រដ្ឋមន្រ្តីកសិកម្ម ជំរុញអនុវត្តនីតិវិធីភូតគាមអនាម័យដែលជាគោលការណ៍គ្រឹះ សម្រាប់នាំចេញ

2022/05/16 07:29:29 pm        834

ស្ទឹងត្រែង៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកចិត្តដល់ក្រុមហ៊ុនចម្ការស្វាយ និងជំរុញអនុវត្តនីតិវិធីភូតគាមអនាម័យដែលជាគោលការណ៍គ្រឹះ សម្រាប់នាំចេញ។

ថ្លែង​ក្នុងឱកាសចុះទៅពិនិត្យចម្ការស្វាយ នៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានគាំទ្រ និង​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុនឱ្យបន្តខិតខំលើការងារផលិតកម្មបន្ថែមទៀត ​ពិសេសការ​អនុវត្តនីតិវិធីភូតគាម​អនាម័យ​ដែលជាគោលការណ៍គ្រឹះ ​សម្រាប់នាំចេញ ​បើទោះ​សកម្មភាព​នៃការនាំចេញបាន​និង​កំពុងតែប្រឈម ​ហើយនេះ​មិនមែន​តែប្រទេសកម្ពុជាទេ តែជា​បញ្ហាសកលដែលមិនអាច​ចៀសវាង​បាន។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រុមហ៊ុនក៏ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និង​មន្ទីរកសិកម្មខេត្តធ្វើយ៉ាងណាឱ្យកិច្ចដំណើរការនៃការវិនិយោគនេះប្រព្រឹត្តទៅដោយរលូន និង​ទទួលបានជោគជ័យ។

ភាពជោគជ័យនេះ មិនមែនសម្រាប់តែក្រុមហ៊ុនទេ គឺសម្រាប់សេដ្ឋកិច្ចជាតិ និងជាពិសេស​ប្រជា​ពលរដ្ឋ​នៅមូលដ្ឋានផ្ទាល់​តាមរយៈការបង្កើតការងារ​មាន​ការងារ​មានចំណូល គ្មានចំណាក​ស្រុក​មានជីវភាពល្អប្រសើរទាំងនេះ​ជាក្តីបំណងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ​ ជា​នាយករដ្ឋមន្ត្រី​ ដែលតែងតែគាំទ្រ ​និងលើកទឹកចិត្ត បង្កើតលក្ខខណ្ឌអំណោយផល​ដល់វិនិយោគិន​ទាំងក្នុង និងក្រៅប្រទេស។

ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ បានចំណាយថវិកាជិត ៧០ លានដុល្លារ ក្នុងរយៈពេលជាង ៣ ឆ្នាំ ដើម្បីដាំដុះស្វាយ ៦ ប្រភេទ សម្រាប់នាំចេញទៅកាន់ប្រទេសចិន។

នាយកចាត់ការទូទៅក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ បាននិយាយថា កម្មវត្ថុនៃផលិតកម្មស្វាយ របស់ក្រុមហ៊ុន គឺសម្រាប់នាំចេញទៅកាន់ប្រទេសចិន ដោយត្រូវឆ្លងកាត់ប្រទេសវៀតណាម ថៃ និងកំពង់ផែ​ក្នុងខេត្តព្រះសីហនុ។ ​

គិតមកទល់បច្ចុប្បន្ន ​ក្រុមហ៊ុនបានចំណាយថវិកាជិត ៧០ លានដុល្លារហើយ សម្រាប់ការ​វិនិយោគ​លើចម្ការស្វាយនេះ​ ដោយក្រុមហ៊ុនបានដាំដុះលើផ្ទៃដីសរុបចំនួន ​១ ២០០ ហិកតា ​ហើយស្មើនឹង ១២ ​ភាគរយធៀបនឹងផែនការលើផ្ទៃដីទំហំ​ ៩ ៧៧២,១១៧៦ ហិកតា។

លោក បានលើកឡើងថា បច្ចុប្បន្ន ក្រុមហ៊ុន​បាន​និងកំពុង​រៀបចំ​មធ្យោបាយដឹកជញ្ជូន​ និងរួមទាំង​ទូត្រជាក់ផងដែរ ដើម្បីកាត់បន្ថយថ្លៃដើម។ ​ដោយឡែកការងារបច្ចេកទេស ក្រុមហ៊ុនបានដាក់​ពាក្យ​ចុះបញ្ជីចម្ការស្វាយ​នៅអគ្គនាយកដ្ឋានកសិកម្ម ​ហើយ​ទទួល​បានកិច្ចសហការល្អ​មកវិញគឺ​អគ្គ​នាយកដ្ឋាន​បានបញ្ជូន​មន្ត្រីជំនាញចុះមកណែនាំអំពីបច្ចេកទេសដាំ ​ប្រមូលផល ​វេចខ្ចប់ និង​ជាពិសេស​លក្ខខណ្ឌ​តម្រូវ​នៃ​ភូតគាមអនាម័យ»៕ អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        526
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        492
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        430

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm