កម្មករ-កម្មការិនីនៅភ្នំពេញ សម្រុកចាក់វ៉ាក់សាំងដូសជំរុញ ខណៈគ្រូពេទ្យកងទ័ព​ចុះ​ចាក់​ដល់​រោងចក្រ

2022/05/13 11:59:21 pm        549

ភ្នំពេញ៖ ដើម្បីបង្កើនអង់ទីគ័រទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ កម្មករ-កម្មការិនីនៅភ្នំពេញសម្រុកទៅចាក់វ៉ាក់សាំងកូវីដដូសមូលដ្ឋាន និងដូសជំរុញ ខណៈក្រុមគ្រូពេទ្យកងទ័ពចុះចាក់ដល់រោងចក្រ។

ឧត្តមសេនីយ៍ទោ សៅ ខាន់ មេបញ្ជាការរងកងពលតូចលេខ៧០ នៃកងទ័ពជើងគោក ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៣ ខែឧសភានេះ បន្តដឹកនាំក្រុមគ្រូពេទ្យកងពលតូចលេខ៧០ ចុះចាក់វ៉ាក់សាំងកូវីដ ជូនកម្មករ-កម្មករិនី ទាំងដូសមូលដ្ឋាន និងដូសជំរុញ នៅតាមរោងចក្រ សហគ្រាសមួយចំនួនក្នុងរាជធានីភ្នំពេញ។

នៅក្នុងឱកាសខាងលើនោះ ឧត្តមសេនីយ៍ទោ សៅ ខាន់ មានប្រសាសន៍ប្រាប់BTVថា ការចុះ​ចាក់វ៉ាក់​សាំងនៅតាមរោងចក្រនេះ គឺមានសហការជាមួយក្រសួងការងារ ​និងថៅកែរោងចក្រ ដើម្បី​ផ្តល់ភាពងាយស្រួលដល់កម្មករ-កម្មការិនី ​ទទួលបានការចាក់វ៉ាក់សាំងកូវីដគ្រប់គ្នាៗ ជាពិសេសដូសជំរុញ​ ដើម្បីបង្កើនភាពសាំបន្ថែមទៀតក្នុង​សហគមន៍ ស្របតាមអនុសាសន៍​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ក្រៅពីនេះ ឧត្តមសេនីយ៍ទោ ​បានអំពាវនាវដល់ថៅកែរោងចក្រ ​សហគ្រាស បន្តសហការ​ជាមួយ​ក្រុមគ្រូពេទ្យ ​ដើម្បី​ពន្លឿន​ដំណើរការចាក់វ៉ាក់សាំងកូវីដ។

សហជីព និងកម្មករ-កម្មការិនី បានលើកឡើងដែរថា ​ការចាក់វ៉ាក់សាំងកូវីដ​ ជាពិសេសដូសជំរុញ ពិតជា​មានសារៈសំខាន់ ព្រោះអាចទប់ស្កាត់ការវាយលុកពីជំងឺកូវីដ-១៩​ និង​ការ​កាត់​បន្ថយការ​ព្រួយបារម្ភឆ្លងជំងឺកូវីដ-១៩ ។ក្រៅពីនេះ ពួកគាត់អគុណដល់រាជរដ្ឋាភិបាល​ដែលស្វះស្វែង​រក​វ៉ាក់សាំង​ចាក់ជូនដល់ពួកគាត់​ ចាប់ពីដូសមូលដ្ឋានដល់ដូសជំរុញ ។

បច្ចុប្បន្នប្រទេសកម្ពុជា បើកដំណើរការសេដ្ឋកិច្ចធម្មតា ជាមួយវត្តមានជំងឺកូវីដ-១៩ ​ខណៈការ​ចាក់​វ៉ាក់​សាំងកូវីដ ស្រោច​លើ​ប្រជាពលរដ្ឋ ​ត្រូវបានរាជរដ្ឋាភិបាល ​ចាត់ទុកជាយុទ្ធសាស្រ្ត​ចម្បងមួយ​ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ​និងធានា​និរន្តរភាព​ ការរស់នៅតាមបែបធម្មតា៕

អត្ថបទ៖ទូច សោភ័ណ 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm