កម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល

2026/09/13 12:18:29 pm        117

សៀមរាប៖ កម្ពុជាបានដាក់ពាក្យប្តឹងទៅកាន់អង្គការហាមឃាត់អាវុធគីមី ហៅកាត់ថា OPCW ដែលមានទីស្នាក់ការនៅប្រទេសហូឡង់ ពាក់ព័ន្ធនឹងទាហានថៃបានប្រើប្រាស់អាវុធសារធាតុគីមីបាញ់ទៅលើគោលដៅជនស៊ីវិកក្នុងអំឡុងសង្គ្រាមឈ្លានពានពីរលើក កាលពីឆ្នាំទៅ។

ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១១ ខែកញ្ញានេះថា កម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់រួចហើយ ក្នុងករណីទាហានថៃបានប្រើប្រាស់អាវុធគីមីនិងសារធាតុគីមីក្នុងសង្គ្រាមឈ្លានពានកម្ពុជាកាលពីឆ្នាំ២០២៥កន្លងទៅ។ អាវុធគីមីគឺជាអាវុធដែលពិភពលោកហាមឃាត់មិនឱ្យប្រើប្រាស់ ប៉ុន្តែកម្ពុជាបានរកឃើញថា ទាហានថៃបានប្រើប្រាស់យ៉ាងបើកចំហរក្នុងការវាយប្រហារកម្ពុជាទាំងពីរលើក ដែលទាហានថៃបានទម្លាក់ផ្សែងពុលពីលើយន្តហោះ, ដ្រូន, និងការបាញ់តាមរយៈកាំភ្លើងធំ ១៥៥មីលីម៉ែត្រ និង ១០០មីលីម៉ែត្រ ជាដើម។

ឯកឧត្តមបានបញ្ជាក់ថា អាវុធដែលមានសារធាតុគីមីគឺជាអាវុធមួយប្រភេទ ក្នុងចំណោមអាវុធ ៤៣ប្រភេទ ដែលទាហានថៃបានប្រើប្រាស់ក្នុងសង្រ្គាមឈ្លានពានកម្ពុជា។ ជាក់ស្តែង មន្ត្រី ស៊ីម៉ាក់ បានរកឃើញគ្រាប់កាំភ្លើងធំទំហំ ១៥៥ មីលីម៉ែត្រ មានផ្ទុកសារធាតុ ផូស្វ័រ ពណ៌ស ឬជាភាសាអង់គ្លេងហៅថា White Phosphorus នៅទីតាំងវាលស្រែក្នុងខេត្តឧត្តរមានជ័យ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥។ អាវុធប្រភេទនេះ ត្រូវបានហាមឃាត់ប្រើប្រាស់លើគោលដៅជនស៊ីវិល។ ទន្ទឹមនឹងនេះ កម្ពុជាបានរកឃើញថា វីរកងកងទ័ព និងនគរបាលកម្ពុជា ក៏បានរងគ្រោះដោយសារផ្សែងពុល ដែលបណ្តាលឱ្យពាក់លីជីវិតមួយចំនួន ហើយ ក៏មានជនស៊ីវិលកម្ពុជាប្រមាណ ៤០០នាក់ បានរងរបួស ដោយសារផ្សេងពុលនេះផងដែរ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងថៃ គឺសុទ្ធសឹងជាប្រទេសស្ថិតក្រោមអនុសញ្ញាស្តីពីអាវុធគីមី(CWC)ដែលអនុសញ្ញានេះ បានអនុម័តនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៩២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស និងបានចូលជាធរមាននៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ១៩៩៧៕អត្ថបទ៖ ធូ វិរៈ



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីសុខាភិបាល ធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧
2026/09/13 12:23:44 pm        1
កម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
2026/09/13 12:18:29 pm        1
រដ្ឋមន្ត្រីការបរទេសកម្ពុជា ដឹកនាំគណៈប្រតិភូប្រតិភូចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ
2026/09/13 12:02:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីសុខាភិបាល ធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧

2026/09/13 12:23:44 pm
​កម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
2026/09/13 12:18:29 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជា ដឹកនាំគណៈប្រតិភូប្រតិភូចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ
2026/09/13 12:02:34 pm
​មន្ត្រីឧទ្យានុរក្ស បានចុះទប់ស្កាត់ និងបង្ក្រាបសកម្មភាពរុករក ឬបូមបង្ហូររ៉ែមាសខុសច្បាប់នៅតំបន់ជើងភ្នំជី ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ
2026/09/13 11:43:16 am
​មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញឱ្យយុវជនបង្កើនការស្រាវជ្រាវ និងធ្វើនវានុវត្តន៍ ដោះស្រាយដល់ការធ្វើធុរកិច្ច
2026/09/12 07:10:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/12 02:09:17 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/12 05:33:01 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm