សម្ដេចធិបតី៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន ១៥ ទុនសរុប ២៤៨ លានដុល្លារ

2026/09/17 01:12:50 pm        106

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជា មានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន ១៥ ក្នុងនោះរោងចក្រកំពុងដំណើរការចំនួន ១០ រោងចក្រពុំទាន់ដំណើរការចំនួន ២ និងមានគម្រោង រោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើសុំចុះបញ្ជីវិនិយោគ និងកំពុងសាងសង់ ខណៈមានទុនវិនិយោគសរុបក្នុងវិស័យនេះសរុប ២៤៨ លានដុល្លារ។

សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co.,Ltd.) និងខ្សែច្រវាក់ផលិតកម្មរថយន្តម៉ាក GAC ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ។

សម្ដេចធិបតីបានថ្លែងថា៖«បច្ចុប្បន្ននៅកម្ពុជា មានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន ១៥ ក្នុងនោះរោងចក្រកំពុងដំណើរការចំនួន ១០ រោងចក្រពុំទាន់ដំណើរការចំនួន ២ និងមានគម្រោង រោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើសុំចុះបញ្ជីវិនិយោគ និងកំពុងសាងស់រោងចក្រ ខណៈទុនវិនិយោគសរុបក្នុងវិស័យនេះសរុប ២៤៨ លានដុល្លារ ក្នុងនោះទុនវិនិយោគសរុបក្នុងស្រុក ២៨% និងទុនវិនិយោគពីបរទេសសរុប ៧២% ដោយបានបង្កើតការងារសរុប ២៧៧៤ កន្លែង»។

ក្នុងឱកាសនោះ សម្ដេចធិបតី ណែនាំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ពិនិត្យមើល ការកំណត់បន្ថែមទៀតនៃការពង្រីក ចំនួនក្រុមហ៊ុនដំឡើងរថយន្ត ខណៈសម្ដេចមើលឃើញថាក្រុមហ៊ុនដំឡើងរថយន្តទៅថ្ងៃក្រោយនឹងឈានទៅដល់ការផលិតកម្រិតណាមួយដែលជាការវិនិយោគធំ និងទីផ្សារចំពោះការផលិត។ ខណៈបច្ចុប្បន្នក្រុមហ៊ុន និងរោងចក្រទាំងអស់មានសមត្ថភាពផលិតរថយន្តបានចំនួន ៣៥០០០ គ្រឿងរួចទៅហើយ ដូច្នេះត្រូវពិនិត្យមើលថា តើត្រូវផ្ដល់បន្ថែមទៀត ឬត្រូវបន្ថយល្បឿនវិញ។

សម្ដេចធិបតី បានបញ្ជាក់ថា៖«កម្ពុជាមិនប្រញាប់ចង់បានរោងចក្រផ្គុំ និងដំឡើងរថយន្តច្រើននោះទេ ប៉ុន្ដែត្រូវពង្រឹងចំពោះរោងចក្រ និងក្រុមហ៊ុនដែលមានស្រាប់ និងអ្នកវិនិយោគឱ្យរស់ ឱ្យរីក ដែលមកវិនិយោគនៅកម្ពុជា»។

សម្ដេចធិបតីបានឱ្យដឹងទៀតថា ចំពោះការគិតគូរដល់វិស័យឧស្សាហកម្មគ្រឿងបង្គុំ និងដំឡើងយានយន្តនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តមួយចំនួនទៀតនាពេលខាងមុខ ដើម្បីធ្វើម៉េចឱ្យក្រុមហ៊ុនមួយចំនួនដូចជាការផលិតរថយន្តជាដើមអាចជួយទៅដល់ឧស្សាហកម្មទាំងនេះ។

សម្ដេចធិបតីថ្លែងថា៖«ភាពជោគជ័យដែលខ្ញុំនិយាយ មិនមែនទៅលើតួលេខនៃការបើកទេ ប៉ុន្ដែជាតួលេខ និងអត្រានៃការបើកហើយ ក្រុមហ៊ុន និងរោងចក្រទាំងនោះ អាចរស់ ហើយរីក។ ដូចសាលារៀនមួយអីចឹង មិនប្រាស្រ័យតួលេខទៅលើប្រមាណនាក់ទទួលសញ្ញាបត្រទេ ប៉ុន្ដែអាស្រ័យទៅលើភាគរយនៃអ្នកបានសញ្ញាបត្រហើយទទួលបានការងារធ្វើហើយរីកចម្រើន»៕


អត្ថបទដែលទាក់ទង

ក្រសួងព័ត៌មាន រៀបចំវេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
2026/09/17 01:50:43 pm        1
អភិបាលខេត្តកំពង់ស្ពឺ ជួបជាមួយធុរៈជនចិន និងគៀងគរការវិនិយោគបន្ថែម នៅក្នុងប្រទេស​កម្ពុជា
2026/09/17 01:25:52 pm        1
សម្ដេចធិបតីជំរុញឱ្យក្រុមហ៊ុន និងរោចក្រនានា រួមគ្នាបង្កើតគ្រឿងបង្គុំផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ
2026/09/17 01:24:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងព័ត៌មាន រៀបចំវេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

2026/09/17 01:50:43 pm
​ACL2៖ គ្រូភ្នំពេញក្រោន និង Kuching ចាត់ទុកជំនួបបើកឆាកពូលC ពិតជាសំខាន់ក្នុងការស្វែងរកជ័យជម្នះរៀងៗខ្លួន
2026/09/17 01:41:32 pm
​អភិបាលខេត្តកំពង់ស្ពឺ ជួបជាមួយធុរៈជនចិន និងគៀងគរការវិនិយោគបន្ថែម នៅក្នុងប្រទេស​កម្ពុជា
2026/09/17 01:25:52 pm
​សម្ដេចធិបតីជំរុញឱ្យក្រុមហ៊ុន និងរោចក្រនានា រួមគ្នាបង្កើតគ្រឿងបង្គុំផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ
2026/09/17 01:24:22 pm
​សម្ដេចធិបតី៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន ១៥ ទុនសរុប ២៤៨ លានដុល្លារ
2026/09/17 01:12:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/16 01:29:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm