កម្ពុជាកាន់តែខិតទៅជិតគោលដៅសម្រេចបានការផលិតថាមពលអគ្គិសនីបៃតង ៧០% ត្រឹមឆ្នាំ ២០៣០

2026/09/15 03:00:49 pm        184

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា ប្រទេសកម្ពុជា​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​តែ​ជិត​គោល​ដៅ​ជា​ប្រទេស​មាន​ប្រភពថាមពលអគ្គិសនីកកើតឡើងវិញ៧០% ត្រឹមឆ្នាំ​២០៣០។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួង​រ៉ែ និងថាមពល ថ្លែងក្នុងកម្មវិធី «សប្តាហ៍ថាមពលស្អាត ឆ្នាំ​២០២៦» នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ​ ថា បច្ចុប្បន្ន ប្រភព​ថាមពល​កកើត​ឡើង​វិញ​មាន​ចំណែក ​៦៣% នៃអនុភាពថាមពលអគ្គិសនីសរុបក្នុងស្រុករបស់កម្ពុជា។ ក្នុងនោះ ប្រភព​ចម្បង​មាន​ថាមពល​វារី​អគ្គីសនី និងថាមពលដើរដោយពន្លឺព្រះអាទិត្យ​។ កម្ពុជា​បំពេញ​បន្ថែម​លើ​ការ​ផលិត​ថាមពល​ទាំងនេះ ជាមួយនឹងប្រព័ន្ធស្តុកថាមពល និងភាពបត់បែនដែលចាំបាច់ ដើម្បី​ធានា​បាន​នូវ​ស្ថិរភាពនៃប្រព័ន្ធថាមពល​។​ ជាមួយគ្នានេះ បណ្តាក្រុមហ៊ុនកម្ពុជាកំពុងដំណើរការ ដើម្បី​សម្រេច​គោលដៅនៃការផ្គត់ផ្គង់ថាមពលដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែល​មាន​អនុភា​ព​ជាង ​១,១០០មេហ្គាវ៉ាត់ នៅក្នុងប្រព័ន្ធតែមួយ ត្រឹមដំណាច់ឆ្នាំនេះ ព្រមទាំង មាន​ប្រព័ន្ធ​ស្តុក​ថាមពល​ដែលមានអនុភាព ៥០០មេហ្គាវ៉ាត់​ ផងដែរ។​

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «ការបង្កើនការផលិតថាមពលកកើតឡើងវិញ រួម​ជា​មួយ​នឹង​ប្រព័ន្ធ​ស្តុក​ថាមពល ដើម្បីអាចសម្រេច​បានគោលដៅយ៉ាងតិច ៧០ ភាគរយ មកពី​ប្រភព​ថាមពល​កកើតឡើងវិញនៅត្រឹមឆ្នាំ២០៣០ ព្រមទាំង ធានានូវស្ថិតភាពនៃការផ្គត់ផ្គង់»។ 

ប្រទេសកម្ពុជា​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​បញ្ជូល​ថាមពល​ឱ្យ​យាន​យន្ត​អគ្គិសនី​ជាតិ​មួយ​ដែល​មាន​ភាព​តភ្ជាប់គ្នាទូទាំងប្រទេស។ Unify Charge ដែលជាកម្មវិធីសម្រាប់​សេវា​កម្ម​បញ្ជូល​ថាមពល​ឱ្យ​យាន​យន្ត​អគ្គិសនីសាធារណៈ​ថ្នាក់ជាតិ​របស់កម្ពុជា បានបញ្ជូលព័ត៌មាន ទីតាំង​ស្ថានីយ​បញ្ជូល​ថាមពល ព័ត៌​មានអំពីការប្រើប្រាស់​ជាក់ស្តែង តម្តៃអគ្គិសនី និងប្រព័ន្ធទូទាត់ មក​នៅ​ក្នុង​កម្ម​វិធី​អែប​តែមួយ​។ បច្ចុប្បន្នអគ្គិសនីកម្ពុជា កំពុងគាំទ្រហេដ្ឋា​រចនា​សម្ព័ន្ធអ​គ្គិសនី​សម្រាប់​ស្ថានីយ​បញ្ជូល​ថាមពលឱ្យយានយន្តអគ្គិសនីជាង ៤០០ ទីតាំងនៅទូទាំងប្រទេស។

ជាការកត់​សម្គាល់ ការផលិត​ថាមពល​កកើត​ឡើងវិញ​កាន់​តែ​មាន​ភាព​ប្រកួត​ប្រជែង​ខ្លាំង​ឡើង​ៗ​ប្រព័ន្ធ​ស្តុក​ថាមពលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងបច្ចេកវិទ្យា​បញ្ជូល​ថាមពល​អាច​បញ្ជូន​អគ្គិសនី​ក្នុងបរិមាណកាន់តែច្រើន ទៅកាន់ចម្ងាយបានកាន់តែឆ្ងាយ។ រហូតដល់ឆ្នាំ២០៣០ ការ​ប្រើ​ប្រាស់​អគ្គិសនីនៅទូទាំងពិភពលោកត្រូវបានព្យាករថា នឹងកើនឡើងក្នុងអត្រាយ៉ាងតិច ២​ដង​កន្លះ​ធៀប​នឹង​កំណើននៃតម្រូវការថាមពលសរុប៕ អត្ថបទ៖ ធូ វិរៈ



អត្ថបទដែលទាក់ទង

ក្រសួងវប្បធម៌កម្ពុជាអះអាងថា ទាហានថៃបានលួចវត្ថុបុរាណមួយចំនួនចេញពីប្រាសាទខ្មាររបស់ខ្មែរ
2026/09/15 05:22:04 pm        1
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់ថៃមកលើទឹកដីកម្ពុជា គឺជាការវាយប្រហារ និងជាការដើរថយក្រោយនូវស្មារតីនិងព្រលឹងនៃការអនុវត្តអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម
2026/09/15 04:28:44 pm        1
ក្រសួងផែនការ និង UNFPA ពិភាក្សាពង្រឹងទិន្នន័យប្រជាជន ដើម្បីគាំទ្រគោលនយោបាយឆ្លើយតបនឹងការប្រែប្រួលប្រជាសាស្ត្រ
2026/09/15 04:23:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែននៅទីក្រុងគីវ

2026/09/15 05:23:38 pm
​ក្រសួងវប្បធម៌កម្ពុជាអះអាងថា ទាហានថៃបានលួចវត្ថុបុរាណមួយចំនួនចេញពីប្រាសាទខ្មាររបស់ខ្មែរ
2026/09/15 05:22:04 pm
​យន្តហោះចម្បាំងអង្គការណាតូបាញ់ទម្លាក់យានដ្រូន ១គ្រឿងនៅប្រទេសលីទុយអានី
2026/09/15 05:21:59 pm
​UNICEF៖ ការកើនឡើងនៃការប្រយុទ្ធគ្នា នៅយេម៉ែន ប៉ះពាល់ការសិក្សារបស់កុមារជិត ១៤០.០០០នាក់
2026/09/15 05:19:18 pm
​UN ព្រមានពីការជម្លៀសខ្លួន និងគ្រោះថ្នាក់ដល់ជនស៊ីវិល ស្របពេលជម្លោះឡើងកម្តៅខ្លាំងនៅយេម៉ែន
2026/09/15 05:03:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/14 08:05:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm