លោក McConkey រំពឹងព្រះខ័នរាជ អាចបង្កផលលំបាកដល់ Machida ដ្បិត​យល់​ច្បាស់​ពី​ភាព​ខ្លាំង​របស់ដៃគូ

2026/09/17 01:10:29 pm        96

ក្លិបព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមខ្លាំង FC Machida Zelvia របស់ជប៉ុន នាម៉ោង ៥​ល្ងាច​ថ្ងៃ​ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ ត្រូវនឹងពេលវេលានៅកម្ពុជា ក្នុងជំនួបបើកឆាកពូលG នៃ​ពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Champion League Two) ឆ្នាំ​២០២៦​/២៧ នៅកីឡដ្ឋាន Machida GION នាទីក្រុងតូក្យូ។

នេះគឺជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់ក្រុមទាំងពីរ រវាងក្រុមជើងឯករងពានលំដាប់ទី៣ ទ្វីប​អាស៊ី និងក្រុមជើងឯករងពានលំដាប់ទី១ ទ្វីបអាស៊ី កាលពីរដូវកាលមុន ពិសេស​អ្នកគាំទ្រ​នៅ​កម្ពុជា ​ដែលកំពុងទន្ទឹងរង់ចាំតាមដានការប្រកួតដ៏អស្ចារ្យនេះ ស្របពេលោក Mattew McConkey ​គ្រូ​បង្វឹកព្រះខ័នរាជស្វាងរៀង សង្ឃឹមកូនក្រុម​អាច​បង្កការ​លំបាក​ដល់​គូ​ប្រជែង​ផង​ដែរ​។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក Mattew McConkey បានទទួលស្គាល់ និង​យល់ច្បាស់ពីភាពខ្លាំងរបស់ Machida Zelvia តែក្រុមខ្លួនបានត្រៀមរួចរាល់ សម្រាប់​ការ​ប្រកួត​ដ៏​លំបាក​នេះ ហើយក៏សង្ឃឹមក្រុមអាចបង្កការលំបាកដល់ក្រុមម្ចាស់ផ្ទះ ។ បន្ថែមលើនេះ លោក​ក៏​បាន​ឆ្លៀតប​ង្ហាញពីភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់កម្ពុជា ក្នុងរយៈពេល ៥ឆ្នាំចុង​ក្រោយ​នេះ​ផង​ដែរ។

គួរដឹងថា ក្នុងយុទ្ធនាការប្រកួតវគ្គចែកពូលពានលំដាប់ទី២ ទ្វីបអាស៊ី នេះ ក្លិប​ព្រះខ័ន​រាជ​ស្វាយ​រៀង​ ស្ថិតក្នុងពូល G ជាមួយក្លិប Machida Zelvia របស់ជប៉ុន, ក្លិប Shanghai Shenhua របស់​ចិន និងក្លិប Tampines Rovers របស់សិង្ហបុរី ដែលត្រូវចាប់ផ្ដើមការប្រកួតដំបូង នៅថ្ងៃទី១៧ ខែ​កញ្ញា រហូតដល់ដើមខែធ្នូ ឆ្នាំ២០២៦ ដើម្បីស្វែងរកបេក្ខភាព ២ក្រុមតាម​ពូល​នីមួយ​ៗ​ឡើង​ទៅ​វ​គ្គ​បន្ដ​៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

ACL2៖ គ្រូភ្នំពេញក្រោន និង Kuching ចាត់ទុកជំនួបបើកឆាកពូលC ពិតជាសំខាន់ក្នុងការស្វែងរកជ័យជម្នះរៀងៗខ្លួន
2026/09/17 01:41:32 pm        1
លោក McConkey រំពឹងព្រះខ័នរាជ អាចបង្កផលលំបាកដល់ Machida ដ្បិត​យល់​ច្បាស់​ពី​ភាព​ខ្លាំង​របស់ដៃគូ
2026/09/17 01:10:29 pm        1
ការប្រកួតជើងឯកអត្តពលកម្មជនពិការថ្នាក់ជាតិឆ្នាំនេះ ជា​ការ​ស្វែង​រក​កីឡាករ​ថ្មី​ត្រៀម​ចូល​រួម​កីឡា​អាស៊ី​នៅ​ជប៉ុន
2026/09/15 01:06:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងព័ត៌មាន រៀបចំវេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

2026/09/17 01:50:43 pm
​ACL2៖ គ្រូភ្នំពេញក្រោន និង Kuching ចាត់ទុកជំនួបបើកឆាកពូលC ពិតជាសំខាន់ក្នុងការស្វែងរកជ័យជម្នះរៀងៗខ្លួន
2026/09/17 01:41:32 pm
​អភិបាលខេត្តកំពង់ស្ពឺ ជួបជាមួយធុរៈជនចិន និងគៀងគរការវិនិយោគបន្ថែម នៅក្នុងប្រទេស​កម្ពុជា
2026/09/17 01:25:52 pm
​សម្ដេចធិបតីជំរុញឱ្យក្រុមហ៊ុន និងរោចក្រនានា រួមគ្នាបង្កើតគ្រឿងបង្គុំផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ
2026/09/17 01:24:22 pm
​សម្ដេចធិបតី៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន ១៥ ទុនសរុប ២៤៨ លានដុល្លារ
2026/09/17 01:12:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/16 01:29:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm