប្រជែង​ចូល​សិក្សា​ជា​ចាំបាច់​។

ការបំប៉នសិស្សតាមរយៈការផ្សាយបន្តផ្ទាល់នេះ ធ្វើឡើងចាប់ពីថ្ងៃទី ០១ កញ្ញា រៀងរាល់ថ្ងៃ ចន្ទ​ដល់​ថ្ងៃ​សុក្រ ដែលមាន ៤មុខវិជ្ជា បង្រៀនដោយសាស្ត្រាចារ្យល្បីៗ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

តាម​កាលវិភាគ មុខវិជ្ជារូបវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ហង់ ស៊ីម ម៉ោង ១៦៖០០ - ១៧៖០០។ មុខវិជ្ជាគីមីវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ជ័យ ថាវី ម៉ោង ១៧៖០០ - ១៨៖០០។ 

មុខវិជ្ជាជីវវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ធូ ភន ម៉ោង ១៨៖០០ - ១៩៖០០ រី​ឯ​មុខ​វិជ្ជា​គណិត​វិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ នាង បូ ម៉ោង ១៩៖០០ - ២០៖០០ និងមុខវិជ្ជា រូប​វិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ទាង ប៉ាង ម៉ោង ២០៖០០ - ២១៖០០។

សិស្សា​នុសិស្សគ្រប់រូបអាចចូលរៀនក្នុងកម្មវិធីនេះដោយឥតគិតថ្លៃ ដោយចូល​ទស្សនា​ការ​បង្រៀន​ដោយ​ការផ្សាយបន្តផ្ទាល់តាម www.duraseksa.gov.kh រួចចុចលើប៊ូតុង “ផ្សាយផ្ទាល់” និង​បន្តទៅចុចលើប៊ូតុង “ត្រៀមប្រឡង សាកលវិទ្យាល័យ”៕ អត្ថបទ៖ គឹម ហុក 

អត្ថបទដែលទាក់ទង

ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីៗ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
2026/09/10 09:34:13 pm        1
កម្ពុជានឹងជំរុញរបៀបវារៈពាណិជ្ជកម្មឌីជីថល ក្នុងវេទិកាពាណិជ្ជកម្មឌីជីថលលើកទី៣ និងពិព័រណ៍អនឡាញ
2026/09/10 08:41:02 pm        1
ពលរដ្ឋនៅស្រុកជីក្រែង ថ្លែងនូវការដឹងគុណដល់រាជរដ្ឋាភិបាល ចំពោះសមិទ្ធផលថ្មីកើត ក្នុងមូលដ្ឋានពួកគាត់
2026/09/10 07:14:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីៗ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

2026/09/10 09:34:13 pm
​កម្ពុជានឹងជំរុញរបៀបវារៈពាណិជ្ជកម្មឌីជីថល ក្នុងវេទិកាពាណិជ្ជកម្មឌីជីថលលើកទី៣ និងពិព័រណ៍អនឡាញ
2026/09/10 08:41:02 pm
​ពលរដ្ឋនៅស្រុកជីក្រែង ថ្លែងនូវការដឹងគុណដល់រាជរដ្ឋាភិបាល ចំពោះសមិទ្ធផលថ្មីកើត ក្នុងមូលដ្ឋានពួកគាត់
2026/09/10 07:14:23 pm
​ទីក្រុងសេអ៊ូល៖ កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ត្រូវបានគេជឿថា មានប្អូនបង្កើត​
2026/09/10 07:01:50 pm
​ប៉ាគីស្ថាន​៖ គ្មាន​ការ​ឆ្លើយ​តប​យោធា ត្រូវ​បាន​ពិភាក្សាឡើយ ពាក់​ព័ន្ធ​​​ការវាយ​ប្រហារ​របស់ក្រុម​ហ៊ូទី លើ​អារ៉ាប៊ីសាអ៊ូឌីត
2026/09/10 07:00:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/10 02:40:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/10 06:58:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/10 07:02:33 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm