មន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាប្រាប់ទៅកាន់កិច្ចប្រជុំត្រួតពិនិត្យលើកទី៣ នៃ​អនុសញ្ញា​ស្តីពី​គ្រាប់​បែក​ចង្កោម​ថា ​«កម្ពុជាប្រឆាំង និងថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម»

2026/09/14 12:49:17 pm        188

ទីក្រុងវៀងចន្ទន៍៖ ថ្លែងទៅកាន់ពិភពលោកតាមរយៈកិច្ចប្រជុំត្រួតពិនិត្យលើកទី៣ នៃ​អនុ​សញ្ញា​ស្តីពី​គ្រាប់​បែកចង្កោម នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯក​ឧត្តម​បណ្ឌិត លី ធុជ ប្រធានគណៈប្រតិភូកម្ពុជា បានប្រកាសជំហរយ៉ាងច្បាស់របស់កម្ពុជា ក្នុង​ការ​ប្រឆាំង និងថ្កោលទោសយ៉ាងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម។

ឯកឧត្តមគូសបញ្ជាក់ទៀតថា កម្ពុជាបានចំណាយពេលជាង ៣៣ឆ្នាំ ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយបានរំដោះផ្ទៃដីជាង ៣.៥០០ គីឡូម៉ែត្រការ៉េ និងកម្ទេចចោលយុទ្ធភណ្ឌគ្រឿងផ្ទុះរាប់លានគ្រាប់។ ទោះជាយ៉ាងណា កម្ពុជានៅមានផ្ទៃដីរាប់រយគីឡូម៉ែត្រការ៉េទៀតដែលនៅសេសសល់ពីសង្គ្រាម និងត្រូវបន្តដោះស្រាយ។

ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា កម្ពុជាមិនបានរំពឹងថានឹងត្រូវចាប់ផ្តើមការងារនេះសារជាថ្មីឡើយ។ ប៉ុន្តែក្នុងឆ្នាំ២០២៥ ក្នុងបរិបទជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គ្រាប់បែកចង្កោមត្រូវបានប្រើប្រាស់លើទឹកដី និងនៅតាមសហគមន៍របស់កម្ពុជា ដែលបានបង្កើតតំបន់រងផលប៉ះពាល់ថ្មីជិត ៤.០០០ គីឡូម៉ែត្រការ៉េ ក្នុងនោះជិត ៣.០០០ គីឡូម៉ែត្រការ៉េ រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម។

ការគំរាមកំហែងថ្មីនេះ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបង្កើនបន្ទុកលើកិច្ចខិតខំប្រឹងប្រែងបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះរបស់កម្ពុជា។ ប្រជាពលរដ្ឋស៊ីវិល ជាពិសេសកសិករ ត្រូវបានសម្លាប់ និងរងរបួស ខណៈប្រជាពលរដ្ឋជាង ២០.០០០នាក់ នៅតែត្រូវបានផ្លាស់ទីលំនៅ និងមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានដែលជាទ្រព្យសម្បត្តិរបស់ខ្លួនបាន។

ឯកឧត្តមបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ថា “កម្ពុជាមិនទាន់បញ្ចប់ការបោសសម្អាតមរតកសង្គ្រាមពីអតីតកាលអស់ផង បែរជាត្រូវប្រឈមនឹងបន្ទុកមនុស្សធម៌ថ្មីជិត ៤.០០០ គីឡូម៉ែត្រការ៉េ ដែលបង្កឡើងដោយការប្រើប្រាស់អាវុធក្នុងឆ្នាំ២០២៥ ដោយកងកម្លាំងយោធាថៃ។ បន្ទុកថ្មីនេះកាន់តែបង្កើនតម្រូវការធនធាន និងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសហគមន៍ដែលរងផលប៉ះពាល់។”

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ពីជំហររបស់កម្ពុជាយ៉ាងច្បាស់ថា “ទោះកម្ពុជាមិនមែនជារដ្ឋភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមនេះក៏ដោយ កម្ពុជាគាំទ្រយ៉ាងពេញលេញចំពោះគោលបំណងរបស់អនុសញ្ញា និងមិនដែលផលិត ឬប្រើប្រាស់គ្រាប់បែកចង្កោមឡើយ” ហើយបានប្រកាសប្រឆាំង និងថ្កោលទោសចំពោះការប្រើប្រាស់អាវុធប្រភេទនេះ”។ កម្ពុជាក៏ត្រៀមចែករំលែកបទពិសោធន៍ក្នុងការបោសសម្អាត ការអប់រំអំពីហានិភ័យ និងជំនួយជនរងគ្រោះ ជាមួយប្រទេសនានាដែលត្រូវការ ដើម្បីរួមចំណែកកាត់បន្ថយការឈឺចាប់ និងការគំរាមកំហែងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ ដូចដែលកម្ពុជាបានឆ្លងកាត់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ និងអារ៉ាប់រួម ពិភាក្សាអំពីសន្តិសុខតំបន់ និងស្ថានភាពនៅយេម៉ែនតាមទូរស័ព្ទ
2026/09/14 03:49:59 pm       
កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS រវាងកម្ពុជា និងថៃ បាន​បិទ​បញ្ចប់​នៅ​រសៀលថ្ងៃនេះ
2026/09/14 03:43:29 pm        1
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រំឭកដល់យោធិនក្នុងកងពល ត្រូវត្រៀមលក្ខណៈ​ជាប្រ​ចាំ​សម្រាប់ការងារសង្គ្រោះ និងជួយពលរដ្ឋពេលមានគ្រោះមហន្តរាយ
2026/09/14 03:27:55 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump បញ្ជាក់​ថា លោកមិនបារម្ភលោក Xi នឹង​លុបកិច្ចប្រជុំ ដោយសារ​បញ្ហាលក់អាវុធឱ្យតៃវ៉ាន់ឡើយ​

2026/09/14 03:51:07 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ និងអារ៉ាប់រួម ពិភាក្សាអំពីសន្តិសុខតំបន់ និងស្ថានភាពនៅយេម៉ែនតាមទូរស័ព្ទ
2026/09/14 03:49:59 pm
​លោក Trump និយាយថា កាណាដា ជាប្រទេសដែលពិបាកចរចាជាមួយបំផុត
2026/09/14 03:43:42 pm
​កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS រវាងកម្ពុជា និងថៃ បាន​បិទ​បញ្ចប់​នៅ​រសៀលថ្ងៃនេះ
2026/09/14 03:43:29 pm
​រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលព្រមានថា កងកម្លាំងណាមួយវិលត្រឡប់ទៅតំបន់ជួរភ្នំ Ali Taher នឹងត្រូវកម្ទេចចោល
2026/09/14 03:41:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/13 04:56:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/12 05:33:01 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm