អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករគ្រប់ប្រភេទ សម្រេចបានជាង ១ ៥០១លានដុល្លារ

2022/05/16 06:42:27 pm        577

ភ្នំពេញ៖ រយៈពេល៤ខែ ដើមឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ អនុវត្តបានចំនួនជាង ៦ ០៨២ ប៊ីលានរៀល ត្រូវប្រមាណជាង ១ ៥០១ លានដុល្លារ ដោយសម្រេចបាន ៥៣,២៧% នៃផែនការច្បាប់។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ​ទទួលបន្ទុកជាអគ្គ​នាយក​នៃអគ្គនាយកដ្ឋានពន្ធដារ ​បានបង្ហាញតួលេខចំណូលពន្ធនេះ​ ក្នុងជំនួបជាមួយ ក្រុម​បេសកជន​នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ​(IMF Staff Mission) ​ដឹកនាំ​ដោយលោក Alasdair Scott ប្រធាន​ក្រុមបេសកកម្ម ​ទទួលបន្ទុកប្រទេសកម្ពុជា ​នៅចុងសប្តាហ៍កន្លងមក។

ចំណែកជុំវិញការប្រមូលចំណូល, ឯកឧត្តមប្រតិភូ លើកឡើងថា,​ចំពោះលទ្ធផលនៃការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ ក្នុងនោះពន្ធលើប្រាក់ចំណូល​សម្រាប់ឆ្នាំ ២០២០ គឺជាឥទ្ធិពលនៃសកម្មភាព​សេដ្ឋកិច្ច​ ក្នុងឆ្នាំ២០១៩ ដែលមានសន្ទុះកំណើនខ្លាំង, ​រហូតដល់ឆ្នាំ ២០២១ អគ្គនាយកដ្ឋានពន្ធដារ​នៅតែសម្រេចបានជាង ១១ ២៦៦ ប៊ីលានរៀល ត្រូវជិត ២៧៨២ លានដុល្លារ ស្មើប្រមាណជាង ១២៤% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ។

ដោយឡែកក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២២ នេះវិញ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានជាង ៦ ០៨២ ប៊ីលានរៀល ត្រូវជាង ១ ៥០១ លាន​ដុល្លារ ​ដោយស្មើរប្រមាណ ៥៣,២៧% នៃផែនការច្បាប់​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ រូចហើយ, ដូច្នេះនៅក្នុងរយៈពេល ​១២ខែ ឆ្នាំ២០២២ នេះ អគ្គ​នាយកដ្ឋាន​ពន្ធដារ​រំពឹងថា ​អាច​នឹងសម្រេច​បានគ្រប់ និងលើសផែនការកំណត់​ក្នុងច្បាប់​ស្តីពីហិរញ្ញវត្ថុបន្តទៀត។

សូមបញ្ជាក់ថា៖ ទាក់ទងការប្រមូលចំណូលនេះ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញ និងអនុវត្ត​តាម​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាច្រើនរួមមាន៖ ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអន​ឡាញ (E-Filing និង Tol E-Filing), បង់ប្រាក់ពន្ធតាមអនឡាញ (E-Payment System)ដែលមាន​លក្ខណៈពេញលេញ ជួយសម្រួល និង​ផ្តល់​លទ្ធភាព​ឱ្យអ្នកជាប់ពន្ធដាក់លិខិតប្រកាសតាម​អនឡាញ​បានយ៉ាងរលូន, យន្តការ Cross Check ​ប្រកប​ដោយប្រសិទ្ធភាពនិងតម្លាភាព, ការ​បន្ត​ពង្រឹងការផ្សព្វផ្សាយច្បាប់ ​និង​បទប្បញ្ញត្តិស្តីពីពន្ធដារ កំណែទម្រង់​និង​ទំនើប​កម្មរដ្ឋបាល​សារពើពន្ធ​និងពង្រឹង​ការផ្តល់​សេវាជូនអ្នកជាប់ពន្ធ ​និង​បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារ បានកំពុងរៀបចំសេចក្តី​ព្រាង​ច្បាប់​ស្តីពីសារពើពន្ធថ្មី​ ក្នុងគោល​ដៅធ្វើឱ្យច្បាប់ស្តីពីសារពើពន្ធថ្មីនេះ កាន់តែមានភាព​គ្រប់ជ្រុង​ជ្រោយ ស៊ីចង្វាក់ប្រទាក់ក្រឡាគ្នា ​ឆ្លើយតបនឹងស្ថានភាពជាក់ស្តែង នៃសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        311
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        408

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm