ឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និង​ប្រជុំ​ដោយកីឡាករល្បីៗនៅកម្ពុជា

2026/09/14 01:11:08 pm        119

លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បាន​បង្ហាញ​មោទន​ភាព​យ៉ាង​ខ្លាំង ចំពោះព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលលំដាប់ពិភពលោក ដែល​ប្រមូល​ផ្តុំ​ដោយ​កីឡាករ​ល្បីៗ​ម​កពីជុំវិញពិភពលោក ត្រូវមកប្រកួត​ប្រជែង​ជើង​ឯក​លើ​ទឹក​ដី​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។

ការលើកឡើងនេះ បន្ទាប់ពីលោកបានចូលរួមសន្និសីទ ស្ដីពីការ​ប្រកាស​ផ្លូវ​ការ​នូវ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀ​​បចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលអាជីពកម្រិតអន្តរជាតិធំៗទាំង២ គឺពាន​រង្វាន់ Vattanac Legends Championship និង Vattanac Tour Championship ​ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ នៅទីលាន​វាយ​កូន​ហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត។

លោក Dominic Williams បានមើលឃើញពីសារៈសំខាន់ធំៗចំនួន ២ តាមរយៈការ​រៀប​ចំ​ព្រឹត្តិការណ៍​នេះ ទី១ គឺជាឱកាសស្វែងយល់ពីកីឡាវាយកូនហ្គោលដល់ប្រជាពលរដ្ឋ ដើម្បី​គាំទ្រ​ដល់​ផ្នែកសុខភាព និងទី២ ជាវេទិកាដ៏ល្អ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលប្រទេសកម្ពុជា ទៅកាន់ពិភពលោក តាមរយៈកីឡាករល្បីៗជាច្រើន ដែលនឹងមកចូលរួមការប្រកួត ដើម្បីទាក់ទាញប្រជាជនលើពិភពលោក មកកាន់ប្រទេសដ៏ស្រស់ស្អាតមួយនេះ។

សូមរំឮកថា ព្រឹត្តិការណ៍កីឡាវាយកូនហ្គោលលំដាប់ពិភពលោក ដែលនឹងត្រឡប់មករៀបចំនៅកម្ពុជា ជាលើកទី២ ក្រោយភាពជោគជ័យដ៏ត្រចះត្រចង់កាលពីឆ្នាំ២០២៥ កើតឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុន វឌ្ឍនៈ គ្រុប និងស្ថាប័ន Legends Tour ជាមួយសក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានប្រាក់រង្វាន់សរុបរហូតដល់ ១.៤៥លានដុល្លារ។

សម្រាប់ការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការត្រៀមធ្វើម្ចាស់ផ្ទះទទួលស្វាគមន៍កំពូលកីឡាករវាយកូនហ្គោលល្បីៗកម្រិតពិភពលោក មកចូលរួមការប្រកួតជើងឯកអន្តរជាតិធំៗទាំង ២ ដែលនឹងប្រព្រឹត្តទៅនៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីសត តែមួយគត់ ដោយបែងចែកការប្រកួតជា ២សប្ដាហ៍ រួមមាន៖ សប្ដាហ៍ទី១ ការប្រកួតជើងឯក Vattanac Legends Championship 2026 នឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ រវាងកីឡាករអាជីពអន្តរជាតិកំពូលៗចំនួន ៦០រូប ដើម្បីដណ្តើមប្រាក់រង្វាន់សរុប ៦៥០,០០០ដុល្លារ និងសប្ដាហ៍ទី២ ការប្រកួតជើងឯក Vattanac Tour Championship នឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រប្រចាំរដូវកាលដ៏អស្ចារ្យបំផុត ដែលអនុញ្ញាតឱ្យតែកីឡាករកំពូល ៦០រូប ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេពេញមួយរដូវកាលចូលរួមប្រកួត និងដណ្តើមប្រាក់រង្វាន់សរុប ៨០០,០០០ ដុល្លារ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

Kimi Antonelli បង្កើនការនាំមុខក្នុងការប្រជែងជើងឯក F1 ក្រោយឈ្នះនៅ Madrid
2026/09/14 02:33:09 pm        1
ក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
2026/09/14 02:17:23 pm        1
ឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និង​ប្រជុំ​ដោយកីឡាករល្បីៗនៅកម្ពុជា
2026/09/14 01:11:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump បញ្ជាក់​ថា លោកមិនបារម្ភលោក Xi នឹង​លុបកិច្ចប្រជុំ ដោយសារ​បញ្ហាលក់អាវុធឱ្យតៃវ៉ាន់ឡើយ​

2026/09/14 03:51:07 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ និងអារ៉ាប់រួម ពិភាក្សាអំពីសន្តិសុខតំបន់ និងស្ថានភាពនៅយេម៉ែនតាមទូរស័ព្ទ
2026/09/14 03:49:59 pm
​លោក Trump និយាយថា កាណាដា ជាប្រទេសដែលពិបាកចរចាជាមួយបំផុត
2026/09/14 03:43:42 pm
​កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS រវាងកម្ពុជា និងថៃ បាន​បិទ​បញ្ចប់​នៅ​រសៀលថ្ងៃនេះ
2026/09/14 03:43:29 pm
​រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលព្រមានថា កងកម្លាំងណាមួយវិលត្រឡប់ទៅតំបន់ជួរភ្នំ Ali Taher នឹងត្រូវកម្ទេចចោល
2026/09/14 03:41:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/13 04:56:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/12 05:33:01 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm