ក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន

2026/09/14 02:17:23 pm        84

ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាអុកកម្ពុជា និងមានការគាំទ្រពីសហព័ន្ធកីឡាអុកអន្ដរជាតិ សហព័ន្ធនឹងបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបចំនួន ១១នាក់ ទៅចូលរួមប្រកួតកីឡាអុកអន្តរជាតិ ពានរង្វាន់ Fide Chess Olympiad លើកទី៤៦ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែកញ្ញាខាងមុខ នៅប្រទេសអ៊ូបេគីស្ថាន។

ក្រុមប្រតិភូកីឡាអុកកម្ពុជា ត្រូវធ្វើដំណើរចាកចេញពីមាតុភូមិ នៅថ្ងៃទី១៤ ខែកញ្ញានេះ តែធ្វើដំណើរ ១ថ្ងៃ ក៏មានពិធីជួបសំណេះសំណាល និងលើកទឹកចិត្តពីលោក ឯល រ៉ូហ្សាក់ គ្រូបង្វឹកអុកអន្ដរជាតិរបស់សហព័ន្ធ និងជាតំណាងថ្នាក់ដឹកនាំសហព័ន្ធ ក្នុងការពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងលើកទឹកចិត្ដដល់កីឡាករ-កីឡាការិនីគ្រប់រូប ក្នុងបេសកកម្មតំណាងជាតិមាតុភូមិលើឆាកអន្ដរជាតិនេះផងដែរ។

លោក ឯល រ៉ូហ្សាក់ បានឲ្យដឹងថា នេះជាលើកទី២ ដែលសហព័ន្ធបានបញ្ជូនកីឡាករទៅចូលរួមព្រឹត្តិការណ៍អន្ដរជាតិធំនេះ តែជាលើកដំបូង ដែលថ្នាក់ដឹកនាំសហព័ន្ធ បានផ្ដល់ឱកាសបញ្ជូនក្រុមកីឡាការិនីទៅប្រកួត។ ការបង្ហាញខ្លួនលើកដំបូងរបស់កីឡាករកម្ពុជា បានសម្រេចនូវសិទ្ធផលគួរឲ្យភ្ញាក់ផ្អើល ហើយលោកសង្ឃឹមថា ការចូលរួមលើកនេះ នឹងធ្វើបានកាន់តែល្អ ក៏ដូចជាការបង្ហាញខ្លួនលើកដំបូងរបស់កីឡាការិនីផងដែរ។

ជាមួយគ្នា កីឡាករ ណែម ប៊ុនតាក់ ដែលជារាមច្បងមួយរូបក្នុងក្រុម ពិតជារីករាយក្នុងការត្រៀមចេញទៅប្រកួតអុកអន្ដរជាតិនាពេលនេះ ។ ប៊ុនតាក់ថា បេសកកម្មនេះ លើសពីការប្រកួត ខ្លួនក៏នឹងព្យាយាមផ្សព្វផ្សាយពីប្រទេសកម្ពុជា ទៅបណ្ដាប្រទេសចូលរួម ឲ្យបានស្គាល់ និងមកលេងកម្សាន្ដជាដើម។ រីឯកីឡាការិនី នៅ ចន្ធី ក៏បានបង្ហាញការត្រៀមខ្លួន និងតាំងចិត្តខ្ពស់ សម្រាប់ការចូលរួមព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូងនេះផងដែរ។

ក្នុងនាមគ្រូបង្វឹក ដែលត្រូវដឹកនាំផ្ទាល់ លោក ឯល រ៉ូហ្សាក់ បានបញ្ជាក់ថា នេះគឺជាបេសកកម្មដ៏ធំ សម្រាប់សហព័ន្ធ និងក្រុមកីឡាករ-កីឡាការិនីកម្ពុជា ដ្បិតព្រឹត្តិការណ៍អន្ដរជាតិនេះ មានអត្តពលិកប្រមាណ ២ពាន់នាក់ចូលរួម ក្នុងនោះមានអត្តពលិកផ្នែកបុរសមកពី ២០៨ប្រទេសចូលរួម ខណៈផ្នែកនារី មានអត្តពលិកប្រមាណ ១៩២ប្រទេសចូលរួម។ ដូច្នេះនេះជាឱកាសដ៏ល្អ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ក្នុងការប្រកួតប្រជែង និងដុសខាតសមត្ថភាពឲ្យកាន់តែប្រសើរ ដើម្បីឆ្ពោះទៅសម្រេចគោលដៅធំៗជាបន្ដបន្ទាប់នាថ្ងៃអនាគត៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

Kimi Antonelli បង្កើនការនាំមុខក្នុងការប្រជែងជើងឯក F1 ក្រោយឈ្នះនៅ Madrid
2026/09/14 02:33:09 pm        1
ក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
2026/09/14 02:17:23 pm        1
ឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និង​ប្រជុំ​ដោយកីឡាករល្បីៗនៅកម្ពុជា
2026/09/14 01:11:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump បញ្ជាក់​ថា លោកមិនបារម្ភលោក Xi នឹង​លុបកិច្ចប្រជុំ ដោយសារ​បញ្ហាលក់អាវុធឱ្យតៃវ៉ាន់ឡើយ​

2026/09/14 03:51:07 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ និងអារ៉ាប់រួម ពិភាក្សាអំពីសន្តិសុខតំបន់ និងស្ថានភាពនៅយេម៉ែនតាមទូរស័ព្ទ
2026/09/14 03:49:59 pm
​លោក Trump និយាយថា កាណាដា ជាប្រទេសដែលពិបាកចរចាជាមួយបំផុត
2026/09/14 03:43:42 pm
​កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS រវាងកម្ពុជា និងថៃ បាន​បិទ​បញ្ចប់​នៅ​រសៀលថ្ងៃនេះ
2026/09/14 03:43:29 pm
​រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលព្រមានថា កងកម្លាំងណាមួយវិលត្រឡប់ទៅតំបន់ជួរភ្នំ Ali Taher នឹងត្រូវកម្ទេចចោល
2026/09/14 03:41:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/13 04:56:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/12 05:33:01 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm