ក្រសួងព័ត៌មាន រៀបចំវេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

2026/09/17 01:50:43 pm        135

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រសួងព័ត៌មានរៀបចំ «វេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការ ប្រយុទ្ធ​ប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ​២០២៦ (Zero Fake News Media Forum and Awards 2026)» ក្រោមប្រធានបទ «ការ​ប្រយុទ្ធ​ប្រឆាំងព័ត៌មានក្លែង ក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» ក្រោមអធិបតីភាពរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងតំណាង​ក្រសួង​ស្ថាប័នពាក់ព័ន្ធនៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ ។

ក្រសួងព័ត)មានបានឲ្យដឹងថា វេទិកានេះ រៀបចំឡើងក្រោមគម្រោង «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ (Zero Fake News Campaign)៖ ការពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងព័ត៌មានមិនពិត បន្ទាប់ពីកម្មវិធីប្រយុទ្ធប្រឆាំងព័ត៌មាន ក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន (ដំណាក់កាលទី២)» ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីតំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា តំណាងស្ថានទូតនៃបណ្តាប្រទេសសមាជិកអាស៊ានប្រចាំកម្ពុជា មន្ត្រីនាំពាក្យក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកជំនាញផ្ទៀងផ្ទាត់ព័ត៌មាន តំណាងសង្គមស៊ីវិល ព្រមទាំងវាគ្មិន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិមកពីបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ សរុបប្រមាណ ៣០០នាក់។

ក្រសួងព័ត៌មានបញ្ជាក់ថា វេទិកាពេញមួយថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីហានិភ័យ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងការចែកចាយព័ត៌មានដោយខ្វះការទទួលខុសត្រូវ។ វេទិកានេះក៏នឹងផ្តោតសំខាន់លើការចែករំលែកបទពិសោធល្អៗលើការផ្ទៀងផ្ទាត់ព័ត៌មានពិត (Fact-checking)។

ការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងឌីជីថល ការឆ្លើយតបចំពោះការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្កើតព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានអំឡុងពេលវិបត្តិ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ក្នុងការទប់ស្កាត់ការសាយភាយព័ត៌មានមិនពិតឆ្លងដែន ស្របតាមទិសស្លោក “ផ្ទៀងផ្ទាត់ មុនចែករំលែក (Verify Before You Share)» និង «រួមគ្នាដើម្បីសុចរិតភាពព័ត៌មាន (Together for Information Integrity)»។

ទន្ទឹមនឹងវេទិកាពិភាក្សា ក៏មានការរៀបចំពិធីប្រគល់ពានរង្វាន់ «ជ័យលាភីអ្នកសារព័ត៌មាន និងអ្នកផលិត មាតិកាប្រឆាំងព័ត៌មានក្លែងក្លាយ (Zero Fake News Media and Content Creator Awards)» ជូន ដល់ម្ចាស់ជ័យលាភី ចំនួន ៥រូប ដែលបានចូលរួមផលិតមាតិកាប្រកបដោយភាពច្នៃប្រឌិត សីលធម៌វិជ្ជាជីវៈ និងមានឥទ្ធិពលវិជ្ជមានដល់សង្គម។

តាមការរំពឹងទុក វេទិកានេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងបណ្តាញអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាដែលមានទំនួលខុសត្រូវខ្ពស់ លើកកម្ពស់ទំនុកចិត្តសាធារណៈលើប្រភពព័ត៌មាន ច្បាស់ការណ៍ ព្រមទាំងពង្រឹងភាពធន់របស់សង្គមជាតិ និងតំបន់មេគង្គ-ឡានឆាងទាំងមូលក្នុងការប្រយុទ្ធ ប្រឆាំងព័ត៌មានក្លែងក្លាយប្រកបដោយប្រសិទ្ធភាព ជាពិសេសវេទិកានេះ នឹងជួយពង្រឹងតួនាទីដ៏សំខាន់ របស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មាន ក្លែងក្លាយឆ្លងដែន ដែលបាននិងកំពុងចរាចរយ៉ាងឆាប់រហ័សនៅក្នុងតំបន់៕

អត្ថបទដែលទាក់ទង

សម្តេចធិបតី៖ គិតត្រឹមខែកក្កដា មានក្រុមហ៊ុន និងរោងចក្រចំនួន ៣៣៥៧ ប្រើប្រាស់កម្លាំង​ជាង​ ១លាន៣សែននាក់
2026/09/17 03:51:20 pm       
កម្ពុជា-កូរ៉េ រួមគ្នាពង្រឹងការយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខ​សង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
2026/09/17 03:39:49 pm        1
ក្នុងឆ្នាំ២០២៦ សមាគមលើក​កម្ពស់ស្ករត្នោតកំពង់ស្ពឺ ប្រមូលផលស្ករត្នោតបានជាង ១៦០តោន
2026/09/17 03:27:06 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី៖ គិតត្រឹមខែកក្កដា មានក្រុមហ៊ុន និងរោងចក្រចំនួន ៣៣៥៧ ប្រើប្រាស់កម្លាំង​ជាង​ ១លាន៣សែននាក់

2026/09/17 03:51:20 pm
​កម្ពុជា-កូរ៉េ រួមគ្នាពង្រឹងការយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខ​សង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
2026/09/17 03:39:49 pm
​យេម៉ែន៖ អ៊ីរ៉ង់កំពុងព្យាយាមធ្វើឲ្យច្រកសមុទ្រ Bab al-Mandeb ក្លាយជាតំបន់យោធាតាមរយៈក្រុមហ៊ូទី
2026/09/17 03:34:35 pm
​រុស្ស៊ី ៖ កុមារ និងយុវជនរាប់ពាន់នាក់នៅ DPR ក្លាយជាជនរងគ្រោះនៃការវាយប្រហាររបស់អ៊ុយក្រែន
2026/09/17 03:32:45 pm
​អ្នកជំនាញ៖ អាមេរិកចង់ឲ្យអាល្លឺម៉ង់ទប់ទល់នឹងរុស្ស៊ី ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងផ្តោតលើចិន និង អ៊ីរ៉ង់
2026/09/17 03:30:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/16 01:29:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm