សម្ដេចធិបតិ៖ មកទល់ពេលនេះ ការប្រើប្រាស់មណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក កើន​ដល់​៨០​ភាគរយ

2026/09/16 05:05:59 pm        80

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា មកទល់ពេលនេះ ការ​ប្រើ​ប្រាស់​មណ្ឌលសុខភាព និងពេទ្យបង្អែកស្រុកពីសំណាក់ប្រជាពលរដ្ឋកម្ពុជា បាន​កើន​ដល់​៨០​ភាគរយ ដោយសារការផ្ដល់សេវា២៤ម៉ោង និងការបង្កើនសម្ភារបរិក្ខារវេជ្ជសាស្ត្រ ជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅក្នុងឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់ជា​ផ្លូវការ មន្ទីរពេទ្យហ្លួងម៉ែ នាថ្ងៃទី១៦ ខែកញ្ញា នេះ បានបញ្ជាក់ថា កំណើននៃ​ការ​ប្រើ​ប្រាស់​មណ្ឌល​សុខភាព និងពេទ្យបង្អែកស្រុកកើនឡើងដោយសារមានពេទ្យគ្រប់ គុណភាពសេវា ថ្នាំ សម្ភារ ក៏ត្រូវបានបង្កើន ពិសេសគឺតាមរយៈការប្រើប្រាស់បណ្ណ ប.ស.ស បណ្ណសមធម៌សង្គម ដែល​មកដល់ពេលនេះគឺមានទាំងបរិមាណទីតាំងមណ្ឌលសុខភាព និងគុណភាព។

សម្ដេចធិបតី បានបញ្ជាក់ថា ខ្ញុំសុំឱ្យបន្តពង្រឹងសមត្ថភាពពេទ្យបង្អែកស្រុក ពេទ្យខេត្ត និងតំបន់របស់យើងឱ្យកាន់តែរឹងមាំដើម្បីដោះស្រាយបញ្ហាដែលកើតឡើងនៅនឹងកន្លែងតែម្ដង នេះហើយគឺជាវិធានការពង្រឹងមូលដ្ឋាន ដែលយើងបានដាក់ចេញ។ មូលដ្ឋានត្រូវរឹងមាំ ទើបមានភាពធន់។ ប៉ុស្តិ៍សុខភាព និងមណ្ឌលសុខភាពអាចធានាបាន មានពេទ្យគ្រប់ មានគុណវុឌ្ឍិគ្រប់គ្រាន់ មានឧបករណ៍សម្ភារ មានវិធីសាស្ត្រសង្គ្រោះបន្ទាន់នៅនឹងកន្លែងគ្រប់គ្រាន់ទៅតាមកម្រិតនៃការព្យាបាល មានសមត្ថភាពបញ្ជូនលឿន។

សម្ដេចធិបតី បានរំឭកថា កាលពីឆ្នាំ២០២៤-២៥ មុនផ្ទុះសង្គ្រាម សម្ដេចបានផ្ដល់ថវិកា១៨លានដុល្លារ សម្រាប់ពង្រឹងសមត្ថភាពពេទ្យបង្អែកស្រុក៦១កន្លែង ដើម្បីធ្វើការសង្គ្រោះបឋម ហើយជាលទ្ធផលកន្លែងទាំងនោះបានធ្វើហើយ។ ការវះកាត់កើនឡើង២៤,៨ភាគរយ ហើយករណីបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យកម្រិតខ្ពស់ថយចុះ១១ភាគរយ បានន័យថា ការផ្ដល់សេវាទាន់ពេល បានឆាប់៕

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព
2026/09/16 05:54:47 pm        1
សម្ដេចធិបតីហាមមិនឱ្យមានកាស៊ីណូនៅខេត្តសៀមរាប និងណែនាំឱ្យពិនិត្យកាស៊ីណូដែលមានក្នុងប្រទេសឡើងវិញ
2026/09/16 05:23:34 pm        1
កំណត់ត្រាជាលើកដំបូង នៃវត្តមានសត្វកម្រជិតផុតពូជ ៣ប្រភេទ ក្នុង​​តំបន់ការពារ និងអភិរក្ស នៃ​ភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង ប្រទេសកម្ពុជា
2026/09/16 05:12:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិនត្រៀមខ្លួនការពារសិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់

2026/09/16 05:55:14 pm
​សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព
2026/09/16 05:54:47 pm
​ការបង្កើនវត្តមានយោធាអាមេរិក នៅប្រទេសកោះ​ Palau បង្កឱ្យមាន​ក្ដី​បារម្ភពីលទ្ធភាព​​ផ្ទុះ​​សង្គ្រាម
2026/09/16 05:53:20 pm
​លោកស្រី Von der Leyen៖ អឺរ៉ុបត្រូវរួប​រួម​​ដោះស្រាយ​បញ្ហា​ និងពង្រឹងទំនាក់ទំនងជាមួយកាណាដា
2026/09/16 05:51:39 pm
​ប្រធានគណៈកម្មការអឺរ៉ុប ប្រកាសពីបំណងរឹតបន្តឹងការដាក់ទណ្ឌកម្មលើរុស្ស៊ី
2026/09/16 05:25:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/16 01:29:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm