អ.ដ.ក ៖ ជាង២ឆ្នាំ មានគ្រប់មជ្ឈដ្ឋាន​ទាំងអស់​ដែល​មក​ទទួល​យក​សេវា​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ

2026/09/16 01:44:31 pm        83

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បន្ទាប់​ពី​បាន​បង្កើត​ដាក់​ឲ្យ​ដំណើរ​ការ​ជាង ​២ឆ្នាំមកនេះ គឺមានគ្រប់មជ្ឈដ្ឋានទាំងអស់ដែលមកទទួលយកសេវា ទាំងអ្នកធម្មតា និង​មិន​ធម្មតា ទាំងប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលមានធនធាន ទាំងប្រជាពលរដ្ឋសាមញ្ញ ទាំង​អ្នកវិនយោគ រួមទាំងស្ថាប័នហិរញ្ញវត្ថុទៀតផងក្នុងនោះមានធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញ​វត្ថុ​ដែល​ពាក់​ព័ន្ធនឹងទឹកប្រាក់រាប់សិបលានដុល្លារដែលមកទទួលនៅសេវា អ.ដ.ក.។

ឯកឧត្តម ជិន ម៉ាលីន អនុប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានថ្លែងថា ក្រោយការបង្កើតអស់រយៈពេល២ឆ្នាំកន្លះមកនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់មិនថា ប្រជាពលរដ្ឋដែលមិនសូវមានធនធាន ប្រជាពលរដ្ឋដែលមានជីវភាពធូរធារ ឬវិស័យឯកជន ដែលរួមមានស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារជាដើម។ ហើយពីមុនមកអ្នកដែលទទួលសេវានេះ គឺជាប្រជាពលរដ្ឋធម្មតា ក៏ប៉ុន្តែចូលមកដល់ឆ្នាំទី២ ទី៣ គឺមានគ្រប់មជ្ឈដ្ឋានទាំងអស់ដែលមកទទួលយកសេវានេះ ទាំងអ្នកធម្មតា និងមិនធម្មតា ទាំងប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលមានធនធាន ទាំងប្រជាពលរដ្ឋសាមញ្ញ ទាំងអ្នកវិនយោគ រួមទាំងស្ថាប័នហិរញ្ញវត្ថុទៀតផងក្នុងនោះមានធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុដែលពាក់ពា័ន្ធនឹងទឹកប្រាក់រាប់សិបលានដុល្លារដែលមកទទួលនៅសេវា អ.ដ.ក.។

ឯកឧត្តម ជិន ម៉ាលីន បានបញ្ជាក់ថា សំណុំរឿងដែលកើនឡើងមានន័យថា ប្រជាពលរដ្ឋមានការយល់ និងផ្តល់នៅសារសំខាន់ និងឃើញពីអត្ថប្រយោជន៍ប្រសិទ្ធភាពនៃយន្តការ។ នៅពេលដែលបង្កើតយន្តការនេះដំបូង គឺគោលដៅធំបំផុតបម្រើទៅដល់ជនងាយរងគ្រោះ ជាពិសេសប្រជាពលរដ្ឋក្រីក្រដែលពុំមានលទ្ធភាព ប្រជាពលរដ្ឋនៅតំបន់ឆ្ងាយតំបន់ដាច់ស្រយាល ហើយយន្តការនេះ គឺមិនយលុយនោះទេ។ យន្តការនេះពេញនិយមដោយសារអត់យកលុយ ហើយរឿងឆាប់រហ័សហើយងាយស្រួលមិនស្មុគស្មាញ។ ការប្រើប្រាស់សេវានេះ អត់មានបែបបទនីតិវិធីដូចជាសេវានៅតុលាការទេ ហើយក៏អត់ត្រូវការមេធាវីដែរ ហើយមានភាពសាមញ្ញងាយស្រួលមិនស្មុគស្មាញ ហើយជាពិសេសមិនអស់លុយ ហើយធានាបាននៅគុណភាពនិងប្រសិទ្ធភាព ហេតុនេះហើយបានជាតម្រូវការសេវានេះ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តមបានលើកឡើងថា ឥឡូវឃើញថា ពីមុនមកអ្នកដែលទទួលយកសេវានេះ គឺជាប្រជាពលរដ្ឋធម្មតា ក៏ប៉ុន្តែចូលដល់ឆ្នាំទី២ ទី៣ គឺមានគ្រប់មជ្ឈដ្ឋានទាំងអស់ដែលមកទទួលយកសេវានេះទាំងអ្នកធម្មតា និងមិនធម្មតា ទាំងប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលមានធនធាន ទាំងប្រជាពលរដ្ឋសាមញ្ញ ទាំងអ្នកវិនយោគ រួមទាំងស្ថាប័នហិរញ្ញវត្ថុទៀតផងក្នុងនោះមានធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុដែលពាក់ពា័ន្ធនឹងទឹកប្រាក់រាប់សិបលានដុល្លារដែលមកទទួលនៅសេវា អ.ដ.ក.។ ហើយសេវានេះមានការពេញនិយម តម្រូវការមានការកើនឡើង ហេតុនេះចាំបាច់ត្រូវធ្វើការពង្រឹងនៅសមត្ថភាពនៃយន្តការនេះបន្តទៅទៀត។

សូមជម្រាបថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីជាយន្តការបមបេញបន្ថែម និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្កើនសេវាដោះស្រាយវិវាទឲ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននៅសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

កម្ពុជា​ អំពាវ​នាវ​ឱ្យសហគមន៍អន្តរជាតិ និង​ដៃគូ ផ្តល់ការគាំទ្រ​ដល់​ការ​បោសសម្អាត​គ្រាប់​បែក​ចង្កោម​ស៊េរី M​ ដែលត្រូវ​បានប្រើប្រាស់ដោយថៃ​នៅ​កម្ពុជា​
2026/09/16 02:28:15 pm        1
ក្រុមហ៊ុន Suosdey Works សហការជាមួយ ក្រុមហ៊ុន Gilbarco Veeder-Root និង ក្រុមហ៊ុន Invenco រៀបចំពិព័រណ៌បច្ចេកវិទ្យាប្រេងនិងឧស្ម័ន​លើកដំបូងនៅកម្ពុជា
2026/09/16 02:20:16 pm        1
កម្ពុជាអនុវត្តកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួនតាមអនុសញ្ញាកិច្ចព្រមព្រៀងអន្តរជាតិ​ក្នុងកិច្ចការពារ​ស្រទាប់អូហ្សូន
2026/09/16 02:19:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា​ អំពាវ​នាវ​ឱ្យសហគមន៍អន្តរជាតិ និង​ដៃគូ ផ្តល់ការគាំទ្រ​ដល់​ការ​បោសសម្អាត​គ្រាប់​បែក​ចង្កោម​ស៊េរី M​ ដែលត្រូវ​បានប្រើប្រាស់ដោយថៃ​នៅ​កម្ពុជា​

2026/09/16 02:28:15 pm
​ក្រុមហ៊ុន Suosdey Works សហការជាមួយ ក្រុមហ៊ុន Gilbarco Veeder-Root និង ក្រុមហ៊ុន Invenco រៀបចំពិព័រណ៌បច្ចេកវិទ្យាប្រេងនិងឧស្ម័ន​លើកដំបូងនៅកម្ពុជា
2026/09/16 02:20:16 pm
​កម្ពុជាអនុវត្តកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួនតាមអនុសញ្ញាកិច្ចព្រមព្រៀងអន្តរជាតិ​ក្នុងកិច្ចការពារ​ស្រទាប់អូហ្សូន
2026/09/16 02:19:14 pm
​ការនាំចេញកៅស៊ូរបស់កម្ពុជាកើន ៤៥% រកចំណូលបានជាង ៥៦០លានដុល្លារ ក្នុង៧ខែឆ្នាំ២០២៦
2026/09/16 01:48:29 pm
​អ.ដ.ក ៖ ជាង២ឆ្នាំ មានគ្រប់មជ្ឈដ្ឋាន​ទាំងអស់​ដែល​មក​ទទួល​យក​សេវា​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ
2026/09/16 01:44:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/16 01:29:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm