ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បាន​កើត​ឡើង​នៅ​តំបន់ Donbas ខណៈ​សម្ព័ន្ធ​ណា​តូ​ថា​ អ៊ុយ​ក្រែ​ន​អាច​ឈ្នះ​សង្គ្រាម​នេះ

2022/05/16 04:37:20 pm        1.9 K

​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា កងទ័ព​របស់ខ្លួន​បាន​វាយ​សន្ធាប់​ទៅលើ​តំបន់​មួយ​ចំនួន​ នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃអាទិត្យ ខណៈ​ព្យាយាម​ឡោមព័ទ្ធ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ក្នុង​ការ​ប្រយុទ្ធ​ដណ្ដើម​តំបន់ ​Donbas ​និង​ការពារ​តំបន់​នេះ​ពី​វាយប្រហារ​នៅ​ជុំវិញ​ទីក្រុង​យុទ្ធសាស្ត្រ​អ៊ី​ហ្ស៊ូ​ម ​(Izium) ដែល​កាន់កាប់​ដោយ​កងទ័ព​រុស្ស៊ី​។

​នៅ​ជំនួប​ក្នុង​ប្រទេស​អាល្លឺម៉ង់ អគ្គលេខាធិការ​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិច​ខាងជើង ឬ​ហៅថា សម្ព័ន្ធ​យោធា​ណា​តូបាន​និយាយថា ​ប្រទេស​អ៊ុយ​ក្រែ​ន​អាច​ឈ្នះ​សង្គ្រាម​ ដោយ​អំពាវនាវ​ឲ្យ​មានការ​គាំទ្រ​ខាង​យោធា​បន្ថែមទៀត និង​អនុម័ត​ឲ្យ​បាន​លឿន​នូវ​សំណើ​របស់​ហ្វាំ​ង​ឡង់​ និង​ស៊ុយអែត​ក្នុង​ការ​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​មួ​យ​នេះ​។ ​អ៊ុយ​ក្រែ​ន​បានទទួល​ជោគជ័យ​ជា​បន្តបន្ទាប់ ​ចាប់តាំងពី​រុស្ស៊ី​បាន​វាយលុក​កាលពី​ថ្ងៃទី២៤ ខែ​កុម្ភៈ​ដោយ​បង្ខំ​ឲ្យ​មេបញ្ជាការ​របស់​រុស្ស៊ី​បោះបង់​ចោល ការ​រុល​ទៅមុខ​ក្នុងការ​ដណ្ដើមយក​រដ្ឋ​ធានី Kyiv មុន​ពេល​វាយ​បណ្ដេញ​កងទ័ព​រុស្ស៊ី​យ៉ាង​ឆាប់រហ័ស​ចេញពី​ទីក្រុង Kharkiv ដែលជា​ទីក្រុង​ធំ​បំផុត​ទី​ពីរ​របស់​អ៊ុយ​ក្រែ​ន​។​

​ការ​លុកលុយ​របស់​ទីក្រុង Moscow ដែល​ខ្លួន​ហៅថា​ជា "​ប្រតិបត្តិការ​សឹក​ពិសេស​" ដើម្បី​រំសាយ​អាវុធ​អ៊ុយ​ក្រែ​ន និង​ការពារ​វា​ពី​ពួក​ហ្វា​ស៊ី​ស​និយមបាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​សន្តិសុខ​អឺរ៉ុប​។ ទីក្រុង Kyiv និង​សម្ព័ន្ធមិត្ត​លោកខាងលិច​បាន​និយាយថា ការអះអាង​អំពី​បញ្ហា​ហ្វា​ស៊ី​ស​និយម​គឺជា​លេស​គ្មាន​មូលដ្ឋាន​របស់​រុស្ស៊ី ដើម្បី​ឆ្លៀតឱកាស​ចូលលុកលុយ​ប្រទេស​ដែល​ពុំបាន​បង្កហេតុ​ណាមួយ​ទាល់តែសោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        14
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm