ARDBដាក់​ឱ្យប្រើប្រាស់​សេវាកម្ម​សម្រាប់​កៀរគរ​មូលនិធិ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផាកម្ពុជា

2022/05/14 12:13:00 am        883

ភ្នំពេញ៖ ដើម្បីទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យ គន្ធបុប្ផា ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម បានចុះអនុស្សារណៈយោគយល់គ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីកៀរគរ និងទទួលវិភាគទានពីសប្បុរសជនពីគ្រប់ទិសទីតាមរយៈការប្រើប្រាស់សេវាកម្មរបស់ធនាគារ។

នៅថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និងមូលនិធិគន្ធបុប្ផាកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការប្រើប្រាស់​សេវាកម្មរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់កៀរគរ និងទទួលវិភាគទាន​សប្បុរសធម៌​ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ការចុះអនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងចូលរួម ទ្រទ្រង់​ផ្នែកហិរញ្ញវត្ថុ​សម្រាប់​និរន្តរភាព​នៃ​កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ​តាមរយៈការប្រើប្រាស់សេវា​ធនាគារ​ឌីជីថល របស់​ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម។

ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានប្រសាសន៍ថា ការប្រើប្រាស់សេវាកម្ម ធនាគារក្នុងការប្រមូល វិភាគទាន​សប្បុរសធម៌ ពីសាធារណជន នឹងផ្ដល់លក្ខណៈងាយស្រួលដល់សាធារណជន ក្នុងការចូល​រួម​បរិច្ចាគវិភាគទាន ​ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីធានានិរន្តរភាពសេវាកម្មរបស់មន្ទីរពេទ្យ ក្នុងការ​លើកកម្ពស់​សុខុមាលភាព​ដល់​មាតា ទារក និង​កុមារ ​ដែលជា​ មូលដ្ឋានគ្រឹះ ​សំខាន់​ក្នុងការកសាង កម្លាំង​ពលកម្ម​ប្រកប​ដោយចីរភាពស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាល។

ជាមួយគ្នានោះដែរឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា​ បានបញ្ជាក់ដែរថា ​ការចុះអនុស្សរណៈនៅថ្ងៃនេះ ជា​សក្ខីភាពដែលបង្ហាញអំពីការចូលរួមរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការ គាំទ្រ និងផ្តល់កិច្ចសហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាសំដៅចូលរួម ​ចំណែកជួយសង្រ្គោះជីវិត​កុមារកម្ពុជា។

ព្រមជាមួយគ្នានេះ ថ្នាក់ដឹកនាំនិងបុគ្គលិកនៃធនាគារ ARDB ​បានស្ម័គ្រចិត្តចូលរួមបរិច្ចាគវិភាគ​ទាន​ប្រចាំខែចាប់ពីថ្ងៃចុះអនុស្សរណៈនេះតទៅ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានប្រគល់ថវិកាចំនួន ២៥.០៥២.០០០ រៀល ដែលបាន​ទទួល​ការ​បរិច្ចាគថវិកាពីឯកឧត្តមបណ្ឌិត កៅ ថាច ​និងលោកជំទាវ ​ព្រមទាំងថ្នាក់ដឹកនាំ និង​បុគ្គលិកទាំងអស់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

សាធារណជនដែលមានបំណងចូលរួមបរិច្ចាគវិភាគទានជូនមូលនិធិគន្ធបុប្ផាកម្ពុជា សូមផ្ទេរ ឬដាក់ប្រាក់ចូលគណនីមូលនិធិគន្ធបុប្ផាកម្ពុជា ​ដែលមានឈ្មោះ​ និងលេខគណនី ​នៅធនាគារ ARDB ​ដូចខាងក្រោម ឈ្មោះគណនី៖ Cambodia Kantha Bopha Foundation លេខគណនីជាប្រាក់រៀល៖ ១០២០០០០៣៧០លេខគណនីជាប្រាក់ដុល្លារអាមេរិក៖ ២០២០០០២៩៣១៕ អត្ថបទ៖ សូដាវណ្ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm