ក្នុងឆ្នាំ២០២៦ សមាគមលើក​កម្ពស់ស្ករត្នោតកំពង់ស្ពឺ ប្រមូលផលស្ករត្នោតបានជាង ១៦០តោន

2026/09/17 03:27:06 pm        185

សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ក្នុងឆ្នាំ២០២៦នេះ ប្រមូលទិន្នផលស្ករត្នោត ជាប្រភេទស្ករសម្រាប់ទីផ្សារការនាំចេញ បានចំនួនសរុបជាង ១៦០ តោន ខណៈមុខរបរនេះ បាននិងកំពុងលើកកម្ពស់ដល់ជីវភាពរស់នៅរបស់កសិករ បច្ចុប្បន្នពួកគាត់កំពុង ត្រឹមរៀបចំសម្រាប់ការងារប្រមូលផលស្ករត្នោតក្នុងរដូវបន្ទាប់។

លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពី ការប្រមូលទិន្នផលស្ករត្នោតនៅក្នុងឆ្នាំ២០២៦ និងការចែកចាយស្ករត្នោតលើទីផ្សារ នេះថា ជុំវិញការប្រមូលផលស្ករតោ្នតនៅក្នុងឆ្នាំ ២០២៦នេះ កសិករប្រមូលស្ករត្នោតបានចំនួនប្រមាណជាង ១៦០ តោន បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ឃើញថា បានថយ ចុះជាង ១០ ភាគរយ ដោយសារបញ្ហាអាកាសធាតុមិនសូវអំណោយផល ខណៈនៅក្នុងឆ្នាំនេះ ខេត្តកំពង់ស្ពឺទទួលបានរបាយទឹកភ្លៀង តិចតួច (ធ្វើឱ្យត្នោតស្កក) ដោយជំរុញដល់ការងារប្រមូលផលស្ករត្នោត មិនបានសម្រេចតាមផែនការ។

ចំណែកការងាចែកចាយវិញ, លោក សំ សារឿន លើកឡើងឱ្យដឹងថា សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺមានដៃគូទទួល ទិញធំៗចំនួន៤ ដោយដៃគូទាមងនោះបានប្រមូលទិញទៅតាមកិច្ចព្រមព្រៀង នៅក្នុងតម្លៃសមរម្យ ដើម្បីយកទៅកែច្នៃចេញជា ផលិតផលសម្រេចផ្សេងៗ សម្រាប់ផ្គត់ផ្គង់លើទីផ្សារ ក៏ដូចជាការនាំចេញផងដែរ។ តាមរយៈដៃគូនេះ ឃើញថា បានកំពុងចូលរួម លើកកម្ពស់ដល់កសិករអ្នកឡើងត្នោតក្នុងខេត្តកំពុងស្ពឺ ជាក់ស្តែងនៅក្នុងមួយឆ្នាំៗកសិករអាចរកប្រាក់ចំណូលសមរម្យ នៅក្នុងរង្វង់ ប្រមាណ ១ ម៉ឺនដុល្លារ (ចំពោះអ្នកមានដើមត្នោតច្រើន)។

លោក សំ សារឿន លើកឡើងឱ្យដឹងថា គិតមកដល់បច្ចុប្បន្ន កសិករអ្នកឡើងត្នោតដែលជាសមាជិករបស់សមាគម មានចំនួន ប្រមាណ ១៥០ គ្រួសារ ក្នុងនោះសម្រាប់កនៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ កសិករបាននិងកំពុងរៀបចំឧបករណ៍ ដើម្បីត្រៀមខ្លួន ប្រមូលផលនៅក្នុងរដូវបន្ទាប់ ក្នុងនោះប្រសិននៅក្នុងរដូវវស្សាឆ្នាំនេះ ខេត្តកំពង់ស្ពឺទទួលបានរបាយទឹកភ្លៀងគ្រប់គ្រាន់ ការប្រមូល ស្ករត្នោតនៅឆ្នាំ២០២៧ នឹងសម្រេចបានទិន្នផលល្អប្រសើរ។

សូមបញ្ជាក់ថា ស្ករត្នោតកំពង់ស្ពឺ ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) នៅកម្ពុជា ក្នុងឆ្នាំ២០១០ ក្នុងនោះសម្រាប់ តំបន់ភូមិសាស្ត្រនៃការផលិត គ្របដណ្តប់លើស្រុកឧដុង្គ ស្រុកសំរោងទង និងស្រុកអង្គស្នួល។ ចំពោះអត្ថប្រយោជន៍ការចុះបញ្ជីនេះ និងជួយការពារផលិតផលក្លែងក្លាយ លើកកម្ពស់តម្លៃ និងបង្កើនទីផ្សារទាំងក្នុង និងក្រៅប្រទេស៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
2026/09/17 06:59:30 pm        1
សម្ដេចតេជោ ជំរុញ កម្ពុជា និង ហ្សកហ្ស៊ី រកចំណុចមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
2026/09/17 06:54:40 pm        1
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ នៅក្នុងបរិបទបច្ចុប្បន្ននេះ សង្គ្រាមព័ត៌មានគឺជាសង្គ្រាមមួយដ៏ស្រួចស្រាវ
2026/09/17 06:10:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ ប៉ាគីស្ថានជំរុញឱ្យ​អ៊ីរ៉ង់បញ្ចុះបញ្ចូលក្រុមហ៊ូទី កុំវាយប្រហារហេដ្ឋា​រចនាសម្ព័ន្ធថាមពលរបស់​​អារ៉ាប៊ីសាអ៊ូ​ឌីត

2026/09/17 07:20:57 pm
​គណបក្សប្រឆាំង​កណ្តាលនិយម​ឆ្វេង​របស់ស៊ុយអែត ឈ្នះ​ការបោះឆ្នោត ក្រោយ​បិទ​បញ្ចប់ការរាប់​
2026/09/17 07:07:24 pm
​ជប៉ុនរុះរើ​គណៈរដ្ឋមន្ត្រី រក្សាទុកបុគ្គល​សំខាន់ៗ និងផ្តល់តំណែងដល់គណបក្ស​ក្នុង​​រដ្ឋាភិបាល​ចម្រុះ​
2026/09/17 07:05:25 pm
​សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
2026/09/17 06:59:30 pm
​សម្ដេចតេជោ ជំរុញ កម្ពុជា និង ហ្សកហ្ស៊ី រកចំណុចមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
2026/09/17 06:54:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/16 01:29:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm