ព្រះខ័នរាជ, វិសាខា, ISI និងណាហ្គា រក្សាភាពខ្លាំង តែភ្នំពេញក្រោន និងថាយហ្គឺរ បន្ដស្មើក្នុងលីគសប្ដាហ៍ទី២

2026/09/14 10:21:06 am        101

ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង, វិសាខា, ISI ដង្កោសែនជ័យ និងហ្គាវើលដ៏ បានរក្សាភាពខ្លាំងរៀងៗខ្លួន គិតត្រឹមសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដោយមិនទាន់ស្គាល់ចាញ់ ស្របពេលក្រុមខ្លាំងភ្នំពេញក្រោន និងអង្គរថាយហ្គឺរ បានបន្ដស្មើ ២ប្រកួតជាប់គ្នា ក្រោយជំនួបជក់ចិត្តលើទឹកដីអង្គរ កាលពីចុងសប្ដាហ៍កន្លងទៅ។

សម្រាប់ព្រះខ័នរាជស្វាយរៀង បានបន្ដយកឈ្នះក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ ៤-០ ក្នុងជំនួបសម្ពោធកីឡដ្ឋានស្វាយរៀង របស់ខ្លួន ។ ៤គ្រាប់ ដែលជួយឲ្យក្រុមជើងឯកឆ្នាំចាស់ ទទួលបាន ៣ពិន្ទុបន្ថែមនេះ រកបានដោយកីឡាករ សៀង ចន្ធា តាំងពី ៩វិនាទីដំបូង មុន Peprah Kwame រកបាន ២គ្រាប់ នៅនាទី៣៥ និងនាទី៦៦ ខណៈ ១គ្រាប់ទៀត រកបានដោយកីឡាករចំណូលថ្មី Martins Junior នៅនាទី៥០។

រីឯក្រុមវិសាខា បានរក្សាតំណែងកំពូលតារាង ដោយមាន ៦ពិន្ទុស្មើព្រះខ័នរាជស្វាយរៀង ក្រោយបន្ដយកឈ្នះក្រុម អឹមអូអាយ កំពង់ដេវ៉ា ដោយលទ្ធផល ២-០ នៅកីឡដ្ឋានស្មាត។ ជំនួបដ៏តានតឹងនេះ កីឡាករ Donovan Ewolo បានរកគ្រាប់នាំមុខតាំងពីនាទីទី១០ ហើយបានអូសដល់នាទី៧០ ទើបកីឡាករ Andres Nieto រកបានគ្រាប់ទី២ បន្ទាប់ពីសមាជិកក្រុម អឹមអូអាយ កំពង់ដេវ៉ា សាន គឹមហេង រងពិន័យកាតក្រហម បន្ទាប់ពីប្ដូរចូលមិនទាន់បាន ១នាទី នៅនាទី៦២។

ក្រៅពីក្រុមដែលឈ្នះ ២ប្រកួតជាប់នេះ ក្រឡេកទៅក្រុម ISI ដង្កោសែនជ័យ ក៏មិនធម្មតា ក្រោយយកឈ្នះក្រុមភ្ញៀវគិរីវង់សុខសែនជ័យ រហូតដល់ ៦-០។ ការរកបាន ៣ពិន្ទុដំបូង ក្រោយបើកឆាកប្រកួតស្មើបឹងកេត ៣-៣ នេះ បានធ្វើឲ្យពួកគេ ឈរលេខ៣ និងមាន ៤ពិន្ទុបណ្ដោះអាសន្ន ស្មើក្រុមណាហ្គាវើលដ៏ ដែលរកបានជ័យជម្នះលើកដំបូងដូចគ្នា បន្ទាប់ពីបើកឆាកប្រកួតស្មើក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ២-២ ។ ៣ពិន្ទុដំបូង ដែលក្រុមណាហ្គាវើលដ៏ រកបានដោយលំបាក តាមរយៈជ័យជម្នះដ៏តានតឹងលើក្រុមភ្ញៀវឡាយហ្វខេត្តព្រះសីហនុ ១-០ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ ដ្បិតក្រុមសល់គ្នាត្រឹម ៩នាក់ ក្រោយសមាជិក ២រូប គឺកីឡាករ Bernardo និងអ្នកចាំទី រ៉េត លីហេង បានរងពិន័យកាមក្រហម នៅវគ្គទី២។

ដោយឡែកក្រុមភ្នំពេញក្រោន និងអង្គរថាយហ្គឺរវិញ រកបានត្រឹម ១ពិន្ទុបន្ថែម បន្ទាប់ពីក្រុមទាំងពីរ ប្រកួតស្មើគ្នា ២-២ នៅកីឡដ្ឋានអាគីហ៊ីរ៉ូ កាតុ ក្រោយប្រកួតបើកឆាកសុទ្ធតែស្មើរៀងៗខ្លួន។ ជំនួបដ៏តានតឹងនេះ កីឡាករ Dyer Moses បានស៊ុតបាល់ពិន័យ ១១ម៉ែទ្រឲ្យក្រុមភ្នំពេញក្រោន នាំមុខ ១គ្រាប់មុន នៅវគ្គទី១ តែចូលវគ្គទី២ កីឡាករ Aguek Manyluak រកបាន ២គ្រាប់ឲ្យអង្គរថាយហ្គឺរ បើកការនាំមុខវិញ នៅនាទី៥២ និងនាទី៦២ មុនកីឡាករ Feher Raul រកបានគ្រាប់តាមស្មើនៅចុងម៉ោង ដែលនាំឲ្យក្រុមទាំងពីរ ឈរលេខ៥ និងលេខ៦ ដោយរកបាន ២ពិន្ទុស្មើគ្នា លើក្រុមបឹងកេត និង អឹមអូអាយ កំពង់ដេវ៉ា ដែលទើបមាន ១ពិន្ទុក្នុងដៃ ។ រីឯ ៣ក្រុមទៀត នៅមិនទាន់រកបានពិន្ទុឡើយ គឺមានក្រុមឡាយហ្វខេត្តព្រះសីហនុ, កងយោធពលខេមរភូមិន្ទ និងគិរីវង់សុខសែនជ័យ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

កីឡដ្ឋានស្វាយរៀង ក្លាយជានិមិត្ដរូប និងមោទនភាពសម្រាប់ពលរដ្ឋខេត្តស្វាយរៀង
2026/09/14 10:41:07 am        1
ព្រះខ័នរាជ, វិសាខា, ISI និងណាហ្គា រក្សាភាពខ្លាំង តែភ្នំពេញក្រោន និងថាយហ្គឺរ បន្ដស្មើក្នុងលីគសប្ដាហ៍ទី២
2026/09/14 10:21:06 am        1
សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ប្រកាសលើក​ពេលការប្រកួតកីឡាទាញព្រ័ត្រ​ជ្រើសរើសជើង​ឯក​ថ្នាក់ជាតិ និងពានរង្វាន់ខេត្តព្រះសីហនុ
2026/09/11 02:29:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ហ៊ុន ម៉ានី ជ្រើសរើសវិញ្ញាសាប្រឡងមន្ត្រីដោយផ្ទាល់ ការពារការបែកធ្លាយវិញ្ញាសា

2026/09/14 12:59:22 pm
​សារមន្ទីរតេជោសន្តិភាព ថែរក្សាមរតកប្រវត្តិសាស្ត្ររំលឹកដល់ទុក្ខសោកនាដកម្មនៃសង្គ្រាម និង​ផ្សព្វផ្សាយ​វប្បធម៌សន្តិភាព សម្រាប់មនុស្សជាតិ
2026/09/14 12:57:03 pm
​មន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាប្រាប់ទៅកាន់កិច្ចប្រជុំត្រួតពិនិត្យលើកទី៣ នៃ​អនុសញ្ញា​ស្តីពី​គ្រាប់​បែក​ចង្កោម​ថា ​«កម្ពុជាប្រឆាំង និងថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម»
2026/09/14 12:49:17 pm
​សង្គ្រាមនៅអ៊ីរ៉ង់ បង្ហាញឱ្យឃើញពីដែនកំណត់របស់ក្រុមប្រទេស BRICS
2026/09/14 12:40:00 pm
​រដ្ឋមន្ត្រីការបរទេសអូម៉ង់៖ កិច្ចប្រជុំរបស់អ៊ីរ៉ង់ជាមួយអូម៉ង់ និងបណ្តាប្រទេសឈូងសមុទ្រ ត្រូវបានពន្យារពេល
2026/09/14 12:37:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/13 04:56:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/12 05:33:01 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm