គណៈកម្មការផ្សះផ្សានៃអនុសញ្ញា UNCLOS កំពុងបើកកិច្ចប្រជុំលើកដំបូងរវាងកម្ពុជា និងថៃ​នៅ​ថ្ងៃទី​១៤​ខែកញ្ញានេះ នៅក្នុងប្រទេសសិង្ហបុរី ខណៈកិច្ចប្រជុំនេះ នឹងមានការផ្សព្វផ្សាយ ជា​សាធារណៈ​ជា ៣ភាសា

2026/09/14 12:29:36 pm        563

ភ្នំពេញ៖ គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បាន​បើកកិច្ចប្រជុំលើកដំបូងរវាងកម្ពុជានិងថៃ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ កិច្ចប្រជុំប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ដោយ​សុន្ទរក​ថា បើកកិច្ចប្រជុំនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ស្អែកនេះ វេលាម៉ោង៨ព្រឹក ម៉ោងនៅកម្ពុជា។ សុន្ទរកថា បើករបស់កម្ពុជានឹងថ្លែងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជាដោយមានការផ្សព្វផ្សាយជាសាធារណៈជា ៣ភាសា គឺខ្មែរ អង់គ្លេស និងថៃ។ នេះបើតាមការបញ្ជាក់ឡើងវិញរបស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងថា កិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងនាមជាភ្នាក់ងាររង រួមទាំងគណៈប្រតិភូ និងក្រុមការងារច្បាប់ជាច្រើនរូបទៀត។ កិច្ចប្រជុំនេះគឺជាជំហានសំខាន់មួយទៀតក្នុងដំណើរការដោះស្រាយទំនាស់ដែនសមុទ្រប្រទេសទាំងពីរបន្ទាប់ពីគណៈកម្មការផ្សះផ្សា ដែលមានសមាជិក ៥រូបដែលសុទ្ធសឹងជាអ្នកជំនាញច្បាប់សមុទ្រអន្តរជាតិត្រូវបានជ្រើសរើស ក្នុងនោះអ្នកជំនាញ ២រូបជ្រើសរើសដោយភាគីកម្ពុជា ២រូបទៀតដោយភាគីថៃ និងបន្ទាប់មកអ្នកទាំង ៤ ក៏បានជ្រើសរើសអ្នកជំនាញអន្តរជាតិទី៥ មកធ្វើជាប្រធានគណៈកម្មការផ្សះផ្សា។

ឯកឧត្តម ប៉ែន បូណា បានរម្លឹកថា កម្ពុជា បានផ្តួចផ្តើមការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីប្រទេសថៃបានបញ្ចប់ជាឯកតោភាគីនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងទ្វេភាគី (MOU-2001) ដែលជាមូលដ្ឋានសម្រាប់ការចរចាអំពីការទាមទារតំបន់សមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរអស់រយៈពេលជាង ២ទសវត្សរ៍កន្លងទៅ បើទោះបីជាកម្ពុជាបានសម្តែងការសោកស្តាយ និងបានស្នើថៃកុំឱ្យលុបចោលកិច្ចព្រមព្រៀងនេះក៏ដោយ។

ឯកឧត្តមបន្តថា ដោយឈរលើមូលដ្ឋាននៃគោលជំហរដោះស្រាយជម្លោះដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យដឹងកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ថា កម្ពុជាបានបញ្ជូនលិខិតផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីចាប់ផ្តើមដំណើរការ «យន្តការផ្សះផ្សាដោយចាប់បង្ខំ» (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ដើម្បីការពារដែនអធិបតេយ្យជាតិនិងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ។

ឯកឧត្តមបានបញ្ជាក់ថាការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំលើកដំបូងបង្អស់បានទទួលជោគជ័យក្នុងការដោះស្រាយវិវាទដែនសមុទ្ររវាងប្រទេសទីម័រខាងកើត និងអូស្ត្រាលី។ តាមរយៈដំណើរការនៃយន្តការនេះ ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងស្តីពីព្រំដែនសមុទ្រដោយសន្តិវិធី នៅឆ្នាំ២០១៨។ ដូច្នេះ ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនៅពេលនេះ គឺជាករណីទី២ ក្នុងប្រវត្តិសាស្រ្តរបស់ UNCLOS។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការចរចារវាងកម្ពុជា និងថៃ ក្រោមការសម្របសម្រួលរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ។ សម្តេចធិបតីធ្លាប់បានបញ្ជាក់ថា ទោះបីជាយន្តការនេះត្រូវការពេលវេលា ប៉ុន្តែ វាគឺជាជម្រើសល្អបំផុត ប្រសើរជាងការច្បាំងគ្នាដែលធ្វើឱ្យមនុស្សស្លាប់ ហើយទីបំផុតដោះស្រាយបញ្ហាមិនបាន និងត្រូវវិលទៅរកការចរចាដដែល។

ឯកឧត្តម ប៉ែន បូណា លើកឡើងថា ជម្រើសរបស់រាជរដ្ឋាភិបាលកម្ពុជាបានទទួលការគាំទ្រពីគ្រប់ស្ថាប័នកំពូលរបស់ជាតិ ព្រមទាំងក្រសួង ស្ថាប័ននានាដែលចំណុះឱ្យរាជរដ្ឋាភិបាល ជាពិសេសពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន។ ជាក់ស្តែង ភ្លាមៗក្រោយពីការប្រកាសរបស់សម្តេចធិបតី ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក៏ដូចជាស្ថាប័នផ្សេងទៀត រួមទាំងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីខេត្តទូទាំងប្រទេសបានចេញញ្ញត្តិគាំទ្រពេញទំហឹង ដោយញ្ញត្តិទាំងនោះបានបង្ហាញភាពជឿជាក់ថា ការអនុវត្តយន្តការផ្សះផ្សាដោយចាប់បង្ខំនេះ គឺជាជំហានស្របច្បាប់ប្រកបដោយសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយុត្តិធម៌ចំពោះមុខយន្តការអន្តរជាតិ។ ជម្រើសនេះក៏ជាការចង់បានរបស់អ្នកដែលគោរពនិងផ្តល់តម្លៃដល់ច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់ពិភពលោកនៅគ្រប់ទិសទី។

ឯកឧត្តមថ្លែងថា៖«ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការដោះស្រាយជម្លោះរវាងរដ្ឋនិងរដ្ឋដោយសន្តិវិធី និងនៅតែមានតម្លៃមិនអាចខ្វះបាន»៕


អត្ថបទដែលទាក់ទង

កម្ពុជា-ទីម័រ ពង្រឹងកិច្ចសហប្រតិបត្តិការលើការទូទាត់ឌីជីថល និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន
2026/09/14 03:55:41 pm       
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ និងអារ៉ាប់រួម ពិភាក្សាអំពីសន្តិសុខតំបន់ និងស្ថានភាពនៅយេម៉ែនតាមទូរស័ព្ទ
2026/09/14 03:49:59 pm       
កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS រវាងកម្ពុជា និងថៃ បាន​បិទ​បញ្ចប់​នៅ​រសៀលថ្ងៃនេះ
2026/09/14 03:43:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-ទីម័រ ពង្រឹងកិច្ចសហប្រតិបត្តិការលើការទូទាត់ឌីជីថល និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន

2026/09/14 03:55:41 pm
​លោក Trump បញ្ជាក់​ថា លោកមិនបារម្ភលោក Xi នឹង​លុបកិច្ចប្រជុំ ដោយសារ​បញ្ហាលក់អាវុធឱ្យតៃវ៉ាន់ឡើយ​
2026/09/14 03:51:07 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ និងអារ៉ាប់រួម ពិភាក្សាអំពីសន្តិសុខតំបន់ និងស្ថានភាពនៅយេម៉ែនតាមទូរស័ព្ទ
2026/09/14 03:49:59 pm
​លោក Trump និយាយថា កាណាដា ជាប្រទេសដែលពិបាកចរចាជាមួយបំផុត
2026/09/14 03:43:42 pm
​កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS រវាងកម្ពុជា និងថៃ បាន​បិទ​បញ្ចប់​នៅ​រសៀលថ្ងៃនេះ
2026/09/14 03:43:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/13 04:56:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/12 05:33:01 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm