ទេសរដ្ឋមន្រ្តី លី ធុជ និងឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា នឹងធ្វើជាសហប្រធានដឹកនាំវេទិកាកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីសកម្មភាពមីន

2022/05/16 08:04:54 pm        462

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និង លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នឹងធ្វើជាសហប្រធានដឹកនាំវេទិកាកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីសកម្មភាពមីន ក្នុងគោលបំណង ដើម្បីពង្រីកនិងលើកកម្ពស់ភាពជាដៃគូឆ្ពោះទៅរកកម្ពុជាគ្មានមីន ឆ្នាំ២០២៥ ។

ការរៀបចំវេទិកានេះ នឹងប្រព្រឹត្តិទៅនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូរ ព្រមទាំងមានការចូលរួមឧបត្ថម្ភគាំទ្រពី Sofitel Angkor Phokeethra Golf and Spa Resort, Neak Poan Home Center, Ashley Furniture Homestore, Villa Asaliah, Ostra Seafood និង Prince Foundation។

វេទិកានេះ មាននឹងផ្តល់ជូនដល់សហគមន៍ផ្តល់ជំនួយវិស័យមីននៅកម្ពុជា រួមទាំងវិស័យឯកជន លើកពីចំណាប់អារម្មណ៍ ការតាំងចិត្ត និងឆន្ទៈក្នុងការបន្តគាំទ្រដល់វិស័យមីនកម្ពុជាតទៅមុខទៀត ក្នុងនោះបានផ្តោតសំខាន់លើ៖ ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ដើម្បីជម្រុញការប្រើប្រាស់ជំនួយសម្រាប់វិស័យសកម្មភាពមីន និងកម្មវិធីសកម្មភាពមីន ឲ្យស្របជាមួយនឹងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ RGC កាន់តែទូលំទូលាយ។ បង្ហាញគំនិតផ្តួចផ្តើម​សម្រាប់ការពិចារណា​ ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តសកម្មភាពមីន (NMAS) ២០១៨-២០២៥ ។ កំណត់វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ដើម្បីប្រមូលធនធានដែលត្រូវការ សម្រាប់ការអនុវត្ត NMAS ។

សូមបញ្ជាក់ថា បញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា គឺជាលទ្ធផលនៃជម្លោះផ្ទៃក្នុង និងតំបន់ដែលអូសបន្លាយជាបន្តបន្ទាប់ចាប់ពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៦០ រហូតដល់ចុងឆ្នាំ ១៩៩៨ ​ព្រមទាំងបានបង្កឲ្យមនុស្សស្លាប់ របួស និងពិការប្រមាណជិត ៦៥.០០០ នាក់ ចាប់តាំងពីឆ្នាំ ១៩៧៩។ ទោះបីជាចំនួនអ្នកស្លាប់និងរបួសប្រចាំឆ្នាំត្រូវបានកាត់បន្ថយពី ៤៣២០ ក្នុងឆ្នាំ ១៩៩៦ មក ៤៤ ក្នុងឆ្នាំ ២០២១ ក៏ដោយ ក៏ប្រទេសកម្ពុជាមានចំនួនអ្នកស្លាប់​និងរបួសច្រើនជាង​គេ​បំផុត​នៅក្នុងពិភពលោក។

បញ្ហាមីន និងសំណល់ជាតិតផ្ទុះពីសង្រ្គាម នៅតែបន្តសម្លាប់ របួស និងបង្កផលប៉ះពាល់​ដល់​សហគមន៍ ​ហើយ​រារាំង​យ៉ាង​ធ្ងន់ធ្ងរ​ដ​ល់​ការ​ឆ្លើយតប​ផ្នែកមនុស្សធម៌ កិច្ច​ខិតខំ​ប្រឹងប្រែង​កសាងសន្តិភាព ​និងស្ថិរភាព ​ការស្តារសង្គម​ និងសេដ្ឋកិច្ច​ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នៅទូទាំងប្រទេសកម្ពុជា មនុស្សជិត ១លាននាក់ នៅតែរស់នៅ និងធ្វើការនៅតំបន់ដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm