លីគនារី រកឃើញបេក្ខភាព Play-Off ត្រូវជួបគ្នាចុងសប្ដាហ៍នេះ នៅស្ដាតអូឡាំពិក

2026/09/15 10:25:36 am        150

ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគនារីកម្ពុជា ឆ្នាំ២០២៦ បានរកឃើញបេក្ខភាព ៤​ក្រុម​កំពូល​តារាង ដែលត្រូវលេងវគ្គខ្វែង ឬ Play-Off ហើយ រួមមានក្រុមបាល់ទាត់នារីភ្នំពេញក្រោន ឈរ​លេខ១, វិសាខា ឈរលេខ២, សៀមរាបយូណាយធីត ឈរលេខ៣ និងព្រះខ័នរាជស្វាយរៀង ឈរ​លេខ៤។

ក្រោយឆ្លងកាត់ការប្រកួតចំនួន ១៤សប្ដាហ៍ ក្នុងចំណោមបេក្ខភាព ៨ក្រុម ដែលបានចូលរួម គឺក្រុមខ្លាំងទាំងពីរ ដែលមានកៅអីឡើងវគ្គបន្ដ ដោយវគ្គ Play-Off នឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដោយក្រុមភ្នំពេញក្រោន ត្រូវជួបព្រះខ័នរាជស្វាយរៀង នាវេលាម៉ោង ៣៖៣០នាទីរសៀល និងក្រុមវិសាខា ត្រូវជួបក្រុមសៀមរាបយូណាយធីត នាវេលាម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០៦។

គួរដឹងថា បន្ទាប់ពីធ្វើការប្រកួតសន្សំពិន្ទុ ២ជុំ ក្រុមភ្នំពេញក្រោន គឺជាក្រុមតែមួយគត់ ដែលមិនស្គាល់ចាញ់ ឬស្មើ ពោលគឺឈ្នះ ១៤ប្រកួតជាប់គ្នារកបាន ៤២ពិន្ទុពេញ គ្រាដែលវិសាខា ឈរលេខ២ រកបានត្រឹម ២៨ពិន្ទុ, សៀមរាបអេហ្វស៊ី ឈរលេខ៣ រកបាន ២៦ពិន្ទុ ស្មើគ្នាជាមួយក្រុមកីឡាការិនីព្រះខ័នរាជស្វាយរៀងដែរ។

ចំណែក ៤ក្រុមផ្សេងទៀត ដែលបានធ្លាក់ត្រឹមដំណាក់កាលទី១ រួមមានក្រុមបឹងកេត, ណាហ្គាវើលដ៏, អិកស៍អូ យូណាយធីត និងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង៕ អត្ថបទ លី ឈុនឡា



 

អត្ថបទដែលទាក់ទង

មន្ដ្រីទេសចរណ៍ រំពឹងព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នឹងបន្សល់ផលិតផល និងការចងចាំដ៏ល្អសម្រាប់ភ្ញៀវជាតិ-អន្ដរជាតិ
2026/09/15 12:18:47 pm        1
លីគនារី រកឃើញបេក្ខភាព Play-Off ត្រូវជួបគ្នាចុងសប្ដាហ៍នេះ នៅស្ដាតអូឡាំពិក
2026/09/15 10:25:36 am        1
ស្ទឹងត្រែង បញ្ចប់ភារកិច្ចមុនគេ ក្នុងវគ្គចែកពូល នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត សប្ដាហ៍នេះ
2026/09/15 10:05:19 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនកម្ពុជា ប្តេជ្ញាអភិវឌ្ឍខ្លួនឱ្យក្លាយជាសហគ្រិនឆ្នើម ជំរុញកែច្នៃ និង​បង្កើត​ផលិតផល​ថ្មីៗ​លើ​ទីផ្សារ​

2026/09/15 12:48:26 pm
​នាយករដ្ឋមន្ត្រីវ៉ានូអាទូ៖ ការលិចនាវាចម្លងសម្លាប់មនុស្ស២នាក់ និងជាង៣០នាក់ បាត់ខ្លួនអាចព្រោះតែដឹកមនុស្សលើចំណុះ
2026/09/15 12:48:08 pm
​មន្ដ្រីទេសចរណ៍ រំពឹងព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នឹងបន្សល់ផលិតផល និងការចងចាំដ៏ល្អសម្រាប់ភ្ញៀវជាតិ-អន្ដរជាតិ
2026/09/15 12:18:47 pm
​ពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តសៀមរាប
2026/09/15 12:14:13 pm
​ក្រុមហ៊ូទី អបអរការដណ្តើមបានដែនដីភាគខាងលិចប្រទេសយេម៉ែន ក្រោយប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំ
2026/09/15 12:04:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/14 08:05:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm