កម្ពុជាលែងមានករណីស្លាប់ដោយជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ហើយកំពុង​​​ឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ចោលទាំងស្រុងត្រឹមឆ្នាំ២០២៥

2022/05/13 11:10:05 pm        457

ពោធិ៍សាត់ ៖ បច្ចុប្បន្ននៅកម្ពុជាមានជំងឺគ្រុនចាញ់ចំនួន៤ប្រភេទ ដោយ២ប្រភេទមានគ្រោះថ្នាក់ជាងគេនៅកម្ពុជាលែងមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ ហើយកំពុងឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ចោលទាំងស្រុងត្រឹមឆ្នាំ២០២៥ នៅទូទាំងប្រទេសមានខេត្តចំនួន២១ដែលប្រឈមនិងជំងឺគ្រុនចាញ់ ភាគច្រើនជាខេត្តដែលមានព្រៃភ្នំ និងខេត្តនៅជាប់ព្រំដែន ចំណែកនៅខេត្តពោធិ៍សាត់គឺនៅសល់តែស្រុកភ្នំក្រវាញ ដែលនៅមានករណីជំងឺគ្រុនចាញ់ច្រើនជាងគេក្នុងចំណោមក្រុងស្រុកទាំង៧ ។ នេះជាការលើកឡើងរបស់ លោក វេជ្ជបណ្ឌិត ហ៊ុយ រ៉ាកុល ប្រធានមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ (ម.គ.ច) ក្នុងកិច្ចប្រជុំប្រចាំត្រីមាសរបស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ។

លោក វេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់បាន អោយដឹងថាក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តពោធិ៍សាត់ បានខិតខំបំពេញកិច្ចការងារជាច្រើនតាមផែនការ យុទ្ធសាស្ត្រជាតិ រហូតធ្វើអោយករណីជំងឺគ្រុនចាញ់ក្នុងខេត្តពោធិ៍សាត់ មានការថយចុះគួរអោយកត់សំគាល់ ដោយនៅឆ្នាំ២០២០ មានចំនួន១៣៥២ករណី ហើយនៅឆ្នាំ២០២១ មានចំនួន៥៥៧ករណី មានការថយចុះ៥៩% ចំណែកក្នុងរយះពេល៤ខែ ដើមឆ្នាំ២០២២មានចំនួន ១៧ករណី ។

លោក វេជ្ជបណ្ឌិត ហ៊ុយ រ៉ាកុល បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តួចផ្តើមនូវគំនិតលុបបំបាត់ជំងឺគ្រុនចាញ់ ដោយរៀបចំចងក្រងផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ធ្វើអោយករណីជំងឺគ្រុនចាញ់នៅកម្ពុជាមានការធ្លាក់ចុះជាបន្តបន្ទាប់ និងកំពុងឆ្ពោះទៅលុបបំបាត់ចោលទាំងស្រុង ។

ក្នុងនោះ លោក វេជ្ជបណ្ឌិត ក៏សំណូមពរអោយប្រជាពលរដ្ឋត្រូវយកចិត្តតុកដាក់ការពារកុំអោយឆ្លងជំងឺគ្រុនចាញ់ និងស្តាប់ការណែនាំរបស់មន្ត្រីសុខាភិបាល ជាពិសេសចូលរួមប្រើប្រាស់ មុងជ្រលក់ថ្នាំដែល ដែលក្រសួងសុខាភិបាលផ្តល់អោយ ។ 

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ក្នុងនាមរដ្ឋបាលខេត្ត ក៏បានណែនាំអោយរដ្ឋបាលស្រុកភ្នំក្រវាញ ដែលមានករណីជំងឺគ្រុនចាញ់ច្រើនជាងគេក្នុងខេត្តពោធិ៍សាត់ ត្រូវបន្តយកចិត្តទុកដាក់សហការគ្រប់បែបយ៉ាងជាមួយក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ទាំងថ្នាក់ក្រសួង និងថ្នាក់ខេត្តរួមនិងដៃគូរពាក់ព័ន្ធនានា ហើយត្រូវបន្តជួយផ្សព្វផ្សាយ ពីផលប៉ះពាល់ និងវិធានការ ការពារកុំអោយកើតជំងឺគ្រុនចាញ់ដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាអោយខេត្តពោធិ៍សាត់ទទួលបានជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង ស្របតាមផែនការយុទ្ធសាស្ត្រជាតិ ៕​អត្ថបទ ៖ ពៅ ភារុន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm