ដើមឈើដ៏ធំមួយដើម នៅក្នុងឧទ្យានជាតិរាម កំពុងទាក់ទាញទេសចរទស្សនាហូរហែ

2022/05/14 06:15:36 pm        4.2 K

ព្រះសីហនុ៖ ដើមឈើធំមួយដើមអ្នកភូមិខេត្តព្រះសីហនុស្គាល់ថា ជាដើមធ្លកយក្ស អភិបាល​ខេត្តព្រះសីហនុ ប្រសិទ្ធនាមហៅថា មាតាឈើ មានអាយុកាលប្រមាណជាង ១២០០ឆ្នាំ ស្ថិតនៅ​ក្នុងតំបន់ឧទ្យានជាតិរាម តំបន់ឆ្នេរមាស ឆ្នេរប្រាក់ បាននិងកំពុងទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​អញ្ជើញទៅទស្សនាជាហូរហែឥតដាច់។

ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News

បើតាមលោក ហៃ សាមិត្ត បុគ្គលិករមណីយដ្ឋានរាម ប៊ូទិក បានថ្លែងប្រាប់BTV នៅថ្ងៃទី១៤ ខែឧសភានេះថា ដោយសារតែដើមឈើនេះ មានទំហំគល់មានមុខកាត់ប្រមាណជិត ៥ម៉ែត្រ និងមានកំពស់ប្រមាណជាង១០០ម៉ែត្រ និងអាយុកាលចូលខ្ទង់ប្រមាណ១ពាន់ឆ្នាំ មកហើយ បានធ្វើអោយសហគមន៍នៅក្នុងតំបន់ឆ្នេរមាស ឆ្នេរប្រាក់នាំគ្នា ហៅថា ជាដើមឈើយក្ស។

លោក ហៃ សាមិត្ត បន្តថា បច្ចុប្បន្នដើមឈើដ៏ធំមួយដើមនេះ ត្រូវបានប្រជាសហគមន៍ និងម្ចាស់រមណីយដ្ឋានរាម ប៊ូទិក ធ្វើការអភិរក្ស និងអភិវឌ្ឍន៍​ធ្វើ​ផ្លូវ​នាំ​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​ចូល​ទស្សនា​ហូរហែឥតដាច់ ហើយភ្ញៀវដែល​ចូលទស្សនា​ភាគ​ច្រើន​ចង់​ស្គាល់​ថា​ជាប្រភេទ​ដើម​ឈើអ្វី និងធ្វើអុធធូបបួងសួងសុំសេចក្តីសុខពីដើមឈើនេះជាដើម។

បើតាមលោកស្រី ឆាយ សៀវលីន ប្រធានសមាគមន៍ទីភ្នាក់ទេសចរណ៍កម្ពុជា CATA បានថ្លែង​ថា នៅក្នុងដំណើរការរៀបចំកញ្ចប់ទេសចរណ៍មកទស្សនាតំបន់រមណីយដ្ឋានកោះឆ្នេរនានា​នៅ​ក្នុង​តំបន់​ឧទ្យានជាតិរាមនេះ យើងក៏មានការរៀបចំនាំភ្ញៀវទេសចរមកទស្សនាដើមឈើយក្ស ដែល​មានអាយុកាលជាច្រើនសតវត្សនេះដែរ។

បើតាម លោក ឌី សុខុម នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តព្រះសីហនុ បានថ្លែងថា ជាទូទៅ ដើម​ឈើ​គេអាចដឹងអាយុកាលរបស់វា តាមរយៈ ការពិនិត្យមើល​រង្វង់ការ​រីក​លូតលាស់នៃ​ដើម​ឈើ​នោះ​បាន​ម្តុំមុខកាត់ផ្នែកគល់ និងការដឹងតៗគ្នាពីជីដូនជីតារបស់អ្នកភូមិ។

លោក បន្តថា ជាទូទៅដើមឈើក្រញូង និងដើមបេង​ជាដើម​វា​មិន​មាន​ដុះ​នៅតាម​ដីកោះ​ឆ្នេរ​នោះ​ទេ ខណៈគ្រប់ដើមឈើប្រភេទធំៗបែបនេះ ការដុះនៅតាមដីកោះឆ្នេរសមុទ្រ គឺមាន​ការរីក​លូត​លាស់​យឺត​ណាស់ និងមានការពិបាកដាំអោយដុះទៀតផង។

ទោះយ៉ាង​ណាក៏ដោយ សម្រាប់ដើមឈើដែលគេដាក់ឈ្មោះថា ជាដើមឈើយក្សនេះ ត្រូវ​បាន​រមណីយដ្ឋានរាមប៊ូទិក រៀបចំធ្វើផ្លូវ ធ្វើស្ពានអោយភ្ញៀវទេសចរដើរចូលទៅទស្សនា ដោយភ្ញៀវ​ជាតិ គឺមានការលក់សំបុត្រចូលទស្សនាក្នុងតម្លៃ ២ដុល្លាអាមេរិក ហើយភ្ញៀវអន្តរជាតិ លក់​សំបុត្រ​ចូលតម្លៃ ៥ដុល្លាអាមេរិក ក្នុង១នាក់៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ពិធីបើកការដ្ឋានសាងសង់ទីតាំងថ្មីរួមគ្នានៃសាលាអន្តរជាតិជប៉ុនភ្នំពេញ (JISPP) និងសាលាជប៉ុនភ្នំពេញ (JSPP) នៅខណ្ឌមានជ័យ
2026/09/22 08:30:18 pm        1
ក្រសួងការងារ ជំរុញការវិនិយោគលើជំនាញស្ត្រី និងបរិយាកាសការងារប្រកបដោយសុវត្ថិភាព
2026/09/22 08:03:49 pm        1
រដ្ឋាភិបាលជំរុញគោលនយោបាយសុវត្ថិភាពចរាចរណ៍តាមរោងចក្រ ការពារជីវិតកម្មករ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
2026/09/22 07:58:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពិធីបើកការដ្ឋានសាងសង់ទីតាំងថ្មីរួមគ្នានៃសាលាអន្តរជាតិជប៉ុនភ្នំពេញ (JISPP) និងសាលាជប៉ុនភ្នំពេញ (JSPP) នៅខណ្ឌមានជ័យ

2026/09/22 08:30:18 pm
​ក្រសួងការងារ ជំរុញការវិនិយោគលើជំនាញស្ត្រី និងបរិយាកាសការងារប្រកបដោយសុវត្ថិភាព
2026/09/22 08:03:49 pm
​រដ្ឋាភិបាលជំរុញគោលនយោបាយសុវត្ថិភាពចរាចរណ៍តាមរោងចក្រ ការពារជីវិតកម្មករ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
2026/09/22 07:58:51 pm
​ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
2026/09/22 07:52:06 pm
​វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលនៃការបង្ក្រាបបទល្មើស Online Scams នៅកម្ពុជា
2026/09/22 07:46:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/22 02:39:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/22 10:29:41 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm