កសិករថាបន្លែនៅមណ្ឌលគិរីកំពុងត្រូវបានលួចបន្លំឈ្មោះ ខណៈរដូវវស្សាមិនមានបន្លែនាំចេញក្រៅខេត្ត

2022/05/16 05:42:56 pm        1.3 K

មណ្ឌលគិរី៖ ឈ្មួញខិលខូចកំពុងលួចបន្លំប្រភេទបន្លែនៅក្នុងខេត្តមណ្ឌលគិរី  ដោយ​យក​ឈ្មោះដាក់​លើ​បន្លែ​មកពីប្រភពផ្សេងៗ លក់នៅទូទាំងប្រទេស និង​គ្រប់រដូវកាល ខណៈ​កសិករ​ដាំ​បន្លែ​ក្នុង​ខេត្តមួយនេះ អះអាងថា នៅរដូវវស្សាបន្លែមណ្ឌលគិរី មិន​មាន​នាំចេញ​ទៅ​ក្រៅ​ខេត្ត​នោះ​ទេ​ ។

ប្រជាកសិករនៅខេត្តមណ្ឌលគិរីបានប្រាប់ BTV ឲ្យដឹងថា ក្នុងខេត្តមណ្ឌលគិរី មិន​សូវ​មាន​ប្រជាពលរដ្ឋ​ប្រកបរបរដាំបន្លែនោះទេ ហើយប្រភេទបន្លែដែលកសិករដាំភាគច្រើន មានស្ពៃក្ដោប ស្ពៃ​បូកគោ ឆៃថាវ ការ៉ុត សណ្ដែកគូ ដើមខ្ពឹម ដំឡូជ្វាជាដើម ដែល​បន្លែដាំ​ក្នុង​ខេត្ត​មាន​រស់ជាតិ​ឆ្ងាញ់ និង​មានតម្លៃខ្ពស់ជាងបន្លែតាមបណ្ដាខេត្តដទៃ ប៉ុន្តែមិនអាចដាំបានគ្រប់ខែនោះទេ ដោយ​សារ​ខេត្ត​ភូមិភាគឦសាន្តមួយនេះ នៅ​រដូវវស្សាមានភ្លៀងធ្លាក់ច្រើន ពិបាកក្នុងការដាំបន្លែ ហើយ​បើ​ដាំបាន ឲ្យផលតិចតួចប៉ុណ្ណោះ ។

កសិករបន្តថា ពេលវេលាដាំបាន និងសម្បូរ គឺចាប់ពីខែ១១ ទៅដល់ខែ៣ ហើយពីខែ៤ទៅខែ៩ គ្មាន​បន្លែគ្រប់ប្រភេទសម្រាប់នាំចេញ ទៅក្រៅខេត្តនោះទេ ប៉ុន្តែបច្ចុប្បន្ន បែរ​ជា​មាន​ឈ្មួញ​មួយ​ចំនួន យកឈ្មោះបន្លែខេត្តមណ្ឌលគិរី ទៅលក់គ្រប់រដូវកាល។ ពួកគាត់ បានចាត់ទុកថា នេះ​ជា​ការ​លួចបន្លំ ដែលធ្វើឲ្យខូចឈ្មោះបន្លែខេត្តមណ្ឌលគិរី ហើយសូមអំពាវនាវដល់អ្នកទិញ មាន​ការ​ប្រុងប្រយ័ត្ន ចំពោះការបោកប្រាស់នេះ ។

ជាមួយគ្នានេះ កសិករបានបញ្ជាក់ថា ដើម្បីឲ្យខេត្តមណ្ឌលគិរី អាចដាំបន្លែគ្រប់រដូវកាលបាន គឺ​ដាំ​តាម​បច្ចេកទេស​ក្នុង​រោង​សំណាញ់ (សំណាញ់ UV) ដែលក្នុងខេត្តទើបមានតិចតួចនៅឡើយ ហើយ​ក៏​មិន​ទាន់អាចដាំផ្គត់ផ្គង់គ្រប់រដូវកាលនៅឡើយដែរ ដោយពួកគេបានស្នើរាជរដ្ឋាភិបាល អង្គការដៃគូ ឬអ្នកជំនាញកសិកម្មផ្សេងៗ ជួយឧបត្ថម្ភគាំទ្រសាងសង់រោងសំណាញ់ដល់ពួកគេ ដើម្បីមានលទ្ធភាពអាចដាំបន្លែគ្រប់រដូវកាល ដូចបណ្ដាខេត្តផ្សេងៗផងដែរ ។

លោក ហាន សុភក្តិ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បាន​ឲ្យដឹង​ថា ដើម្បីជួយទប់ស្កាត់ នូវការលួចបន្លំនេះ មន្ទីរ​បាន​ជួយ​ធ្វើ​ស្ទិកឃ័រ​បិទ​នៅ​លើ​បន្លែ​របស់​កសិករ​ក្នុង​ខេត្ត​មណ្ឌលគិរី រួម​ទាំងកំពុងរៀបចំទីតាំងប្រមូលផ្ដុំ និងមានពិនិត្យគុណភាពបន្លែ មុន​នាំ​ចេញ​ទៅ​ក្រៅ​ខេត្ត​ផងដែរ។ លោកបញ្ជាក់ថា នៅក្នុងរដូវវស្សានេះ ខេត្តមណ្ឌលគិរី ពិត​ជាពិបាក​ក្នុង​ការ​ដាំ​បន្លែ​មែន ហើយក្រសួង​កសិកម្ម​ក៏​ដូច​ជា​ដៃ​គូ​ផ្សេង​ៗ​កំពុង​ជួយ​កសិករ​ដាំ​បន្លែ​ឲ្យ​បាន​គ្រប់​រដូវកាល។

បើតាមប្រភពពីមន្ត្រី នៃមន្ទីរកសិកម្មខេត្តមណ្ឌលគិរីឲ្យបានដឹងថា សម្រាប់​ស្ទិកឃ័រ​ដែល​មន្ទីរ​ជួយបិទ​លើ​បន្លែ​របស់​កសិករនេះ បិទនៅពេលរដូវមានបន្លែនាំចេញប៉ុណ្ណោះ៕ អត្ថបទ៖ បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm