សម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង

2026/09/16 01:18:42 pm        106

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ» នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នាពេលខាងមុខ សម្ដេចនឹងឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺដើម្បីប្រាកដថា ពិតជាបានបើកផ្ដល់សេវាជូនពលរដ្ឋ ២៤ម៉ោងលើ២៤ ពិតប្រាកដមែន។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់បែបនេះ បន្ទាប់ពីរបាយករណ៍របស់រដ្ឋមន្រ្ដី ក្រសួងសុខាភិបាលបានបង្ហាញថា មកដល់ពេលនេះមណ្ឌលសុខភាពដែលមានលទ្ធភាព បើក ២៤ម៉ោង លើ២៤ម៉ោង នៅទូទាំងប្រទេស កើនដល់ ៩៩.៣ ភាគរយ ខណៈ ៧% ដែលនៅសល់ គឺស្ថិតនៅតាមបណ្ដាខេត្តជាប់ព្រំដែនរវាងកម្ពុជា និងថៃ ដែលមិនទាន់អាចសម្រេចបាន។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ថ្ងៃណាមួយនៅម៉ោង ២ទៀបភ្លឺ សម្ដេចនឹងទៅដល់មុខផ្ទះរដ្ឋមន្រ្ដីសុខាភិបាលដើម្បីហៅចុះទៅពិនិត្យតាមមណ្ឌលសុខភាពថា ពិតជាបានបើកដំណើរការ ២៤ម៉ោងលើ២៤ម៉ោង ពិតប្រាកដមែន ខណៈរដ្ឋមន្រ្ដីបានអះអាងថាមណ្ឌលសុខភាពទូទាំងប្រទេសស្ទើតែ ១០០% បានបើកដំណើរការរួចហើយនោះ។

ក្នុងឱកាសនោះ សម្ដេចធិបតី បញ្ជាក់ថា កន្លងទៅ សម្ដេចបានឆ្មក់ចុះទៅពិនិត្យមើលជាក់ស្ដែងចំពោះការងារតាមវិស័យរបស់ក្រសួងស្ថាប័នមួយចំនួនរួចហើយ ក្នុងនោះមានវិស័យធនធានទឹក, វិស័យកសិកម្ម, និងទេសចរណ៍, ចំណែក វិស័យសុខាភិបាល សម្ដេចនឹងបន្តចុះទៅមើលនាពេលខាងមុខ៕

អត្ថបទដែលទាក់ទង

កម្ពុជា​ អំពាវ​នាវ​ឱ្យសហគមន៍អន្តរជាតិ និង​ដៃគូ ផ្តល់ការគាំទ្រ​ដល់​ការ​បោសសម្អាត​គ្រាប់​បែក​ចង្កោម​ស៊េរី M​ ដែលត្រូវ​បានប្រើប្រាស់ដោយថៃ​នៅ​កម្ពុជា​
2026/09/16 02:28:15 pm        1
ក្រុមហ៊ុន Suosdey Works សហការជាមួយ ក្រុមហ៊ុន Gilbarco Veeder-Root និង ក្រុមហ៊ុន Invenco រៀបចំពិព័រណ៌បច្ចេកវិទ្យាប្រេងនិងឧស្ម័ន​លើកដំបូងនៅកម្ពុជា
2026/09/16 02:20:16 pm        1
កម្ពុជាអនុវត្តកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួនតាមអនុសញ្ញាកិច្ចព្រមព្រៀងអន្តរជាតិ​ក្នុងកិច្ចការពារ​ស្រទាប់អូហ្សូន
2026/09/16 02:19:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា​ អំពាវ​នាវ​ឱ្យសហគមន៍អន្តរជាតិ និង​ដៃគូ ផ្តល់ការគាំទ្រ​ដល់​ការ​បោសសម្អាត​គ្រាប់​បែក​ចង្កោម​ស៊េរី M​ ដែលត្រូវ​បានប្រើប្រាស់ដោយថៃ​នៅ​កម្ពុជា​

2026/09/16 02:28:15 pm
​ក្រុមហ៊ុន Suosdey Works សហការជាមួយ ក្រុមហ៊ុន Gilbarco Veeder-Root និង ក្រុមហ៊ុន Invenco រៀបចំពិព័រណ៌បច្ចេកវិទ្យាប្រេងនិងឧស្ម័ន​លើកដំបូងនៅកម្ពុជា
2026/09/16 02:20:16 pm
​កម្ពុជាអនុវត្តកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួនតាមអនុសញ្ញាកិច្ចព្រមព្រៀងអន្តរជាតិ​ក្នុងកិច្ចការពារ​ស្រទាប់អូហ្សូន
2026/09/16 02:19:14 pm
​ការនាំចេញកៅស៊ូរបស់កម្ពុជាកើន ៤៥% រកចំណូលបានជាង ៥៦០លានដុល្លារ ក្នុង៧ខែឆ្នាំ២០២៦
2026/09/16 01:48:29 pm
​អ.ដ.ក ៖ ជាង២ឆ្នាំ មានគ្រប់មជ្ឈដ្ឋាន​ទាំងអស់​ដែល​មក​ទទួល​យក​សេវា​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ
2026/09/16 01:44:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/16 01:29:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm