បឹងកេតត្រូវជួបវិសាខា ខណៈព្រះខ័នរាជ ត្រូវធ្វើការងារធ្ងន់ ក្នុងលីគចុងសប្ដាហ៍នេះ

2026/09/18 02:03:53 pm        109

ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជា សប្ដាហ៍ទី៣ នាចុងសប្ដាហ៍នេះ នឹង​មាន​ជំនួប​ធំ​ៗ​ជាច្រើន ដែលអ្នកគាំទ្រមិនគួរមើលរំលង ពិសេសការជួបគ្នារវាងក្រុមបឹងកេត និងវិសាខា ក៏​ដូចជាជំនួបរវាងក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ទល់​ក្រុម​កំពុង​ឡើង​ជើង​ឯក ISI ដង្កោសែនជ័យ ជាដើម។

បឹងកេត នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមវិសាខា នាថ្ងៃទី១៩ ខែកញ្ញាស្អែកនេះ។ ជំនួប​រវាងក្រុមទាំងពីរ កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ដ្បិត ២ប្រកួតដំបូង វិសាខា ធ្វើបានយ៉ាងល្អ ដោយរកបាន ៦ពិន្ទុពេញពីជ័យជម្នះ ៦-១ លើកងយោធពលខេមរភូមិន្ទ មុន​បន្ដឈ្នះក្រុម អឹមអូអាយ កំពង់ដេវ៉ា ២-០ កាលពីសប្ដាហ៍មុន។

ចំណែក​ក្រុមនាគខៀវបឹងកេត បច្ចុប្បន្នទើបរកបាន ១ពិន្ទុប៉ុណ្ណោះ ពីការប្រកួតស្មើក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ៣-៣ នៅថ្ងៃបើកឆាក។ ដូច្នេះជំនួបដ៏ធំប្រចាំសប្ដាហ៍ នាថ្ងៃសៅរ៍នេះ នឹង​ក្លាយ​ជា​ការ​ប្រកួតដ៏ជក់ចិត្ត ដែលបឹងកេត ត្រូវការឈ្នះ ដើម្បីបង្អាក់​ដំណើរ​នៃ​ភាព​ខ្លាំង​របស់​វិសាខា ​គ្រាដែលក្រុមលោក Scott Cooper ក៏ត្រូវការជ័យជម្នះដូចគ្នា ដើម្បី​រក្សា​កៅ​អី​កំពូល​តារាង​។ ចាំមើលតើបឹងកេត ឬវិសាខា នឹងទទួលបាន ៣ពិន្ទុក្នុងសប្ដាហ៍នេះ?

ដំណាល​គ្នា​នៅថ្ងៃសៅរ៍ដដែល ក៏នឹងមានការប្រកួតគួរឲ្យចាប់អារម្មណ៍ ១គូទៀតដែរ រវាង​ក្រុម​ម្ចាស់​ផ្ទះ​កងយោធពលខេមរភូមិន្ទ ជាមួយក្រុមណាហ្គាវើលដ៏ នៅកីឡដ្ឋានស្ដាតចាស់។  បច្ចុប្បន្ន​ណា​ហ្គាវើលដ៏ ក៏ជាបេក្ខភាពក្រុមខ្លាំងមួយ ដែលមិនទាន់ស្គាល់ចាញ់ គ្រាដែល​កង​យោធ​ពលខេម​រភូមិន្ទ​ កំពុងស្រែកឃ្លានជ័យជម្នះ បន្ទាប់ពីរងបរាជ័យ ២ប្រកួតជាប់ៗគ្នា។ ដូច្នេះ​ការ​ជួប​គ្នា​រវាង​ក្រុម​ទាំង​ពីរ ត្រូវបានរំពឹងនឹងក្លាយជាការប្រកួតដ៏តានតឹងផងដែរ។

ដោយឡែកនៅថ្ងៃទី២០ ខែកញ្ញាវិញ នឹងមានការប្រកួត ៣គូ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺ​ព្រះខ័​នរា​ជស្វាយរៀង ដែលទើបតតាំងជាមួយក្រុមខ្លាំងជប៉ុន FC Machida Zelvia ក្នុង​ពាន​រង្វាន់​ AFC Champion League Two 2026/27 នៅប្រទេសជប៉ុន កាលពីយប់មិញ ក៏​នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ផងដែរ ដោយពួកគេត្រូវជួបក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ។ ផ្អែក​លើ​ការ​ប្រកួត​ដ៏​មមា​ញឹក និងភាពហត់នឿយ នៃការធ្វើដំណើរមកកម្ពុជាវិញ អ្នកគាំទ្ររំពឹងថា ព្រះខ័​ន​រាជ​ស្វាយ​រៀង ​អាចនឹងត្រូវធ្វើការងារធ្ងន់ ក្នុងការជួបក្រុមដំរីជ័យ ដែលកំពុងឡើងជើងគួរឲ្យកត់សម្គាល់ នា​រដូវ​កាល​ថ្មីនេះ។

រីឯ ២ប្រកួតទៀត គឺក្រុមគិរីវង់សុខសែនជ័យ ត្រូវបើកទ្វារផ្ទះទទួលក្រុមអង្គរថាយហ្គឺរ និងក្រុម អឹម​អូ​អាយ កំពង់ដេវ៉ា ត្រូវជួបក្រុមឡាយហ្វខេត្តព្រះសីហនុ នៅកីឡដ្ឋានស្ដាតចាស់ ។

គ្រប់​ការ​ប្រកួត និងគ្រាប់សប្ដាហ៍ សុទ្ធតែត្រូវបានរំពឹងជាការប្រកួតដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្រ បន្ទាប់​ពីក្លិបនីមួយៗ បានខិតខំពង្រឹង រៀបចំ និងនាំចូលកីឡាករល្អៗជាច្រើនមកជួយក្រុម ក្នុង​រដូវ​កាល​ឆ្នាំ​២០២៦/២៧ នេះ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

ទីក្រុង Nagoya ប្រទេសជប៉ុនត្រៀមលក្ខណៈចុងក្រោយសម្រាប់ពិធីបើកព្រឹត្តិការណ៍ Asian Games 2026
2026/09/18 03:02:07 pm        1
បាត់ដំបងកក់កៅអីវគ្គបន្ដ តែសរសើរឧត្តរមានជ័យ ចំពោះ​ឆន្ទៈ​លេង​ដ៏​ក្លាវ​ក្លា​ក្នុង​ពាន​សម្ដេច​តេជោ ហ៊ុន សែន-ថ្នាក់ខេត្ត
2026/09/18 02:50:08 pm        1
បឹងកេតត្រូវជួបវិសាខា ខណៈព្រះខ័នរាជ ត្រូវធ្វើការងារធ្ងន់ ក្នុងលីគចុងសប្ដាហ៍នេះ
2026/09/18 02:03:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋប៉ាឡេស្ទីន៖ អ្នកតាំងទីលំនៅអ៊ីស្រាអែលដុតបំផ្លាញចម្ការអូលីវនៅតំបន់វែសបែង

2026/09/18 04:15:37 pm
​អ្នកសារព័ត៌មាន៖ អ៊ីរ៉ង់មិនចុះចាញ់ឡើយ និងកំពុងគ្រប់គ្រងស្ថានការណ៍យោធានៅក្នុងតំបន់រួចទៅហើយ
2026/09/18 04:11:48 pm
​[UPDATE] មនុស្ស​ច្រើន​នាក់ បាន​បាត់​បង់​ជីវិត អំឡុង​ការ​បាញ់ប្រហារ​ ក្នុង​​សាលារៀន នៅ​ហ្វីលីពីន​
2026/09/18 04:08:27 pm
​គេហទំព័រ Axios៖ លោក TRUMP ត្រូវសម្រេចចិត្តថា នឹងធ្វើអ្វីចំពោះកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ា
2026/09/18 04:04:31 pm
​រុស្ស៊ី អំពាវនាវដល់ប្រទេសលោកខាងលិចនៅ UN ឲ្យបញ្ឈប់សកម្មភាពគ្រោះថ្នាក់ពាក់ព័ន្ធនឹងអ៊ីរ៉ង់
2026/09/18 04:01:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm