នគរបាល​និយាយ​ថា ការ​បាញ់​ប្រហារ​ទៅលើ​ហ្វូង​មនុស្ស​នៅ​ផ្សារ​ទំនើប Buffalo អាមេរិក​គឺជា​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​ពូជសាសន៍​

2022/05/16 06:18:33 pm        646

​សហរដ្ឋអាមេរិក៖ យោងតាម​មន្ត្រី​ដែល​ដឹង​ការស៊ើបអង្កេត​ឲ្យ​ដឹងថា បុរស​អាយុ ១៨ឆ្នាំ​ម្នាក់​ដែល​ត្រូវ​បាន​សង្ស័យ​ថា ​បាន​បើក​ការបាញ់ប្រហារ​នៅ​ផ្សារ​ទំនើប Buffalo កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រាប់​អាជ្ញាធរ​ថា​ រូបគេ​កំពុង​កំណត់​គោលដៅ​សហគមន៍​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ។

​មន្ត្រី​បាន​និយាយ​ថា ខ្មាន់កាំភ្លើង​ដែល​ត្រូវ​បាន​ចោទប្រកាន់ ​បាន​បញ្ជាក់​ពី​ទង្វើ​ដ៏​គួរ​ឲ្យ​រំខានដោយ​បរិយាយ​ហេតុផល និង​ស្ថានភាព​ជំងឺ​ផ្លូវចិត្ត​របស់​គេបន្ទាប់ពី​ការ​ចាប់​ខ្លួន​។​ ​សេចក្តីប្រកាស​នេះ​មាន​ភាព​ច្បាស់​លាស់ និង​ពោរពេញ​ដោយ​ការ​ស្អប់ខ្ពើម​ចំពោះ​សហគមន៍​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​។ អ្នក​ស៊ើប​អង្កេត​ក៏បាន​រក​ឃើញ​ព័ត៌មាន​ផ្សេងទៀត​ពី​ដីកា​ស្វែងរក​ចាប់ខ្លួន និង​វិធីសាស្ត្រ​ផ្សេងទៀត​ផង​ដែរ​ដែល​បង្ហាញ​ថា​ ខ្មាន់កាំភ្លើង​រូប​នេះ​ធ្លាប់​បាន​សិក្សា​ពី​របៀប​បាញ់​ និង​វាយប្រហារ​បែប​ស្អប់​ខ្ពើម​កាលពីមុន។ ​ការ​លាតត្រដាង​នេះ​កើតឡើង​មួយថ្ងៃ​ បន្ទាប់ពី​ខ្មាន់កាំភ្លើង​រូប​នេះ​បាន​បាញ់​សម្លាប់​មនុស្ស ១០​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ៣​នាក់​ទៀត​របួស​នៅ​ហាង Tops Friendly Markets ក្នុង​តំបន់​សហគមន៍​ពលរដ្ឋ​ស្បែក​ខ្មៅ​ដ៏​ច្រើន​លើស​លុប​នៅ​ក្នុង​ទីក្រុង Buffalo រដ្ឋ New York។

ជនរងគ្រោះ​ ១១​នាក់​ដែល​ត្រូវ​បាន​បាញ់សម្លាប់​គឺជា​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​។​ ​នគរបាល​បាន​និយាយ​ថា ​ជនរងគ្រោះ​មាន​អាយុ​ចាប់​ពី ២០ ទៅ ៨៦ឆ្នាំ​។ នគរបាល​ក្រុង Buffalo បាន​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំង ១៣នាក់​កាលពី​ថ្ងៃអាទិត្យ​។ ក្នុងចំណោមពួកគេមានអតីតមន្ត្រីនគរបាល​ម្នាក់ដែល​ព្យាយាមបញ្ឈប់​ខ្មាន់កាំភ្លើង, ម្តាយ​របស់​អតីត​ស្នងការ​ពន្លត់​អគ្គិភ័យក្រុង និងជាគ្រូជំនួសរយៈពេល​វែង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        20
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        14
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm