កម្ពុជា-ទីម័រ ពង្រឹងកិច្ចសហប្រតិបត្តិការលើការទូទាត់ឌីជីថល និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន

2026/09/14 03:55:41 pm        159

ក្រុងឌីលី: ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលទីម័រឡេស្តេ ចុះអនុស្សរណៈយោគយល់ ដើម្បីបង្កើតក្របខណ្ឌបន្ថែម ក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការលើការទូទាត់ឌីជីថល នវានុវត្តន៍ផ្នែកហិរញ្ញវត្ថុ និងការពង្រឹងការតភ្ជាប់ផ្នែកហិរញ្ញវត្ថុ តាមរយៈការតភ្ជាប់ ប្រព័ន្ធទូទាត់ឆ្លងដែន។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ កន្លងមកនេះ បានចុះ អនុស្សរណៈយោគយល់ ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ទ្វេភាគីលើប្រព័ន្ធទូទាត់ឌីជីថល និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ជាមួយ ឯកឧត្តម Helder Lopes ទេសាភិបាលធនាគារកណ្តាលទីម័រឡេស្តេ ក្រោមអធិបតីភាព ឯកឧត្តម José Ramos-Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ និងឯកឧត្តម Kay Rala Xanana Gusmão នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ ប្រជាធិតេយ្យទីម័រឡេស្តេ។

គោលបំណងនៃអនុស្សរណៈយោគយល់នេះ ដើម្បីបង្កើតក្របខណ្ឌបន្ថែមទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការ ទូទាត់ឌីជីថល នវានុវត្តន៍ផ្នែកហិរញ្ញវត្ថុ និងការពង្រឹងការតភ្ជាប់ផ្នែកហិរញ្ញវត្ថុ។ តាមរយៈក្របខណ្ឌនេះ ភាគីទាំងពីរនឹងផ្លាស់ប្តូរ ព័ត៌មាន ​ចំណេះដឹង និងបទពិសោធន៍ ព្រមទាំងសហការលើការស្រាវជ្រាវ ក៏ដូចជាការបណ្តុះបណ្តាលនានា។ កិច្ចសហប្រតិបត្តិការ នេះក៏មានគោលបំណងលើកកម្ពស់ការទូទាត់ជារូបិយវត្ថុក្នុងស្រុក ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេស ទាំងពីរ។

សូមបញ្ជាក់ថា ជុំវិញកិច្ចសហប្រតិបត្តិការនេះ នៅក្នុងឆ្នាំ២០២៤ កន្លងមក ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលទីម័រឡេស្តេ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់លើកដំបូង រវាងធនាគារទាំងពីរ នៅរាជធានីភ្នំពេញ មានគោលបំណងពង្រឹងកិច្ច សហការរួមមាន៖ ប្រតិបត្តិការធនាគារកណ្តាល, ការតភ្ជាប់ការទូទាត់សងប្រាក់, នវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល, ការត្រួតពិនិត្យធនាគារ, បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្ស ហើយតាមរយៈអនុស្សរណៈយោគយល់នោះដែរ បានបង្ហាញពីការចាប់ផ្តើមនៃ កិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពយ៉ាងជិតស្និទ្ធ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារ នៃប្រទេសទាំងពីរឱ្យកាន់តែរីក ចម្រើនថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងអធិការកិច្ចអញ្ជើញប្រកាសចូលកាន់តំណែងប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ និងណែនាំឱ្យពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ចនៅថ្នាក់ក្រោមជាតិ
2026/09/14 07:23:01 pm        1
បុរី ឌឹ ផ្លរ៉ា ធ្វើសន្និសីទសារព័ត៌មាន សម្ពោធវីឡាម៉ូតថ្មី “វីឡា ឃ្វីន សេនតូ” គម្រោងឌឹសេនតូហ្សា ផ្តល់ជូន តម្លៃពិសេស $20 ម៉ឺនជាង
2026/09/14 05:18:54 pm        1
ក្រុមហ៊ុន PPM-Confirel និងក្រុមហ៊ុនកសិ-ចំណីអាហារ Confirel ប្រារព្ធ​ខួបរួមគ្នានៃភាពជោគជ័យលើការ ធ្វើអាជីវកម្ម និងពាណិជ្ជកម្ម
2026/09/14 05:02:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីក្រសួងអធិការកិច្ចអញ្ជើញប្រកាសចូលកាន់តំណែងប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ និងណែនាំឱ្យពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ចនៅថ្នាក់ក្រោមជាតិ

2026/09/14 07:23:01 pm
​លោក Merz ​ទទួល​បានភាព​​ធូរស្រាល​​ ក្នុងការបោះឆ្នោតមូលដ្ឋាន នៅអាល្លឺម៉ង់ ប៉ុន្តែបញ្ហាប្រឈមនៅរង់ចាំខាង​មុខ​
2026/09/14 06:58:09 pm
​មនុស្ស ២១នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធរថ​យន្ត​ច្រើនគ្រឿង នៅអាហ្វ្រិកខាងត្បូង
2026/09/14 06:47:04 pm
​ការលេចធ្លាយឧស្ម័នអាម៉ូញាក់នៅតំបន់ឧស្សាហកម្ម Aqabaរបស់ហ្ស៊កដានី បណ្តាលឲ្យមនុស្ស ១១នាក់ រងរបួស
2026/09/14 06:45:04 pm
​មនុស្សម្នាក់ស្លាប់ និង ២៥នាក់ បាត់ខ្លួន ក្រោយទូកដឹកជនអន្តោប្រវេសលិចនៅជិតតំបន់ឆ្នេរប្រទេសក្រិក
2026/09/14 06:20:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/13 04:56:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/14 08:05:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm