អ្នកវិភាគ៖ សន្និសីទ ICCOS នឹងបង្ហាញពិភពលោក ឲ្យ​ឃើញ​ពិត​ពី​ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការ​កម្ទេច Online Scams

2026/09/17 04:11:46 pm        157

អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការយល់ឃើញថា សន្និសីទអន្តរជាតិ ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​អនឡាញ (ICCOS) ដែលនឹងប្រព្រឹត្តទៅក្នុងប្រទេសកម្ពុជា នា​សប្ដាហ៍​ក្រោយ​នេះ ​នឹងបង្ហាញពិភពលោក ឱ្យឃើញពិតពី​ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការ​កម្ទេច​ឧក្រិដ្ឋ​កម្ម​ឆបោក​អនឡាញ។

លោក មាស រស្មី អ្នកជំនាញស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បង្ហាញ​ទស្សនៈ​ថា កម្ពុជា ជាប្រទេសមួយ​ដែល​ទទួល​រង​ការ​ហៀរ​សាយ​ភាយ​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាពីតាមបណ្តាប្រទេសជឿនលឿន ទាំងក្រៅ និងក្នុងតំបន់ប៉ុណ្ណោះ ស្រប​ពេល​ដែលកម្ពុជាឋិតក្នុងការអភិវឌ្ឍ។ ក៏ប៉ុន្តែ បទល្មើសនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់​ចេញវិធានការក្តៅជាច្រើនដើម្បីជាការឆ្លើយតប ពោលគឺបង្ក្រាបមិនដកដៃនោះឡើយ ដើម្បី​រក្សា​សន្តិសុខ ស្ថិរភាពជូនពលរដ្ឋ និងសង្គមជាតិ។ ដោយវិធានការដែលកំពុងអនុវត្ត គឺ​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានចូលជាធរមាន រួមទាំង​អនុក្រឹត្យ​លេខ​០៣​របស់​ប្រមុខ​រដ្ឋាភិបាលជាដើម។

លោកបានបន្ថែមថា សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ (ICCOS) នឹង​បើកទំព័រថ្មីប្រាប់ទៅកាន់សកលលោកទាំងមូល ឲ្យដឹងពីគោលជំហរ​មុត​មាំ​របស់​កម្ពុជា​ក្នុង​ការ​កម្ទេច​ឲ្យ​អស់​នូវជម្រក នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

លោកបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល​តែងតែ​បាន​លើ​កបញ្ហា​នេះទៅ​កាន់​ដៃគូ​ដែល​ជា​មិត្ត​បរទេស​ នៅក្នុងជំនួបការទូត ឬជំនួបកិច្ចសហប្រតិបត្តិការនានាជាលក្ខណៈអន្តរជាតិ ដូច​ជា​កាល​ពី​ពេល​ថ្មីៗ សម្តេចធិបតី ក៏បានជួបជាមួយ​នាយក​ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​ FBI ។ បន្ថែមពីនោះ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុនសែន ក្នុងជំនួប​ជាមួយ​ឯកអគ្គ​រដ្ឋ​ទូត​កូរ៉េខាងត្បូង កាលពីពេលកន្លង ក៏ធ្លាប់បានលើកឡើងថា កម្ពុជាមិនមែន​ជា​ទី​សុវត្ថិភាព​របស់​ក្រុម​ឧក្រិដ្ឋជនស្គេមអនឡាញនោះឡើយ កម្ពុជា គឺជាឋានរករបស់ពួកគេ។

អ្នក​ស្រាវជ្រាវនយោបាយដដែលបានបន្ថែមថា ការណ៍ដែលត្រូវបានលើកឡើងខាងលើនេះ ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់ ពីគោលដៅដែលកម្ពុជាបានធ្វើ កំពុងធ្វើ និងបន្តធ្វើ ដើម្បីបោស​សម្អាត​ឲ្យ​អស់​លើ​បទល្មើសឆបោកអនឡាញ ដោយហ៊ានលទ្ធផល នៃអ្វីដែលខ្លួនបានធ្វើ យកបង្ហាញ​ទៅ​កាន់​អន្តរជាតិ​យ៉ាងចំហរ មិនមានការលាក់លៀមនោះឡើយ។ ការហ៊ានបង្ហាញជាសកលនេះដែរ ជា​សារ​ចំហរ​យ៉ាងច្បាស់ៗថា កម្ពុជាមិនមែនជាជម្រក ឬជាមជ្ឈមណ្ឌលកណ្តាល នៃបទល្មើស Online Scams ដូចប្រទេសជិតខាងមួយ បានខំផ្សព្វផ្សាយបំភ្លៃបំភ្លើស គ្មានមូលដ្ឋាន​ការ​ពិត​មក​លើ​កម្ពុជា​ រហូតយកប្រធានបទដែលបានបំភ្លៃនេះ ទៅប្រើជាលេស​ដើម្បី​ប្រើកម្លាំង​យោធា​ដើម្បី​បើក​ការ​ឈ្លានពានមកលើបូរណភាពទឹកដីរបស់កម្ពុជាបន្ថែមទៀត ។

ជាទឡ្ហីករណ៍ពិត​ប្រាកដមួយ ដោយលោកបានសង្កត់ថា ដូចដែលអ្វីដែលកម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​បង្ក្រាបបទល្មើសឆបោកអនឡាញស្គេមកន្លងមក គឺជនល្មើសភាគ​ច្រើន​សុទ្ធ​តែ​ជា​ជន​បរទេស ពុំមែនជាជាតិសាសន៍ខ្មែរនោះឡើយ ។ ទាំងនេះ បញ្ជាក់ថា ក្រុមឧក្រិដ្ឋជនបរទេស បាន​លួច​លាក់​មកជ្រកកោននៅកម្ពុជា ហើយព្យាយាមប្រើកម្ពុជាជាជម្រក នៃការប្រព្រឹត្តិបទល្មើស តែ​ទោះ​ជាយ៉ាងណា រដ្ឋាភិបាល មិនបាន​ទុក​ឲ្យ​បទល្មើ​ស​នេះអា​ច​មាន​អាយុ​កាល​ទៅ​មុខ​បាន​ទៀ​ត​នោះ​ឡើយ​។

គួរបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើជា​ម្ចាស់​ផ្ទះក្នុ​ងកា​ររៀបចំ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ (ICCOS) ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
2026/09/17 06:59:30 pm        1
សម្ដេចតេជោ ជំរុញ កម្ពុជា និង ហ្សកហ្ស៊ី រកចំណុចមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
2026/09/17 06:54:40 pm        1
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ នៅក្នុងបរិបទបច្ចុប្បន្ននេះ សង្គ្រាមព័ត៌មានគឺជាសង្គ្រាមមួយដ៏ស្រួចស្រាវ
2026/09/17 06:10:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ ប៉ាគីស្ថានជំរុញឱ្យ​អ៊ីរ៉ង់បញ្ចុះបញ្ចូលក្រុមហ៊ូទី កុំវាយប្រហារហេដ្ឋា​រចនាសម្ព័ន្ធថាមពលរបស់​​អារ៉ាប៊ីសាអ៊ូ​ឌីត

2026/09/17 07:20:57 pm
​គណបក្សប្រឆាំង​កណ្តាលនិយម​ឆ្វេង​របស់ស៊ុយអែត ឈ្នះ​ការបោះឆ្នោត ក្រោយ​បិទ​បញ្ចប់ការរាប់​
2026/09/17 07:07:24 pm
​ជប៉ុនរុះរើ​គណៈរដ្ឋមន្ត្រី រក្សាទុកបុគ្គល​សំខាន់ៗ និងផ្តល់តំណែងដល់គណបក្ស​ក្នុង​​រដ្ឋាភិបាល​ចម្រុះ​
2026/09/17 07:05:25 pm
​សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
2026/09/17 06:59:30 pm
​សម្ដេចតេជោ ជំរុញ កម្ពុជា និង ហ្សកហ្ស៊ី រកចំណុចមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
2026/09/17 06:54:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/16 01:29:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm