អ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់

2026/09/14 11:25:36 am        320

ការដោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមរយៈ UNCLOS ប្រទេសកម្ពុជាអាចមានប្រៀ​​​​បខាងផ្លូវច្បាប់ ឯកសារ និងបទដ្ឋានគតិយុត្តនានា។ នេះបើ​តាម​ការ​យល់​ឃើញ​របស់​អ្នក​វិភាគ​គោល​នយោបាយ​អន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។

បណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ថា  ការណ៍ដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជា​ចូល​រួម​កិច្ច​ប្រជុំ​លើក​ដំបូង UNCLOS នៅប្រទេសសិង្ហបុរី ពាក់ព័ន្ធនឹងការ​ដោះ​ស្រាយ​ជម្លោះ​ដែន​សមុទ្រ​កម្ពុជា​-ថៃ គឺជាចំណុចល្អមួយ នៃចាប់ផ្តើម ក៏ប៉ុន្តែកម្ពុជាពោពេញដោយការប្រុងប្រយ័ត្ន ពី​ព្រោះ​រឿង​នេះ ពាក់ព័ន្ធនឹងដែនអ​​ធិបតេយ្យ​​ភាពរបស់កម្ពុជា ពាក់ព័ន្ធទៅនឹងឯកសារអន្តរជាតិ ច្បាប់​អន្តរជាតិ ជាពិសេសកេរ្តិ៍ឈ្មោះប្រ​ទេ​​​ស​កម្ពុជា ដែលនឹងត្រូវបានចាក់ទុកជាប្រវត្តិសាស្រ្តផងដែរ។ បណ្ឌិត ស៊ឺន សំ បានគូសបញ្ជាក់ថា ការលើកឡើងយ៉ាងដូច្នេះ មិនមែនមានន័យថា ជាទំនួល​ខុស​ត្រូវ​របស់ភាគីកម្ពុជាតែម្ខាងនោះទេ ពោលគឺជាទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ជា​ពិសេស​គណៈកម្មការផ្សះផ្សាទាំង៥រូបរបស់ UNCLOS ដែលត្រូវធ្វើការដោយមានតម្លាភាព យុត្តិធម៌ សម្រាប់ប្រទេសកម្ពុជា និងប្រទេសថៃ។

បណ្ឌិត ស៊ឺន សំ បានបន្តទៀតថា បើមើលតាមលទ្ធភាពកម្ពុជា អាចមានប្រៀបលើភាគីថៃ ខាងផ្លូវច្បាប់ ឯកសារ និងបទដ្ឋានគតិយុត្តទាំងឡាយ។ ការមានប្រៀបនេះ មិនមែនមានន័យថា កម្ពុជាខុសទៅបំពាន កេងចំណេញទៅលើប្រទេសថៃនោះទេ ពោលគឺកម្ពុជាឈរលើភាពត្រឹមត្រូវ ឯកសារប្រវត្តិសាស្រ្ត និងច្បាប់អន្តរជាតិ។ យ៉ាងណាក្តី កម្ពុជាក៏ត្រូវមានការប្រុងប្រយ័ត្នដែរ ពីព្រោះប្រទេសថៃពូកែណាស់បញ្ចុះបញ្ជូលអ្នកពាក់ព័ន្ធ​ ជាពិសេសបង្កើតសាច់រឿងតូចៗ ដោយឲ្យកម្ពុជារវល់តាមដោះស្រាយសាច់រឿងទាំងនោះ គ្មានពេលវេលាគ្រប់សម្រាប់ដោះស្រាយសាច់រឿងណាមួយជាក់លាក់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា នៅថ្ងៃទី១៣ខែកញ្ញាម្សិលមិញ បានអញ្ជើញដឹកនាំគណៈប្រតិភូប្រតិភូកម្ពុជា និងក្រុមច្បាប់ ចូលរួមកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅប្រទេសសិង្ហបុរី។ សុន្ទរកថាបើកកិច្ចប្រជុំ នឹងធ្វើនៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ ព្រឹក ម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោង ៩:០០ ព្រឹក ម៉ោងនៅប្រទេសសិង្ហបុរី ។ កិច្ចប្រជុំនេះ នឹងបើកជាសាធារណៈ និងផ្សាយបន្តផ្ទាល់តាមប្រព័ន្ធអ៊ិនធឺណិត (webcast) ជាភាសាខ្មែរ អង់គ្លេស និងថៃ ក៏ដូចជាតាមទូរទស្សន៍ជាតិកម្ពុជា។ រីឯសុន្ទរកថា បើករបស់កម្ពុជា នឹងថ្លែងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៕ អត្ថបទ៖ទូច សោភ័ណ

 

អត្ថបទដែលទាក់ទង

ឯកឧត្តម ហ៊ុន ម៉ានី ជ្រើសរើសវិញ្ញាសាប្រឡងមន្ត្រីដោយផ្ទាល់ ការពារការបែកធ្លាយវិញ្ញាសា
2026/09/14 12:59:22 pm        1
សារមន្ទីរតេជោសន្តិភាព ថែរក្សាមរតកប្រវត្តិសាស្ត្ររំលឹកដល់ទុក្ខសោកនាដកម្មនៃសង្គ្រាម និង​ផ្សព្វផ្សាយ​វប្បធម៌សន្តិភាព សម្រាប់មនុស្សជាតិ
2026/09/14 12:57:03 pm        1
មន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាប្រាប់ទៅកាន់កិច្ចប្រជុំត្រួតពិនិត្យលើកទី៣ នៃ​អនុសញ្ញា​ស្តីពី​គ្រាប់​បែក​ចង្កោម​ថា ​«កម្ពុជាប្រឆាំង និងថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម»
2026/09/14 12:49:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ហ៊ុន ម៉ានី ជ្រើសរើសវិញ្ញាសាប្រឡងមន្ត្រីដោយផ្ទាល់ ការពារការបែកធ្លាយវិញ្ញាសា

2026/09/14 12:59:22 pm
​សារមន្ទីរតេជោសន្តិភាព ថែរក្សាមរតកប្រវត្តិសាស្ត្ររំលឹកដល់ទុក្ខសោកនាដកម្មនៃសង្គ្រាម និង​ផ្សព្វផ្សាយ​វប្បធម៌សន្តិភាព សម្រាប់មនុស្សជាតិ
2026/09/14 12:57:03 pm
​មន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាប្រាប់ទៅកាន់កិច្ចប្រជុំត្រួតពិនិត្យលើកទី៣ នៃ​អនុសញ្ញា​ស្តីពី​គ្រាប់​បែក​ចង្កោម​ថា ​«កម្ពុជាប្រឆាំង និងថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម»
2026/09/14 12:49:17 pm
​សង្គ្រាមនៅអ៊ីរ៉ង់ បង្ហាញឱ្យឃើញពីដែនកំណត់របស់ក្រុមប្រទេស BRICS
2026/09/14 12:40:00 pm
​រដ្ឋមន្ត្រីការបរទេសអូម៉ង់៖ កិច្ចប្រជុំរបស់អ៊ីរ៉ង់ជាមួយអូម៉ង់ និងបណ្តាប្រទេសឈូងសមុទ្រ ត្រូវបានពន្យារពេល
2026/09/14 12:37:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/13 04:56:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/12 05:33:01 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm