មោទនភាពចំពោះគណៈប្រតិភូកម្ពុជា ក្នុងការ​ការពារ​ផល​ប្រយោជន៍​ជាតិ​ដោយ​សន្តិវិធី​ឈរ​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ

2026/09/16 03:22:30 pm        255

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញមោទនភាពចំពោះគណៈប្រតិភូកម្ពុជា ក្នុង​ការ​ការ​ពារផលប្រយោជន៍ជាតិដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ ចំពោះ​កិច្ច​ប្រជុំ​លើក​ដំបូងរ​យៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ រវាង​គណៈកម្មការ​ផ្សះ​ផ្សា ​និងកម្ពុជា-ថៃ ក្នុងនីតិវិធីផ្សះផ្សាក្រោមមាត្រា ២៩៨ និងឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា​អង្គការ​សហ​ប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបិទបញ្ចប់នៅប្រទេសសិង្ហបុរី នៅ​ថ្ងៃ​នេះ។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម នេត្រ ភក្រ្តាក្នុងនាមជាប្រជាពលរដ្ឋខ្មែរ បានមានមោទនភាពចំពោះគណៈប្រតិភូកម្ពុជា ដឹក​នាំ​ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា ដែលបានចូលរួមក្នុងដំណើរការនេះ ដើម្បី​បង្ហាញ​ជំហររបស់កម្ពុជាតាមរយៈច្បាប់ ការទូត ការសន្ទនា និងមធ្យោបាយសន្តិវិធី។

ឯកឧត្តម បានថ្លែងថា៖«ការចូលរួមក្នុងយន្តការផ្សះផ្សាមិនមែនជាការបង្កើនភាពតានតឹងទេ ប៉ុន្តែ​ជា​​ការប្រើប្រាស់យន្តការដោះស្រាយវិវាទដោយសន្តិវិធីដែលមានចែងក្នុង UNCLOS»។

ឯកឧត្តមរដ្ឋមន្រ្ដីបានបន្តថា អ្វីដែលគួរឱ្យកត់សម្គាល់ មិនមែន​ត្រឹម​តែ​ការ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មួយ​នោះ​ទេ ​ប៉ុន្តែជាការបង្ហាញថា កម្ពុជាជ្រើសរើសច្បាប់ជំនួសការប្រឈមមុខ និងជ្រើស​រើស​ការ​ទូត​ជំនួស​ការ​បង្កើនភាពតានតឹង។ នេះ​ក៏​ស្រប​នឹង​ជំហរ​ដែល​កម្ពុជា​បាន​ប្រកាន់​ខ្ជាប់​ជា​និច្ច​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយវិវាទជាមួយ​ប្រទេសជិតខាងដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

ឯកឧត្តមបន្ថែមថា បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនេះ ការបង្ហាញឆន្ទៈសុចរិត ឬ Good Faith រប​ស់​ភាគី​ពាក់ព័ន្ធ គួរត្រូវបានវាស់វែងតាមរយៈសកម្មភាពជាក់ស្តែង៖ ការចូល​រួម​ក្នុង​ដំណើរ​ការ​ដោយ​ស្ថាបនា ​ការអនុវត្តកិច្ចព្រមព្រៀង និងវឌ្ឍនភាព​ដែល​អាច​វាស់​វែង​បាន​ឆ្ពោះ​ទៅ​រក​ដំណោះ​ស្រាយ​។

ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងព័ត៌មានបានបញ្ជាក់ថា៖«កិច្ចប្រជុំលើកដំបូងបានបញ្ចប់ ប៉ុន្តែ​ដំណើរ​ការ​ផ្សះ​ផ្សាទើ​បតែចាប់ផ្តើម។ អ្វីដែលសំខាន់បន្ទាប់គឺការបន្តរក្សាភាពម៉ឺងម៉ាត់ អត់ធ្មត់ និងប្រើ​ប្រាស់​ច្បាប់​អន្តរជាតិ និងការទូត ដើម្បីឆ្ពោះទៅរកដំណោះស្រាយមួយដែលមានសន្តិភាព និងយូរ​អង្វែង​សម្រា​ប់​ប្រទេស​ជិតខាងទាំងពីរ»៕

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព
2026/09/16 05:54:47 pm        1
សម្ដេចធិបតីហាមមិនឱ្យមានកាស៊ីណូនៅខេត្តសៀមរាប និងណែនាំឱ្យពិនិត្យកាស៊ីណូដែលមានក្នុងប្រទេសឡើងវិញ
2026/09/16 05:23:34 pm        1
កំណត់ត្រាជាលើកដំបូង នៃវត្តមានសត្វកម្រជិតផុតពូជ ៣ប្រភេទ ក្នុង​​តំបន់ការពារ និងអភិរក្ស នៃ​ភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង ប្រទេសកម្ពុជា
2026/09/16 05:12:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិនត្រៀមខ្លួនការពារសិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់

2026/09/16 05:55:14 pm
​សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព
2026/09/16 05:54:47 pm
​ការបង្កើនវត្តមានយោធាអាមេរិក នៅប្រទេសកោះ​ Palau បង្កឱ្យមាន​ក្ដី​បារម្ភពីលទ្ធភាព​​ផ្ទុះ​​សង្គ្រាម
2026/09/16 05:53:20 pm
​លោកស្រី Von der Leyen៖ អឺរ៉ុបត្រូវរួប​រួម​​ដោះស្រាយ​បញ្ហា​ និងពង្រឹងទំនាក់ទំនងជាមួយកាណាដា
2026/09/16 05:51:39 pm
​ប្រធានគណៈកម្មការអឺរ៉ុប ប្រកាសពីបំណងរឹតបន្តឹងការដាក់ទណ្ឌកម្មលើរុស្ស៊ី
2026/09/16 05:25:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/16 01:29:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm