មឈូស​អ្នកសារព័ត៌មាន​លោកស្រី Abu Akleh ស្ទើរតែ​ធ្លាក់​មក​ដី​ក្នុង​ពេល​មាន​ជម្លោះ​

2022/05/14 07:25:15 pm        2.8 K

​​អ៊ីស្រាអែល៖ នគរបាល​អ៊ីស្រាអែល​កាលពី​ថ្ងៃ​សុក្រ​ បាន​ចាត់វិធានការ​ទៅលើ​ក្រុម​អ្នក​កាន់ទុក្ខ​នៅ​ពិធី​បុណ្យ​សព​របស់​អ្នកសារព័ត៌មាន ​Al Jazeera លោកស្រី ​Shireen Abu Akleh ដោយបាន​វាយ​លើក្រុម​បាតុករ​ដោយ​ដំបង និង​បណ្តាលឱ្យ​អ្នក​សែង​មឈូស​ទម្លាក់​មឈូស​មួយ​ភ្លែត​។

​ការបង្ក្រាប​នេះ​បាន​ធ្វើឡើង​ ក្នុងអំឡុងពេល​ការបង្ហាញ​ដ៏​កម្រ​នៃ​ជាតិនិយម​ប៉ា​ឡេ​ស្ទី​ន​ នៅ​ភាគ​ខាងកើត​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ជា​ផ្នែក​នៃ​ទីក្រុង​បរិសុទ្ធ​ដែល​អ៊ីស្រាអែល​បាន​ដណ្តើម​យក​នៅ​ឆ្នាំ១៩៦៧ ហើយ​ប៉ា​ឡេ​ស្ទី​ន​បាន​អះ​អាង​ថា​ជា​រដ្ឋធានី​របស់​ពួកគេ​។ អ៊ីស្រាអែល​និយាយ​ថា ទីក្រុង​ហ្សេ​រុយសា​ឡឹម​ខាងកើត​គឺជា​ផ្នែក​នៃ​រដ្ឋធានី​របស់ខ្លួន ហើយ​បាន​បញ្ចូល​ជា​ឧបសម្ព័ន្ធ​តំបន់​នេះ ​នៅ​ក្នុង​សកម្មភាព​មួយដែល​គ្មាន​ការទទួលស្គាល់​ជា​អន្តរជាតិ​។ ប្រទេស​អ៊ីស្រាអែល​តែងតែ​រារាំង​រាល់​ការ​បង្ហាញ​ពី​ការគាំទ្រ​ចំពោះ​ភាពជា​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​។​ ​អ្នក​កាន់ទុក្ខ​រាប់​ពាន់​នាក់​ដែល​មួយ​ចំនួន​លើក​ទង់ជាតិ​ប៉ា​ឡេ​ស្ទី​ន និង​ស្រែក​ថា ប៉ា​ឡេ​ស្ទី​ន ប៉ា​ឡេ​ស្ទី​ន បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​លោកស្រី Abu Akleh ដែល​សាក្សី​និយាយ​ថា ​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កងកម្លាំង​អ៊ីស្រាអែល​កាលពីដើម​សប្តាហ៍​នេះ ខណៈ​កំពុង​រាយការណ៍​ព័ត៌មាន​អំពី​ការ​វាយ​ឆ្មក់​របស់​យោធា​នៅ​តំបន់ West Bank។

អ្នក​កាន់ទុក្ខ​រាប់សិប​នាក់​បាន​ព្យាយាម​ដើរ​ដង្ហែ​ជាមួយ​មឈូស​ដោយ​ថ្មើរជើង​ ចេញពី​មន្ទីរពេទ្យ​ទៅកាន់​ព្រះវិហារ​កាតូលិក​មួយ​កន្លែង​នៅ​ទីក្រុង Old City ដែល​នៅក្បែរនោះ​។ ​នគរបាល​និយាយ​ថា មនុស្ស​ជា​ច្រើន​នៅ​មន្ទីរពេទ្យ​កំពុង​ស្រែ​ក​នូវ​អ្វី​ជាការ​ញុះញង់​ជាតិនិយម មិន​អើពើចំពោះ​ការ​អំពាវនាវ​ឱ្យ​បញ្ឈប់ និង​បាន​គប់​ដុំថ្ម​មកលើ​នគរបាល​។ នគរបាល​និយាយ​ថា ពួកគេ​ត្រូវបង្ខំចិត្ត​ចាត់វិធានការ​។ ទន្ទឹម​នឹង​នេះយោធា​អ៊ីស្រាអែល​បាន​និយាយថា ការស៊ើបអង្កេត​ដំបូង​របស់ខ្លួន​លើ​ការស្លាប់​របស់លោក​ស្រី Abu Akleh បាន​បង្ហាញ​ថា មានការ​បាញ់ប្រហារ​កំ​ពុង​កើតឡើង​នៅ​ក្នុង​ទីក្រុង Jenin តំបន់​West Bank ប្រហែល ២០០​ម៉ែត្រ​ពី​កន្លែង​ដែល​លោកស្រី​ត្រូវ​បាន​សម្លាប់ ប៉ុន្តែ​ពួកគេ​មិនអាច​កំណត់​ថា ​តើ​លោកស្រី​ត្រូវ​បាន​បាញ់​ដោយ​កងកម្លាំង​អ៊ីស្រាអែល ឬ​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​នោះទេ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        64
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm