ទីក្រុង Nagoya ប្រទេសជប៉ុនត្រៀមលក្ខណៈចុងក្រោយសម្រាប់ពិធីបើកព្រឹត្តិការណ៍ Asian Games 2026

2026/09/18 03:02:07 pm        92

ទីក្រុង Nagoya ប្រទេសជប៉ុន កំពុងពន្លឿនការរៀបចំចុងក្រោយសម្រាប់ពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ី Asian Games 2026 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា បន្ទាប់ពីអ្នករៀបចំបានជួបបញ្ហាជាច្រើន រួមមានការកាត់បន្ថយថវិកា អាកាសធាតុមិនអំណោយផល និងការរិះគន់លើកន្លែងស្នាក់នៅរបស់កីឡាករ។

ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់អាស៊ីនេះ បានប្រឈមនឹងបញ្ហាទឹកជំនន់ និងការរិះគន់ចំពោះការសម្រេចចិត្ត មិនសាងសង់ភូមិកីឡា ខណៈអ្នករៀបចំក៏កំពុងត្រៀមផែនការបន្ទាន់ ដើម្បីទប់ទល់នឹងលទ្ធភាពមានព្យុះទីហ្វុងផងដែរ។

អភិបាលក្រុង Nagoya និងជាអនុប្រធានគណៈកម្មការរៀបចំ Asian Games លោក Ichiro Hirosawa បានប្រាប់ Reuters ថា ដើមឡើយគម្រោងគឺសាងសង់ភូមិកីឡា ប៉ុន្តែការចំណាយមានទំហំធំពេក។

ដូច្នេះអ្នករៀបចំបានជ្រើសរើសវិធីកាត់បន្ថយថវិកា ដោយប្រើនាវាទេសចរណ៍ កន្លែងស្នាក់នៅក្នុងទូកុងតឺន័រ និងសណ្ឋាគារដែលមានស្រាប់ សម្រាប់កីឡាករ និងគ្រូបង្វឹកប្រមាណ ១៧,០០០នាក់។

ប៉ុន្តែដំណោះស្រាយដែលដំបូងគេគិតថាជាគំនិតថ្មីនេះ បានបង្កបញ្ហាមួយចំនួន។ កីឡាករខ្លះបានបង្ហោះលើបណ្ដាញសង្គម ដោយត្អូញត្អែរអំពីបន្ទប់កុងតឺន័រតូចចង្អៀត គ្រែតូច និងបំពង់ទឹកលេចធ្លាយ មុនពេលក្រុមប្រតិភូទាំងអស់មកដល់។

ទោះបីព្យាយាមកាត់បន្ថយការចំណាយក៏ដោយ លោក Hirosawa បានទទួលស្គាល់ថា ថវិកាសម្រាប់ Asian Games នៅតែកើនឡើង ដោយសារអតិផរណានៅប្រទេសជប៉ុន។

លោកបាននិយាយថា ការកើនឡើងនៃចំណាយមួយកម្រិតគឺជារឿងដែលជៀសមិនរួច ប៉ុន្តែពេលនេះគោលដៅសំខាន់គឺធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ទទួលបានជោគជ័យ និងមានតម្លៃលើសពីការវិនិយោគ។

បញ្ហាអាកាសធាតុក៏កំពុងធ្វើឱ្យអ្នករៀបចំមានការព្រួយបារម្ភផងដែរ។ កាលពីដើមខែកញ្ញា ភ្លៀងធ្លាក់ខ្លាំងនៅ Nagoya បានបង្ខំឱ្យកីឡាករ និងមន្ត្រីរាប់រយនាក់ជម្លៀសចេញជាបណ្ដោះអាសន្ន ខណៈមានការព្យាករណ៍ថា ព្យុះទីហ្វុងអាចខិតជិតតំបន់នៅថ្ងៃចន្ទដើមសប្តាហ៍ខាងមុខ។

លោក Hirosawa បានបញ្ជាក់ថា សុវត្ថិភាពគឺជាអាទិភាព ហើយផែនការបន្ទាន់ត្រូវបានរៀបចំរួចរាល់។ ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំងរហូតបង្កឱ្យមានការជូនដំណឹងអាសន្ន កីឡាករនឹងត្រូវជម្លៀសជាបណ្ដោះអាសន្ន។ ចំណែកក្នុងករណីមានខ្យល់ខ្លាំងកម្រិតព្យុះទីហ្វុង នាវាទេសចរណ៍ដែលប្រើសម្រាប់ស្នាក់នៅ នឹងត្រូវផ្លាស់ទីទៅតំបន់សមុទ្រខាងក្រៅ។

ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi នឹងមិនចូលរួមក្នុងពិធីបើកឡើយ ខណៈប៉ូលិសប្រមាណ ១០,០០០នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីធានាសន្តិសុខ។

ក្រោយព្រឹត្តិការណ៍ Tokyo Olympics ដែលធ្លាប់ប្រព្រឹត្តទៅក្រោមវិធានការរឹតបន្តឹងដោយសារជំងឺកូវីដ-១៩ អ្នករៀបចំ Asian Games នៅឆ្នាំនេះ កំពុងរំពឹងថា អ្នកទស្សនានឹងចូលរួមយ៉ាងច្រើន ដោយសារតែការរង់ចាំមើលការប្រកួតដោយផ្ទាល់អស់រយៈពេលជាយូរ។

លោក Hirosawa បាននិយាយថា ជប៉ុនមិនបានរៀបចំព្រឹត្តិការណ៍កីឡាដែលមានទំហំធំបែបនេះជាមួយអ្នកទស្សនាផ្ទាល់ជាយូរមកហើយ ដូច្នេះការចាប់អារម្មណ៍ពីសាធារណជនមានកម្រិតខ្ពស់ ហើយ បរិយាកាស និងភាពរំភើបនៅទីក្រុងណាហ្គោយ៉ា កំពុងកើនឡើងយ៉ាងខ្លាំង៕ អត្ថបទ៖នាង សុភាវុធ







អត្ថបទដែលទាក់ទង

ទីក្រុង Nagoya ប្រទេសជប៉ុនត្រៀមលក្ខណៈចុងក្រោយសម្រាប់ពិធីបើកព្រឹត្តិការណ៍ Asian Games 2026
2026/09/18 03:02:07 pm        1
បាត់ដំបងកក់កៅអីវគ្គបន្ដ តែសរសើរឧត្តរមានជ័យ ចំពោះ​ឆន្ទៈ​លេង​ដ៏​ក្លាវ​ក្លា​ក្នុង​ពាន​សម្ដេច​តេជោ ហ៊ុន សែន-ថ្នាក់ខេត្ត
2026/09/18 02:50:08 pm        1
បឹងកេតត្រូវជួបវិសាខា ខណៈព្រះខ័នរាជ ត្រូវធ្វើការងារធ្ងន់ ក្នុងលីគចុងសប្ដាហ៍នេះ
2026/09/18 02:03:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋប៉ាឡេស្ទីន៖ អ្នកតាំងទីលំនៅអ៊ីស្រាអែលដុតបំផ្លាញចម្ការអូលីវនៅតំបន់វែសបែង

2026/09/18 04:15:37 pm
​អ្នកសារព័ត៌មាន៖ អ៊ីរ៉ង់មិនចុះចាញ់ឡើយ និងកំពុងគ្រប់គ្រងស្ថានការណ៍យោធានៅក្នុងតំបន់រួចទៅហើយ
2026/09/18 04:11:48 pm
​[UPDATE] មនុស្ស​ច្រើន​នាក់ បាន​បាត់​បង់​ជីវិត អំឡុង​ការ​បាញ់ប្រហារ​ ក្នុង​​សាលារៀន នៅ​ហ្វីលីពីន​
2026/09/18 04:08:27 pm
​គេហទំព័រ Axios៖ លោក TRUMP ត្រូវសម្រេចចិត្តថា នឹងធ្វើអ្វីចំពោះកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ា
2026/09/18 04:04:31 pm
​រុស្ស៊ី អំពាវនាវដល់ប្រទេសលោកខាងលិចនៅ UN ឲ្យបញ្ឈប់សកម្មភាពគ្រោះថ្នាក់ពាក់ព័ន្ធនឹងអ៊ីរ៉ង់
2026/09/18 04:01:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm