សមត្ថកិច្ចជំនាញផ្ទុះអាវុធក្នុងប្រតិបត្តិការ បង្រ្កាបមេខ្លោង និង​បក្ខពួក​ជួញ​ដូរ​គ្រឿង​ញៀន​ ​ក្នុង​ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៨នាក់

2026/09/11 02:01:51 pm        139

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត និងដោយមានការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គ​ស្នង​ការ​រង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដោយ​មាន​ការ​សម្រប​សម្រួល​នីតិ​វិធី​ពី​ឯកឧត្តម ឆាយ សុត្រា ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោក​វរ​សេនីយ៍​ឯក ​កាន់ វណ្ណា ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញ ល្បាត​ឆ្មក់ និងកំណត់មុខសញ្ញាបានច្បាស់លាស់ក្នុងភូមិសាស្រ្តស្មុគស្មាញ ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់​(ស្រី០២នាក់)។

សូមបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការនេះធ្វើឡើងចាប់ពីម៉ោង២១:០០នាទីរសៀល ថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០២៦ រហូតដល់ ម៉ោង០៣:០០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដោយ​មាន​ការ​ផ្ទុះ​អាវុធ និងឃាត់ខ្លួនជនសង្ស័យស្រីប្រុសចំនួន៨នាក់ ។ ក្នុងចំណោមនោះ មានពីរ​នាក់​ប្តី​ប្រពន្ធ​ ជាមេខ្លោងជួញដូរគ្រឿងសកម្មក្នុងខេត្តព្រះសីហនុ ហើយក៏ត្រូវបាន​សមត្ថ​កិច្ច​ជំនាញ​ចាប់​ឃាត់​ខ្លួន​បញ្ជូន​ទៅតុលាការកាលពីឆ្នាំ២០២៤ ផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង ៨នាក់នេះ ត្រូវបានយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បី​ធ្វើការសាកសួរ និងបន្តនីតិវិធី។

ជាមួយ​គ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម និងសាធារណជនទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ច ប្រសិនបើបានឃើញ ឬ​មានព័ត៌មានពាក់ព័ន្ធនឹងការជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន ឬបទល្មើសផ្សេងៗ សូម​រាយការណ៍ជាបន្ទាន់មកសមត្ថកិច្ច រាល់ព័ត៌មានដែលប្រជាពលរដ្ឋផ្តល់ជូន នឹង​ត្រូវ​បាន​យក​មក​ពិនិត្យ ​និងចាត់វិធានការតាមនីតិវិធី៕

អត្ថបទដែលទាក់ទង

កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
2026/09/11 06:26:19 pm        1
កម្ពុជារងផលប៉ះពាល់ធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចនិងសេដ្ឋកិច្ចពីសំណល់គ្រាប់បែកចង្កោមនៃការឈ្លានពានថៃ
2026/09/11 06:25:11 pm        1
អង្គភាពCMAC បង្ហាញពីផលប៉ះពាល់ដោយគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃដល់ដៃគូជាតិ និងអន្ដរជាតិក្នុងឆ្នាំ២០២៥
2026/09/11 05:55:32 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Bessent៖ រដ្ឋបាលលោក Trump នឹងដាក់ទណ្ឌកម្មលើធនាគារដ៏ធំមួយ នៅថ្ងៃទី១៤ ខែកញ្ញា

2026/09/11 07:05:50 pm
​អភិបាលក្រុង៖ ការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីលើស្ថានីយប្រេងនៅក្រុងគីវ សម្លាប់មនុស្ស ២នាក់និង ៤នាក់ រងរបួស
2026/09/11 06:49:23 pm
​កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
2026/09/11 06:26:19 pm
​កម្ពុជារងផលប៉ះពាល់ធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចនិងសេដ្ឋកិច្ចពីសំណល់គ្រាប់បែកចង្កោមនៃការឈ្លានពានថៃ
2026/09/11 06:25:11 pm
​UN៖ មនុស្សយ៉ាងតិច ៤៦.០០០នាក់ បានភៀសខ្លួនចេញពីការប្រយុទ្ធគ្នាដែលកំពុងកើនឡើងខ្លាំងនៅយេម៉ែន
2026/09/11 06:08:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/10 02:40:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/10 06:58:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/10 07:02:33 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm