ជនបរទេសមើលឃើញពីការគ្រប់គ្រង​ស្ថានការណ៍​កូវីដ-១៩ បានល្អប្រសើរនៅកម្ពុជា

2022/05/14 12:21:27 pm        1.6 K

ភ្នំពេញ៖ បច្ចុប្បន្នវត្តមានជនបរទេស ដើរកំសាន្តនៅកម្ពុជាចាប់ផ្ដើមមានជាថ្មី ក្រោយកម្ពុជា បើកទូលាយទទួលភ្ញៀវទេសចរ។ ខណៈពេលនេះ ជនបរទេស កំពុងសម្រាកកំសាន្តនៅក្នុងរាជធានីភ្នំពេញ ក៏បានលើកឡើងកោតសសើរ​ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ បានយ៉ាងល្អប្រសើរ។

កម្ពុជាកន្លងទៅបានបើកទូលាយទទួលភ្ញៀវទេសចរ ហើយថ្មីៗនេះ ក៏បានប្រកាសដកចេញកាតព្វកិច្ចពាក់ម៉ាសទូទាំងប្រទេសកម្ពុជាផងដែរ ក្រោយស្ថានការណ៍កូវីដ-១៩ នៅកម្ពុជាកាន់តែមានភាពល្អប្រសើរ។ ពាក់ព័ន្ធនឹងចំណុចនេះ ជនបរទេសកំពុងស្នាក់នៅកម្ពុជា មើលឃើញថារាជរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងស្ថានការណ៍បានល្អប្រសើរ។

ខណៈកំពុងហាត់ប្រាណនៅចំណុចមាត់ទន្លេនាពេលល្ងាច លោក Michael ដែលធ្វើដំណើរមកពីប្រទេស អាមេរិក លើកឡើងថាកន្លងទៅលោកបានមកប្រទេសកម្ពុជា ជាច្រើនដងមកហើយ ជាពិសេសក្នុងស្ថានការណ៍មុនបិទខ្ទប់។ លោករៀបរាប់ថាស្ថានភាពពេលនោះ គឺមានភាពតានតឹង ច្របូកច្របល់ ដែលរូបលោក ត្រូវត្រឡប់ទៅ ប្រទេសអាមេរិកវិញភ្លាមៗ។ ចំពោះស្ថានភាពពេលនេះ លោកមើលឃើញពីប្រសើរជាច្រើន ដែលគ្រប់យ៉ាងបានវិលត្រឡប់មកសភាពដើម ដែលអាចអនុញ្ញាតឱ្យលោកមកកំសាន្តនៅកម្ពុជា ក្នុងរយៈយូរបាន ដោយមិនមានការព្រួយបារម្ភ។

លើកឡើងស្រដៀងគ្នាផងដែរ លោក Soenke Witt ជាជនបរទេស ដែលធ្វើដំណើរមកពីប្រទេស ប្រទេសអាឡឺម៉ង់ លើកឡើងដែរថា ប្រទេសកម្ពុជានៅពេលនេះ គឺមានភាពស្ងប់ស្ងាត់ មានសុវត្ថិភាពពីកូវីដ ងាយស្រួលធ្វើដំណើរមកកំសាន្ត ហើយក៏អាចស្នើសុំទិដ្ឋាការពេលមកដល់កម្ពុជាផងដែរ។ លោកបន្តថា កម្ពុជាមានការគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរ ជាប្រទេសល្អសម្រាប់ការមកធ្វើជំនួញ។

ស្ថានភាពកូវីដ-១៩នៅកម្ពុជា ជាក់ស្ដែងចាប់ពីថ្ងៃទី ៧ ខែឧសភា រហូតដល់ថ្ងៃទី ១២ខែឧសភា ឆ្នាំ ២០២២ គឺពុំមានការរកឃើញករណីឆ្លងកូវីដ-១៩ នោះទេ។

ទន្ទឹមនឹងគ្មានករណីឆ្លងនេះ ក្រុមគ្រូពេទ្យក៏នៅតែបន្តសកម្មភាពចុះចាក់វ៉ាក់សាំងយ៉ាងសកម្មផងដែរ ដោយក្រុមគ្រូពេទ្យបានយកវ៉ាក់សាំង ចុះដល់ទីតាំងរោងចក្រ សាលារៀន ការដ្ឋានសំណង់ តាមផ្សារ តាមខ្នងផ្ទះ និងទីតាំងជាច្រើនទៀត។ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ផ្លូវជនបទក្នុងខេត្តចំនួនពីរ កំពុងបង្កើតបរិយាកាសគាំទ្រដល់ការរស់នៅរបស់ប្រជាជន
2026/03/19 08:15:53 pm        1
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាឱ្យរដ្ឋមន្រ្ដីក្រសួងការងារ ប្រជុំជាមួយតំណាងនិយោជក និងសហជីព ដើម្បីដោះស្រាយផលលំបាករបស់កម្មករដែលកើតចេញពីការកើនឡើងតម្លៃប្រេងឱ្យបានឆាប់បំផុត
2026/03/19 08:07:21 pm        1
ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០នឹងប្រារព្ធឡើងនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នាពេលខាងមុខនេះ
2026/03/19 07:26:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្រ្តីហ្កាហ្សា រក្សាបុណ្យប្រពៃណី Eid ឲ្យនៅរស់រវើក បើទោះបីជាជួបកង្វះខាតក៏ដោយ

2026/03/19 09:26:54 pm
​រដូវផ្ការីកសាគូរ៉ា ចាប់ផ្តើមជាផ្លូវការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃព្រហស្បតិ៍នេះ
2026/03/19 08:40:58 pm
​កងកម្លាំងប្រដាប់អាវុធ៖ ការវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ នឹងនាំឲ្យមានការសងសឹកខ្លាំងជាងមុន
2026/03/19 08:34:19 pm
​ប្រព័ន្ធផ្សព្វផ្សាយ៖ សមាជិកសភាអ៊ីរ៉ង់ស្នើយកថ្លៃឈ្នួលលើការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz
2026/03/19 08:33:26 pm
​អ៊ីរ៉ង់អំពាវនាវឲ្យមានការសម្របសម្រួលក្នុងតំបន់ អំឡុងជំនួបតាមទូរស័ព្ទជាមួយទួរគី អេហ្ស៊ីប និងប៉ាគីស្ថាន
2026/03/19 08:24:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/18 04:01:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/17 09:02:30 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/18 06:17:59 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/18 08:30:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am