មន្ដ្រីទេសចរណ៍ រំពឹងព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នឹងបន្សល់ផលិតផល និងការចងចាំដ៏ល្អសម្រាប់ភ្ញៀវជាតិ-អន្ដរជាតិ

2026/09/15 12:18:47 pm        61

ព្រឹត្តិការណ៍កីឡាជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ត្រូវបានរំពឹងនឹងក្លាយជាផលិតផលទេសចរណ៍ថ្មី និងបន្សល់ទុកនូវការចងចាំដ៏ល្អបន្ថែមទៀត សម្រាប់ភ្ញៀវជាតិ និងអន្ដរជាតិ ដែលត្រៀមចូលរួមទស្សនាបាតុភូតធម្មជាតិ «សមរាត្រី ឬ Equinox» ដែលព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។

នេះបើតាមប្រសាសន៍ឯកឧត្ដម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្រោយអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំព្រឹត្តិការណ៍កីឡាជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នារដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាបន់នឹងទេសចរណ៍» នៅរដ្ឋបាលខេត្តសៀមរាប នៅល្ងាចថ្ងៃច័ន្ទ មុនព្រឹត្ដិការណ៍ផ្លូវការ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ នៅមុខប្រាសាទអង្គរ ខេត្តសៀមរាប។

ឯកឧត្តមបន្ដថា ក្រោមគំនិតផ្ដួចផ្ដើម និងមានការគាំទ្រពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីផ្ដល់នូវបទពិសោធន៍ថ្មី ដល់អ្នកស្នេហាវិស័យកីឡាជិះកង់ ជាមួយការជិះកង់លើផ្លូវកៅស៊ូផង និងជិះលើកំផែងក្រុងបុរាណផង។ ដូច្នេះក្រោយចប់កម្មវិធីនេះ ផលិតផលកីឡាទេសចរណ៍ជិះកង់បែបផ្សងព្រេងនេះ នឹងក្លាយជាទីពេញនិយម ហើយក្លាយជាការចងចាំមួយដ៏ល្អ សម្រាប់ជាប្រយោជន៍ដល់វិស័យទេសចរណ៍ សង្គម និងសេដ្ឋកិច្ចជាតិផងដែរ។

ជាមួយគ្នា ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានបង្ហាញការត្រៀមរួចរាល់ សម្រាប់រៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ដោយឯកឧត្តមបានចាត់ទុករាល់កម្មវិធីអមព្រឹត្តិការណ៍សមរាត្រី ពិតជាកាតាលីកដ៏សំខាន់ ដើម្បីជំរុញការផ្សព្វផ្សាយពីសក្ដានុពល និងតំបន់បេតិកភណ្ឌនៅខេត្តសៀមរាប ពិសេសក្នុងរដូវកាលបៃតងនេះតែម្ដង។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម មហាំម៉ាត់ យូណេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង បានសម្ដែងក្ដីរីយរាយ ក្រៅពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង តែងទទួលបានកិច្ចសហការដ៏ល្អពីអាជ្ញាធររាជធានី-ខេត្ត ក្នុងការរៀបចំព្រឹត្តិការណ៍នានា ជាក់ស្ដែងការត្រៀមរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នាចុងសប្ដាហ៍នេះ គឺជាការរួមចំណែកយ៉ាងសំខាន់ បន្ថែមលើព្រឹត្តិការណ៍សមរាត្រី និងកម្មវិធីអមផ្សេងៗ ដើម្បីជំរុញចរន្ដរ និងបង្កើននូវភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ។

គួរដឹងថា ព្រឹត្តិការណ៍កីឡាជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ដែលគ្រោងរៀបចំឡើងនាព្រឹកថ្ងៃទី២០ ខែកញ្ញា ធ្វើឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ខេត្តសៀមរាប និងជំរុញសកម្មភាពភ្ញៀវទេសចរជាតិ-អន្ដរជាតិឲ្យមកលេងកម្សាន្ដនៅខេត្តសៀមរាប ក្នុងរដូវកាលបៃតង ពិសេសចូលរួមផ្ដិតយកទិដ្ឋភាពដ៏អច្ឆរិយៈនៃសមរាត្រី ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ដែលអាចនឹងកើងឡើងនាថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញ្ញា។

ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមជាង ១ពាន់នាក់ ដែលចុះឈ្មោះដោយឥតគិតថ្លៃ ថែមទទួលបានអាវយឺតដ៏ស្រស់ស្អាត់ម្នាក់ ១ ថែមទៀត។ ចំពោះវិញ្ញាសា គឺជិះចម្ងាយប្រមាណ ១២គីឡូម៉ែត្រ ដោយត្រូវចេញដំណើរពីមុខប្រាសាទអង្គរវត្ត ឆ្ពោះទៅក្រុងអង្គរធំ ឆ្លងកាត់ខ្លោងទ្វារទន្លេអុំ ហើយបត់ស្ដាំឡើងលើកំផែងអតីតរាជធានីអង្គរធំ និងជិះជុំវិញកំផែង តែមុននឹងត្រឡប់មកបញ្ចប់នៅកន្លែងដើមវិញ ដោយត្រូវឆ្លងកាត់ព្រៃប្រឹក្សានៃតំបន់អង្គរ ឆ្លងកាត់លើកំពែងក្រុងបុរាណ ស្វែងយល់ពីប្រាសាទលាក់ខ្លួន និងសម្រស់ធម្មជាតិដ៏ស្រស់បំព្រង នារដូវកាលបៃតង៕ អត្ថបទ លី ឈុនឡា

 

 

 

អត្ថបទដែលទាក់ទង

ការប្រកួតជើងឯកអត្តពលកម្មជនពិការថ្នាក់ជាតិឆ្នាំនេះ ជា​ការ​ស្វែង​រក​កីឡាករ​ថ្មី​ត្រៀម​ចូល​រួម​កីឡា​អាស៊ី​នៅ​ជប៉ុន
2026/09/15 01:06:51 pm       
មន្ដ្រីទេសចរណ៍ រំពឹងព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នឹងបន្សល់ផលិតផល និងការចងចាំដ៏ល្អសម្រាប់ភ្ញៀវជាតិ-អន្ដរជាតិ
2026/09/15 12:18:47 pm        1
លីគនារី រកឃើញបេក្ខភាព Play-Off ត្រូវជួបគ្នាចុងសប្ដាហ៍នេះ នៅស្ដាតអូឡាំពិក
2026/09/15 10:25:36 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការប្រកួតជើងឯកអត្តពលកម្មជនពិការថ្នាក់ជាតិឆ្នាំនេះ ជា​ការ​ស្វែង​រក​កីឡាករ​ថ្មី​ត្រៀម​ចូល​រួម​កីឡា​អាស៊ី​នៅ​ជប៉ុន

2026/09/15 01:06:51 pm
​យុវជនកម្ពុជា ប្តេជ្ញាអភិវឌ្ឍខ្លួនឱ្យក្លាយជាសហគ្រិនឆ្នើម ជំរុញកែច្នៃ និង​បង្កើត​ផលិតផល​ថ្មីៗ​លើ​ទីផ្សារ​
2026/09/15 12:48:26 pm
​នាយករដ្ឋមន្ត្រីវ៉ានូអាទូ៖ ការលិចនាវាចម្លងសម្លាប់មនុស្ស២នាក់ និងជាង៣០នាក់ បាត់ខ្លួនអាចព្រោះតែដឹកមនុស្សលើចំណុះ
2026/09/15 12:48:08 pm
​មន្ដ្រីទេសចរណ៍ រំពឹងព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នឹងបន្សល់ផលិតផល និងការចងចាំដ៏ល្អសម្រាប់ភ្ញៀវជាតិ-អន្ដរជាតិ
2026/09/15 12:18:47 pm
​ពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តសៀមរាប
2026/09/15 12:14:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/14 08:05:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm