លោក Zelenskyy និយាយ​ថា ​កិច្ចពិភាក្សា​កំពុង​បន្ត​ទាក់ទង​នឹង​ការ​ជម្លៀស​នៅ​រោងចក្រ Azovstal

2022/05/14 11:11:09 am        961

​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​សុក្រ​បាន​និយាយថា កិច្ចពិភាក្សាកំពុងបន្ត​ទាក់ទង​នឹង​ការជម្លៀស​ក្រុមគ្រូពេទ្យ​យោធា និង​អ្នក​ប្រយុទ្ធ​ដែល​រងរបួស​ធ្ងន់​ចេញពីរោងចក្រ​ដែកថែប Azovstal នៅ​ទីក្រុង Mariupol។

​លោក Zelenskyy បាន​និយាយថា​ អ្នក​សម្រុះសម្រួល​របស់លោក​កំពុង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​ធានាបាន​នូវ​ការឆ្លងកាត់​ដោយ​សុវត្ថិភាព​សម្រាប់​អ្នក​ដែល​នៅតែ​ជាប់​នៅ​ខាងក្នុង​រោងចក្រ​ដែកថែប ​ជាទីតាំង​ការពារ​ចុងក្រោយ​នៃ​ការតស៊ូ​របស់​អ៊ុយ​ក្រែ​ន​នៅក្នុង​ទីក្រុង​កំពង់ផែ​ភាគខាងត្បូង​ដែល​រង​ការ​បំផ្លាញ​។​ មេបញ្ជាការរង​នៃ​កងវរសេនាធំ Azov ជា​អង្គភាព​កងទ័ព​អ៊ុយ​ក្រែ​ននៅក្នុង​រោងចក្រ​នេះបាននិយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កងទ័ព​របស់លោក​នឹង​ទប់ទល់ជាមួយ​កងកម្លាំង​របស់​ទីក្រុង​មូ​ស្គូ ដរាបណា​ពួកគេ​នៅតែ​អាច​ធ្វើបាន ទោះបីជា​មានការ​ខ្វះខាត​គ្រាប់រំសេវ អាហារ ទឹក និង​ថ្នាំពេទ្យក៏ដោយ​។

​ជន​ស៊ីវិល​មួយចំនួន​ដែលបាន​ជាប់គាំង​អស់​រយៈពេលជាច្រើន​សប្តាហ៍​ នៅ​ខាងក្នុង​ទីតាំង​រោច​ក្រត្រូវបាន​ជម្លៀសចេញ​ក្រោម​ប្រតិបត្តិការ​ថ្មីៗ ដែល​ធ្វើឡើង​ដោយ​កាកបាទក្រហម និង​អង្គការ​សហប្រជាជាតិ ប៉ុន្តែ​មនុស្ស​ជាច្រើនទៀត​នៅតែ​នៅ​ខាងក្នុង​។ លោក Zelenskyy បាន​និយាយ​អំពី​ការ​កើន​ឡើង ​នៃ​តំបន់​ដែលកងកម្លាំង​អ៊ុយ​ក្រែ​ន ដណ្តើមបានការ​កាន់កាប់​មក​វិញ ប៉ុន្តែ​មិនបានបញ្ជាក់​ច្បាស់​អំពី​ទាហាន​រុស្ស៊ីដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ការ​ប្រយុទ្ធ និង​ការខូចខាត​សម្ភារៈ​យោធា​នោះទេ​។​ លោក Zelenskyy បានទទួលស្គាល់ថា​ ការបិទ​ការនាំចេញ​របស់​អ៊ុយ​ក្រែ​ននឹង​ប៉ះពាល់​ខ្លាំងដល់​ការផ្គត់ផ្គង់​ស្បៀងអាហារ​ស​កល ហើយ​អាចបង្កើត​ឱ្យមាន​គ្រោះ​ទុរ្ភិក្ស៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សារព័ត៌មាន៖ វិបត្តិអ៊ីរ៉ង់ នឹងគ្របដណ្ដប់លើនយោបាយពិភពលោករយៈពេលជាច្រើនខែ ឬអាចច្រើនឆ្នាំទៅមុខទៀត
2026/04/21 08:08:04 pm        1
រុស្ស៊ីដឹកជញ្ជូនជំនួយមនុស្សធម៌ចំនួន ២៧ តោន ទៅកាន់ប្រទេសលីបង់
2026/04/21 08:02:55 pm        1
លោក Trump ចោទប្រកាន់អ៊ីរ៉ង់ថា បានរំលោភលើបទឈប់បាញ់ «ច្រើនដង»
2026/04/21 07:53:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន៖ វិបត្តិអ៊ីរ៉ង់ នឹងគ្របដណ្ដប់លើនយោបាយពិភពលោករយៈពេលជាច្រើនខែ ឬអាចច្រើនឆ្នាំទៅមុខទៀត

2026/04/21 08:08:04 pm
​រុស្ស៊ីដឹកជញ្ជូនជំនួយមនុស្សធម៌ចំនួន ២៧ តោន ទៅកាន់ប្រទេសលីបង់
2026/04/21 08:02:55 pm
​លោក Trump ចោទប្រកាន់អ៊ីរ៉ង់ថា បានរំលោភលើបទឈប់បាញ់ «ច្រើនដង»
2026/04/21 07:53:19 pm
​មនុស្សជិត ៨.០០០នាក់ ស្លាប់ ឬបាត់ខ្លួន ពេលធ្វើដំណើរលើផ្លូវអន្តោប្រវេសន៍ នៅឆ្នាំ២០២៥
2026/04/21 07:36:41 pm
​ជប៉ុនលុបចោលបទបញ្ជាជម្លៀសចេញ ក្រោយរញ្ជួយដីនៅថ្ងៃទី២០ ខែមេសា
2026/04/21 07:36:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/21 11:27:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/18 03:17:11 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/20 04:46:40 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am